ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់រលើង​ដើម​អំពិលទឹក ១ដើម ស្កាត់ផ្លូវ នៅក្រោយ​សាលាបឋមសិក្សាទួលគោក

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដើមអំពិលទឹកមួយដើមធំ បានរលើងទាំងឫស ដួលរលំ ទាំងជំហរ ស្កាត់ផ្លូវ ខណៈ​ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ នៅក្រោយសាលាបឋមសិក្សា​ទួលគោក ក្នុងរាជធានីភ្នំពេញ។…

រាជធានីភ្នំពេញ៖ ដើមអំពិលទឹកមួយដើមធំ បានរលើងទាំងឫស ដួលរលំ ទាំងជំហរ ស្កាត់ផ្លូវ ខណៈ​ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ នៅក្រោយសាលាបឋមសិក្សា​ទួលគោក ក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើង កាលពី​រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ទោះបីជាយ៉ាងណា នេះចាត់ទុកជាសំណាង ព្រោះពុំបង្កអោយមនុស្សរងគ្រោះថ្នាក់ឡើយ។ ដើមឈើមួយដើម ដែលដួលរលំនោះ ស្ថិតនៅតាមបណ្តាយ​ផ្លូវលេខ ២៩១ កែង៥៤៦ ខាងក្រោយសាលាបឋមសិក្សាទួលគោក (ហៅសាលាពៅអ៊ំ) ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

នៅវេលាម៉ោងប្រមាណ ៣ និង៤០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ភ្លៀងបានបង្អុរធ្លាក់ខ្លាំង និងខ្សោយ នៅតាមសង្កាត់ និងខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងលាយឡំនឹង​ខ្យល់កន្ត្រាក់។

នៅវេលារសៀលនេះ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ភ្លៀង​បានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ ជាហេតុធ្វើអោយដើមអំពិលទឹកមួយដើម ដែលមានវ័យចំណាស់ និងពុកផុយឫស បានរលើងទាំងឫសដួលរលំស្កាត់ផ្លូវ។ តែសំណាងល្អ ពុំបណ្តាលអោយ​អ្នកដំណើររងរបួសឡើយ។ អាជ្ញាធរមូលដ្ឋាន ក៏បានចុះទៅកាត់ ដើម្បីសម្រួលចរាចរណ៍​ឡើងវិញភ្លាមៗ​ផងដែរ៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ