ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រមិថុនា​​​ឈានទៅ​​​​ប្រើ​កុបកម្ម​​​​ក្នុងការ​​​តវ៉ា​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់ដេរ​​មិថុនា​ប្រមាណ​​​៣​ពាន់​នាក់ ​​កាល​វេលាម៉ោង​​៩​​​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៨ ​ឧសភា ២០១១ នេះ​បានធ្វើ​​ការ​តវ៉ា​​យ៉ាង​​ខ្លាំង​ក្លា​​​ជា​បន្តទៀត ​នៅមុខ​​​រោង​ចក្រ​មិថុនា​របស់ខ្លួន​​ដោយ​ប្រើ​អំពើ​​ហិ.ង្សា​​​យ៉ាង​គំហុក​ទៅវិញទៅមក​​​​ជាមួយ​សមត្ថកិច្ច​​ប៉ូលិស ប៉េអឹម​…​ពួក​កម្មករលើ​ក​​តុកៅអី និង​ឧបករណ៍
​ធំៗ​មួយ​​ចំនួន​​​ទៅដាក់​កណ្តាល​​​ផ្លូវ​​សហព័ន្ធ​​រុស្ស៊ី​​​ដើម្បី​​​​បិទ​ការ​​ធ្វើដំណើរ​​​​ បង្ក​​​ឱ្យស្ទះ​​ចរាចរណ៍​ និង​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​…​មិនតែ​ប៉ុណ្ណោះ​ ពួក​កម្មករ​​​​បាន​ប្រើដុំ​ថ្ម​​​ ដបស្រា​បៀរ ​ដំបង​ឈើគប់ទៅលើ​​​ប៉ូលិស​ ប៉េអឹម ​​ដោយសារតែ​ខឹង​​​សមត្ថកិច្ច​​ទាំង​នោះ​​រារាំង​ពួកគេ​​ជា​ជាង​​ជួយ​ដោះស្រាយបញ្ហា​ ។ ​

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់ដេរ​​មិថុនា​ប្រមាណ​​​៣​ពាន់​នាក់ ​​កាល​វេលាម៉ោង​​៩​​​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៨ ​ឧសភា ២០១១ នេះ​បានធ្វើ​​ការ​តវ៉ា​​យ៉ាង​​ខ្លាំង​ក្លា​​​ជា​បន្តទៀត ​នៅមុខ​​​រោង​ចក្រ​មិថុនា​របស់ខ្លួន​​ដោយ​ប្រើ​អំពើ​​ហិង្សា​​​យ៉ាង​គំហុក​ទៅវិញទៅមក​​​​ជាមួយ​សមត្ថកិច្ច​​ប៉ូលិស ប៉េអឹម​…​ពួក​កម្មករលើ​ក​​តុកៅអី និង​ឧបករណ៍
​ធំៗ​មួយ​​ចំនួន​​​ទៅដាក់​កណ្តាល​​​ផ្លូវ​​សហព័ន្ធ​​រុស្ស៊ី​​​ដើម្បី​​​​បិទ​ការ​​ធ្វើដំណើរ​​​​ បង្ក​​​ឱ្យស្ទះ​​ចរាចរណ៍​ និង​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​…​មិនតែ​ប៉ុណ្ណោះ​ ពួក​កម្មករ​​​​បាន​ប្រើដុំ​ថ្ម​​​ ដបស្រា​បៀរ ​ដំបង​ឈើគប់ទៅលើ​​​ប៉ូលិស​ ប៉េអឹម ​​ដោយសារតែ​ខឹង​​​សមត្ថកិច្ច​​ទាំង​នោះ​​រារាំង​ពួកគេ​​ជា​ជាង​​ជួយ​ដោះស្រាយបញ្ហា​ ។ ​

ការ​តវ៉ា​ដ៏ជ្រួលច្រាល់​នេះ​ ប្រយោជន៍​​​ដើម្បី​​​ទាម​ទារ​​ឱ្យ​​ថៅ​កែ​​​រោងចក្រ​​ដោះស្រាយ​​​ប្រាក់​អតីត​​​ភាព​ការ​ងារ​​​ និងប្រាក់​បំណាច់​ឆ្នាំ ​បន្ទាប់ពី​រោង​ចក្រ​​​មិថុនា ​ដែល​មាន​កម្ពស់​​​៤ជាន់​ស្ថិតក្នុង​​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ​​​រាជធានីភ្នំពេញ ​​បាន​ផ្អាក​​ដំណើរ​ការ​​​ដោយ​សារ​អគ្គីភ័យ​​​បំផ្លាញ​​ទាំង​ស្រុង​​​កាល​ពី​​រសៀល​​​ថ្ងៃទី​​​៣០ មីនា ​២០១១ រួចមក ។ ប្រហែល​១ម៉ោង​ ទើបសមត្ថកិច្ច​​​បំបែក​ហ្វូង​​​កុប​ករ​ទាំង​នោះ​​​ឱ្យរសាត់​​​ខ្ចាត់​ខ្ចាយ និង​បើក​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី​ឱ្យ​យាន​យន្ត​​​គ្រប់​ប្រភេទ​​​ដំណើរ​​ការ​ឡើងវិញ ។

គួររំឭក​​​ថា កាលពីថ្ងៃទី​​​៦ ឧសភា ​២០១១ ក្រុម​កម្មករ​​​​រោងចក្រ​មិថុនា​​ប្រមាណ​​​២ពាន់​នាក់​​​​បាន​​ធ្វើការ​តវ៉ា​​​​យ៉ាងខ្លាំង​ក្លា​ផង​​ដែរ នៅ​មុខ​រោង​ចក្រ​​នេះ​​ និង​​​​​បាន​បន្ត​នៅធ្វើការ​តវ៉ា​​​​នៅមុខ​រោង​ចក្រ​​​វ៉ាយរ៉ូឡែត ដែលជា​សាខា​របស់​រោង​ចក្រ​មិថុនា ​​មានទីតាំង​​ស្ថិត​នៅក្នុង​​​សង្កាត់អូរ​បែក​ក្អម​​​ ដើម្បី​​​​បញ្ឈប់​​​​​​ចង្វាក់​ផលិតត​​កម្ម និង​​​អំពាវ​នាវ​​​ឱ្យ​កម្ម​ករ​​វ៉ាយ​រ៉ូឡែត​​​ចូលរួមក្នុង​ការ​ទាមទារ​នេះ​​។  ការធ្វើ​​ដំណើរទៅ​​កាន់​រោងចក្រ​វ៉ាយ​រ៉ូឡែត គឺ​ពួក​កម្មករ​​ធ្វើដំណើរ​​​ជិះម៉ូតូ​កង់​​៣, ម៉ូតូឌុប, ម៉ូតូ រ៉ឺម៉ក​​, កង់ ​និង​​​ខ្លះ​​ដើរ​ដោយ​​ថ្មើរជើង​…​ពួកគេ​​​មិន​អាច​​ដើរ​​ផ្តុំគ្នា​​​ដង្ហែ​​​ជា​ក្បួន​​ទៅកាន់​​រោងចក្រ​​នោះ​បានទេ ​ព្រោះប៉ូលិស​​-ប៉េអឹម​​​​បំបែក​។​ ក្នុង​ការ​​តវ៉ានេះ​​​​កម្មករ​បាន​​លើក​រូបថត​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ​​​និង​លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​និង​បដា​​​ដែលមានខ្លឹម​សារ​​​ថា សូម​ឱ្យ​សម្តេច​​​ជួយរក​យុត្តិធម៌​​ជាដើម ។​ គួរ​បញ្ជាក់​​​ថា បាតុកម្ម​​របស់​កម្មករ​រោងចក្រមិថុនា​​​នេះ បានកើតឡើង​​បន្ទាប់​ពី​​កម្មករ​​​មិនទទួល​​​យកការ​ដោះស្រាយ​​​របស់​តំណាង​​រោងចក្រ​​​​នូវទឹក​ប្រាក់​​ចំនួន​២០​ដុល្លារ ​​សម្រាប់​​កម្មករ​
ម្នាក់​ៗ​ជា​ថ្នូរទៅ​​​​​នឹង​ការ​បញ្ឈប់​ការ​ងារ​​ និង​បញ្ឈប់​ការ​ទាមទារ​​ប្រាក់​ផ្សេងៗ​ទៀត​នោះ ។​

កាលពី​ព្រឹកថ្ងៃទី​៥ ឧសភា ២០១១ ​កម្មករ​ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​មិថុនាដដែល​នេះ​ប្រមាណ​​១.០០០​នាក់​ក្នុង​ចំណោម​ជាង​៤.០០០​នាក់​ ដែល​ខ្លះ​​ជិះ​រឺុម៉ក​កង់​បី​​ និង​ខ្លះ​ជិះ​ម៉ូតូ​ឌុប បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​ទៅ​កាន់​រោង​ចក្រ​កាត់​ដេរ​ប៊ឺរី​អឹភែរឹល​ ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូ​ដឹម-​កប់​ស្រូវ​​ ភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោម​ចៅ ខណ្ឌ​​ដង្កោ​ ដើម្បី​​ទាម​ទារ​ឱ្យ​ថៅ​កែ​ដោះ​ស្រាយ​ប្រាក់​អតីត​ភាព​ការ​ងារ​​ដល់​ពួក​គេ​។ រោង​ចក្រ​នេះ​គឺ​​ជា​សាខា​របស់​រោង​ចក្រ​មិថុនា​ដែល​ត្រូវ​អន្តរាយ​ខ្ទេច​ខ្ទី​​ដោយ​អគ្គី​ភ័យកន្លង​មក​​។ ក្រុម​កម្មករ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ធ្វើ​​ការ​ទាម​ទារ​នេះ​មាន​រយៈ​ពេល​​​១​ខែ​ហើយ​ដើម្បី​ឱ្យ​ថៅកែ​ដោះ​ស្រាយ​​ប្រាក់​អតីត​ភាព​ការ​ងារ​ និង​ប្រាក់​បំណាច់​ឆ្នាំ​ ឱ្យ​ពួក​គេ​ទៅ​តាម​ច្បាប់​ការ​ងារ​ក្រោយ​ពេល​រោង​ចក្រ​នោះ​ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ​​កាល​ពី​ជាង​១​ខែ​មុន​នោះ។ ដោយ​សារ​ពុំ​មាន​​ដំណោះ​ស្រាយ​ពី​ថៅ​កែ​រោង​ចក្រ​​​ទើប​ពួក​គេ​ធ្វើ​ការ​តវ៉ា​ចាប់​តាំង​​ពី​ថ្ងៃ​ទី​៦​ ខែ​មេសា រហូត​មក ដល់​ពេល​នេះ៕​