ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ក្នុង​គណនី​ហ្វេ​ស​បុក​របស់ ​«​វណ្ណ​ដា​» ធ្វើ​ឱ្យអ្នកគាំទ្រ​គិតថា «​ដូច​ការ​សង្ស័យ​មែន​»

10 ខែ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បានឃើញ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​កំពូល​តារាចម្រៀង​រ៉េ​ប​វណ្ណ​ដា ដែល​មានឈ្មោះ​ថា «Mann Vannda» បង្ហោះ​រូបភាព​២​សន្លឹក​ក្នុង​ពេល​បិទ​ម៉ាស់​របស់​លោក​នោះ ក៏​ធ្វើ​ឱ្យ​មហាជន​ដែល​ជា​អ្នកគាំទ្រ​នាំ​គ្នា​គិត​ថា «​ដូច​ការ​សង្ស័យ​មែន​» ។ យោង​តាម​គណនី​ហ្វេ​ស​បុក​«Mann Vanda»…

បន្ទាប់​ពី​បានឃើញ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​កំពូល​តារាចម្រៀង​រ៉េ​ប​វណ្ណ​ដា ដែល​មានឈ្មោះ​ថា «Mann Vannda» បង្ហោះ​រូបភាព​២​សន្លឹក​ក្នុង​ពេល​បិទ​ម៉ាស់​របស់​លោក​នោះ ក៏​ធ្វើ​ឱ្យ​មហាជន​ដែល​ជា​អ្នកគាំទ្រ​នាំ​គ្នា​គិត​ថា «​ដូច​ការ​សង្ស័យ​មែន​» ។

យោង​តាម​គណនី​ហ្វេ​ស​បុក​«Mann Vanda» (​ហ្វេ​ស​បុក​ផ្ទាល់​របស់​ខ្លួន​របស់​លោក​វណ្ណ​ដា​) បាន​បង្ហោះ​នា​ថ្ងៃ​ទី​២៧ មិថុនា នេះ នូវ​រូបភាព​២​សន្លឹក​ក្នុង​ពេល​ដែល​លោក​បាន​បិទ​ម៉ាស​លើ​ផ្ទៃមុខ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​បំផុត​នោះ គឺជា​រូប​ម្រាមដៃ​ដែល​មាន​ក្រចក​វែង​ៗ និង​សក់​វែង​កំពុង​គេង​កើយ​ទ្រូង​របស់​លោក​វណ្ណ​ដា​ទៅ​វិញ ។

ចំពោះ​រូបភាព​ទាំង​២​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ស៊ែរ​ចែកចាយ និង​បាន​បញ្ចេញមតិ​បែប​ខុស​ៗ​គ្នា​ក្នុង​ន័យ​រីករាយ និង​បង្អាប់​លេងសើច​ជា​ច្រើន ហើយ​រួម​ទាំង​បាន​យក​ម្រាមដៃ​របស់​ស្រី​ស្អាត​ម្នាក់​មានឈ្មោះ Lauryn ដែល​ជានា​រី​ម្នាក់​កំពុង​សង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​វណ្ណ​ដា មក​ប្រៀបធៀប​ថា ជា​ដៃ​របស់​នាង​ទៀត​ផង ។

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​អ្នកគាំទ្រ​សង្ស័យ​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ គឺ​ឃើញ​រូបភាព​២​សន្លឹក​នោះ បង្ហោះ​នៅ​ក្នុង Story IG ផ្ទាល់ខ្លួន​ជាមួយ​ស្រី​ស្អាត Lauryn ដោយ​ភ្ជាប់​ជាមួយ​ខេន​សិន​ថា «​ពេញ​លេង​ហើយ​ធី​ម​យើង​» ។

នា​ប៉ុន្មាន​ក្រោយមក​ទៀត នៅ​ក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​វណ្ណ​ដា ក៏​បាន​បង្ហោះ​រូបភាព​ក្មេង​ស្រី​ម្នាក់​ដោយ​ដាក់​ខេ​ប​សិន​បែប​នេះ​ថា «Pink Lauryn Lauryn» ។

អត្ថបទសរសេរ ដោយ