ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​លែង​ចេញ​! ផ្ទះ​៤​ល្វែង​ត្រូវ​ព្រះ​អគ្គី​ឆាប​ឆេះ​​ខ្ទេច​​ខូចខាត​ប្រមាណ​​ជាង​៣០​ម៉ឺន​ដុល្លារ

10 ខែ មុន
  • ក្រចេះ

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ល្វែង​ត្រូវ​អណ្ដាតភ្លើង​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខ្ទេច​អស់ទាំង​ស្រុង និង​ខូចខាត​សម្ភារៈ​សរុបប្រមាណជាង​​​៣០​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បាន​កើតឡើង

ខេត្តក្រចេះ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ល្វែង​ត្រូវ​អណ្ដាតភ្លើង​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខ្ទេច​អស់ទាំង​ស្រុង និង​ខូចខាត​សម្ភារៈ​សរុបប្រមាណជាង​​៣០​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​១២៣ (​ផ្សា​រកា​បី​) ស្ថិត​ក្នុងភូមិ​សែន​អភិវឌ្ឍន៍ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ កែវ ឈាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​ជា​សមាជិក​ក្រុមប្រឹក្សា​-​ឃុំ​គ្រញូង​សែន​ជ័យ និង​មាន​ប្រពន្ធ​ឈ្មោះ ណៃ យា​ត​។ ហើយ​ក្នុង​ហេតុការណ៍​ភ្លើង​កំពុង​តែ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នោះ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​លោក សាម ណា​ល់ អភិបាលស្រុក​ស្នួល ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ រហូត​ដល់​រលត់​អស់ទាំង​ស្រុង​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ គឺ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ស័ង្កសី​ចំនួន​៤​ល្វែង ហើយ​ត្រូវ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ដែល​សរុប​ជា​ទឹកប្រាក់​​ប្រ​មាណ​​ជាង ៣០០.០០០​ម៉ឺន​ដុល្លារ (​ជាង​សាមសិប​ម៉ឺន​ដុល្លារ​) ឯណោះ​។ ចំណែក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​បន្ទប់​ស្តុក​អីវ៉ាន់​។ ហើយ​ក្នុង​ករណី​អគ្គី​ភ័យ​ខាងលើ ពុំ​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត នោះ​ទេ ហើយ​ក៏​មិន​បណ្តាល​អោយ​មានការ​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​ដែរ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ចំនួន​២​គ្រឿង​, រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ចំនួន​១​គ្រឿង​, រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ចំនួន​០១​គ្រឿង និង​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ចំនួន​១​គ្រឿង​ទៀត​ផង​ដែរ​។ ហើយ​ការ​ពន្លត់​អគ្គិភ័យ​នោះ គឺ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១២​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បានជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៤​និង​៥៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ