ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន​! ហេតុ​អ្វី​គេ​យក​រថយន្ត​អគ្គិសនី​ច្រើន​ពាន់​គ្រឿង​នៅ​ថ្មី​ៗ​ទៅ​បោះចោល?​

10 ខែ មុន

ប្រទេស​ចិន ៖ គេ​មិន​គិត​ថា​ទិដ្ឋភាព​បែបនេះ​កើត​មាននៅ​ចិន​ឡើយ ដែល​រថយន្ត​អគ្គិសនី​នៅ​ថ្មី​ៗ​

ប្រទេស​ចិន ៖ គេ​មិន​គិត​ថា​ទិដ្ឋភាព​បែបនេះ​កើត​មាននៅ​ចិន​ឡើយ ដែល​រថយន្ត​អគ្គិសនី​នៅ​ថ្មី​ៗ​ច្រើន​ពាន់​គ្រឿង​ត្រូវ​គេ​យក​ទៅ​បោះចោល​នៅ​ទីលាន​នានា ។

YOUTUBER SERPENTZA ដែល​មានអ្នក​ជាវ​ដល់​ជាង​១​លាន បាន​ចេញផ្សាយ​នា​ពេលថ្មី​ៗ​នេះ​នូវ​វី​ដេ​អូ​មួយ ដែល​គេ​ឃើញ​រថយន្ត​អគ្គិស​នី​ច្រើន​រយ​គ្រឿង​ថ្មី​ៗ យក​ទៅ​ចោល​នៅ​លើ​ទីលាន​ធំ​មួយ ។ វី​ដេ​អូ​នោះ​ត្រូវ​បាន​ចូល​មើល​រួច​ហើយដោយ​មនុស្ស​ជាង​២,៥​លាន​នាក់​ក្នុង​រយៈពេល​មិន​ដល់​មួ​យស​ប្ដា​ហ៍​ផង ។

ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​រថយន្ត​អគ្គិសនី​ជា​ច្រើន​របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​ឃើញ​គ្រប់ទីកន្លែង​លើ​ពិភពលោក​ជាមួយ​ម៉ាក MG BYD ឬ​ម៉ាក​ដទៃ​ៗ​ទៀត ។ ទោះ​មានការ​រីកសាយ​នៃ​ការ
ប្រើ​រថយន្ត​អគ្គិសនី​ក្ដី នៅ​ចិន​មានរឿង​អាថ៌​កំបាំងដូច​ការ​បង្ហាញ​នៃ​វី​ដេ​អូ​នោះ ។

បែប​នេះ​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​បរិស្ថាន​មួយ​។ YOUTUBER អាច​ចេញផ្សាយ​បណ្ដា​រូបភាព​នៃ​រថយន្ត​អគ្គិសនី​នៅ​ថ្មី​ដែល​គេ​យក​ទៅ​ចោល តែ​ក៏​មាន​រថយន្ត​អ​គ្គិស​នី​ដែល​ចុះកាលបរិច្ឆេទ​ច្រើន​ខែ​មក​ហើយ​ផង​ដែរ ។ ក្នុង​រូបភាព​គេ​អាច​ឃើញ​រថយន្ត​ដែល​នៅ​មិន​ទាន់​ប្រើ​សោះ ជាមួយ​កៅអីអង្គុយ​នៅ​ស្រោប​ផ្លា​ស្ទិ​ក​នៅឡើយ​តែ​រថយន្ត​មាន​ពណ៌​ស​ឡើង​ពណ៌​លឿង​ ដោយសារ​ការ​ទុក​ចោល​ហាលថ្ងៃ​យូរ ។ គេ​ឃើញ​ស្មៅ​ដុះ​វែង​កម្ពស់​កង់ ដោយ​បង្ហាញ​ថា​រថយន្ត​ទាំងនេះ​ពិតជា​នៅ​ថ្មី និង​មិន​ទាំង​ត្រូវ​បានប្រើ​ផង ។

YOUTUBER គិត​ថា បណ្ដា​ក្រុមហ៊ុន​ផលិតចង់បាន​ដំណោះស្រាយ​មួយ ដែល​អាច​ឲ្យ​សហគ្រាស​ពួក​គេ ទទួល​បានការ​ជួយ​ឧបត្ថម្ភ​គឹ​ជំនួយ​ពីរដ្ឋាភិបាល ។ រថយន្ត​ទាំងនោះ​សុទ្ធតែ​មាន​ផ្លា​ក​លេខ ។ ពួក​អ្នក​ផលិត​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ពួក​គេ​ពិតជា​បាន​លក់​រថយន្ត​ទាំងនេះ បន្ទាប់​មក​អាច​ទទួល​បាន​ជំនួយ​ពី​រដ្ឋ ។

នៅ​ចិន​គេ​មិន​ត្រឹមតែ​ឃើញ​កន្លែង​យក​រថយន្ត​ទៅ​ចោល​ឡើយ តែ​នៅ​ឃើញ​កន្លែង​យក​ម៉ូតូ
ទៅ​​ចោល ដូច​មាន​ផ្សាយ​ក្នុង​កាសែត​អា​មេ​រិ​ក​BLOOMBERG ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ