ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្បថ​ស្បែ​ជួយ​ឱ្យ​មន​ុស្ស​បន្ថយ​​ការ​ឈឺ​ចាប់​ ដោយ​រាង​កាយ​​នឹង​បង្កើន​​អ័រ​ម៉ូន​បំបាត់​ការ​ចុង​ចាប់​ក្នុង​ចិត្ត​

14 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​ដែល​​​រៀប​​ចំ​ឡើង​​ដោយ​លោក​រីឆាត ​ស្ទី​វេន អ្នក​ចិត្ត​វិទ្យា ​ជន​ជាតិ​អង់​គ្លេស​ ប្រទះ​ឃើញ​ថា ការ​សច្ចា​ស្បថ​ស្បែ​អាច​ជួយ​​ឱ្យ​មនុស្ស​បន្ធូរ​បន្ថយ​​ការ​ឈឺចាប់​បាន។ លទ្ធ​ផល​ស្រាវជ្រាវ​បាន​រៀប​ចំឡើង​​ទៅ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​ចំនួន​ ៧០​មានអាយុ​ចាប់​ពី​១៨-៤៦​ឆ្នាំ ​ដោយ​ឱ្យ​ក្រុម​គំរូ​ដាក់​ដៃ​នៅ​លើ​ទឹក​កក​ឱ្យ​​បាន​យូរ​ដែល​អាច​​ធ្វើ​ទៅ​ បាន​សម្រាប់​​សាក​ល្បង​ការ​​អត់​​ធ្មត់ ។ ​លទ្ធ​ផល​បង្ហាញ​​ឱ្យ​ឃើញ​​ថា ក្រុម​​ដែល​​មិន​សូវ​ស្បថ​ស្បែ​អាច​ដាក់​​ដៃ​​​លើ​ទឹក​កក​បាន​យូរ​ជាង​​៤៥​ វិនាទី​ច្រើន​ជាង​អ្នក​មិន​ស្បថ​ស្បែ​សោះ ខណៈ​ពេល​ក្រុម​ដែល​តែង​តែមាន​ការ​សច្ចា​ស្បថ​ស្បែ​នឹង​ដាក់​ដៃ​លើ​ទឹក​កក​ បាន​យូរ​ដល់​ទៅ​៥៥​វិនាទី ។

ការ​ស្រាវ​ជ្រាវ​ដែល​​​រៀប​​ចំ​ឡើង​​ដោយ​លោក​រីឆាត ​ស្ទី​វេន អ្នក​ចិត្ត​វិទ្យា ​ជន​ជាតិ​អង់​គ្លេស​ ប្រទះ​ឃើញ​ថា ការ​សច្ចា​ស្បថ​ស្បែ​អាច​ជួយ​​ឱ្យ​មនុស្ស​បន្ធូរ​បន្ថយ​​ការ​ឈឺចាប់​បាន។ លទ្ធ​ផល​ស្រាវជ្រាវ​បាន​រៀប​ចំឡើង​​ទៅ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​ចំនួន​៧០​មានអាយុ​ចាប់​ពី​១៨-៤៦​ឆ្នាំ ​ដោយ​ឱ្យ​ក្រុម​គំរូ​ដាក់​ដៃ​នៅ​លើ​ទឹក​កក​ឱ្យ​​បាន​យូរ​ដែល​អាច​​ធ្វើ​ទៅ​បាន​សម្រាប់​​សាក​ល្បង​ការ​​អត់​​ធ្មត់ ។ ​លទ្ធ​ផល​បង្ហាញ​​ឱ្យ​ឃើញ​​ថា ក្រុម​​ដែល​​មិន​សូវ​ស្បថ​ស្បែ​អាច​ដាក់​​ដៃ​​​លើ​ទឹក​កក​បាន​យូរ​ជាង​​៤៥​វិនាទី​ច្រើន​ជាង​អ្នក​មិន​ស្បថ​ស្បែ​សោះ ខណៈ​ពេល​ក្រុម​ដែល​តែង​តែមាន​ការ​សច្ចា​ស្បថ​ស្បែ​នឹង​ដាក់​ដៃ​លើ​ទឹក​កក​បាន​យូរ​ដល់​ទៅ​៥៥​វិនាទី ។

ការស្បថ​​សច្ចា​នេះ​ បង្ហាញ​ឱ្យ​ឃើញថា ការ​ដែល​មនុស្សមាន​សម្បថ​ញឹក​ញាប់​នៅ​ក្នុង​ជីវិត​ជា​ប្រចាំ​អាច​ជួយ​បន្ធូរ​បន្ថយ​​ការ​ឈឺ​ចាប់​បាន ។ ការ​សច្ចា​ស្បថ​ស្បែ​នឹង​ជំរុញ​ឱ្យ​កើត​​​មាន​ការ​តប​ស្នង​​ទង្វើ​​ដល់​រាង​កាយ​ក្នុង​លក្ខណៈ​ស្រដៀង​នឹង​ការ​ជំរុញ «ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់» សម្រាប់​មនុស្ស​ដែល​រមែង​មាន​សម្បថ ។ ​មនុស្ស​យើង​ចាំ​បាច់​ត្រូវតែមាន​សច្ចា​ស្បថ​ស្បែ ព្រោះ​​វា​ជា​ប្រភេទ​​អារម្មណ៍​មួយ​របស់​មនុស្ស​អាច​ប្រើ​ប្រាស់​​បង្កើត​គោល​ជំហរ​ដល់​ជីវិត ឬ​ស្ថាន​ការណ៍​សំខាន់ៗ​ផ្សេងទៀត ។

ក្រៅ​ពី​នេះ​លោក​រី​ឆាត ស្ទី​វេន បាន​ថ្លែង​​ថា ការ​សច្ចា​ស្បថ​ស្បែ​អាច​ពិសោធន៍​បាន​ថា វា​ជា​ការ​ប​ង្វែ​រ​ពី​ការ​ឈឺ​ចាប់​សម្រាប់​មនុស្ស​មិន​សូវ​ស្បថ​ស្បែ​ដោយ​បេះ​ដូង​របស់​មនុស្ស​ទាំង​នេះ នឹង​​លោត​កាន់​​តែ​ញាប់​​ដែល​បញ្ជាក់​​ថា រាង​កាយ​រប​ស់​ពួក​គេ​កំពុង​បង្កើត​​អ័រ​ម៉ូន​បំបាត់​ការ​ឈឺ​ចាប់ ។ ​​
ទោះ​បី​ជា​យ៉ាង ប្រសិន​បើ​មនុស្ស​យើង​​ប្រើ​ប្រាស់​​សច្ចា​ស្បថ​ស្បែ​ញឹក​ញាប់​នោះ នឹង​ធ្វើ​ឱ្យ​ការស្បថ​​គ្មាន​ប្រសិទ្ធ​ភាព​ ព្រោះ​រាង​កាយ​​នឹង​កើត​ភាព​ស៊ាំ និង​អ័រ​ម៉ូន​បំបាត់​ការ​ឈឺ​ចាប់​មិនធ្វើ​ការ​ឡើយ៕