ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមិថុនា​នេះ​! ក្រុង​ប៉េ​កាំ​ង​ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត

10 ខែ មុន

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ថ្ងៃ​ទី​២២ មិថុនា ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត ។ នេះ​ជា​ការ

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ថ្ងៃ​ទី​២២ មិថុនា ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត ។ នេះ​ជា​ការ
គូសបញ្ជាក់​របស់​ផ្នែក​ឧតុនិយម​ជាតិ ខណៈ​ផ្នែក​ដ៏ធំ​នា​ភាគ​ខាងជើង​ចិន ជួប​ប្រទះ​សីតុណ្ហភាព​ជួនកាល​ខ្ពស់​ជាង​៤០​អង្សា​សេ​ផង ។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​កើន​កម្តៅពិភពលោក​ជា​ទូទៅ​មក​ពី​ការ​ប្រើ​ថាមពល​ធ្យូងថ្ម​និង​ប្រេងកាត បណ្ដាល​ឲ្យ​លក្ខខណ្ឌ​ឧតុនិយម​កាន់តែ​អាក្រក់ ។ ប្រទេស​ជា​ច្រើន​នៅ​អា​ស៊ី​​ជួប​ប្រទះ
រលកធាតុអាកាស​ក្ដៅ​ខ្លាំង​ដល់​បណ្ដាល​ឲ្យ​មនុស្សស្លា.ប់ ហើយ​សីតុណ្ហភាព​បាន​ឡើង​ខ្ពស់​បំផុត
រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ។

ស្ថានីយឧតុនិយម NANJIAO ភាគ​ខាងត្បូងក្រុង​ប៉េ​កាំ​ង ដែល​ប្រើ​ជា​ពិសេស​ព្យាករណ៍​ឧតុ
និយម​ឬ​ធាតុអាកាស​នៅ​រដ្ឋធានី​ចិន​ប្រកាស​ថា សីតុណ្ហភាព​នៅ​ក្រុង​ប៉េ​កាំ​ង​ឡើង​ដល់​៤១,១
អង្សា​សេ នា​ថ្ងៃ​ទី​២២ មិថុនា វេលា​ម៉ោង​១៥​និង​១៩​នាទី​ម៉ោង​ក្នុងស្រុក ។ ធាតុអាកាស​ក្ដៅ​ខ្លាំង​បែប​នេះ​នៅ​ក្រុង​ប៉េ​កាំ​ង​អាច​មាន​រយៈពេល​២​ថ្ងៃខាង​មុខ​នេះ​ទៀត ជាមួយ​សីតុណ្ហភាព​៣៨​អង្សា
សេ​និង​៣៩​អង្សា​សេ ។

ស្ថានីយឧតុនិយម​ដទៃ​ៗ​ទៀត​នៅ​ជុំវិញ​ក្រុ​ង​ប៉េ​កាំ​ង កត់សម្គាល់​ឃើញ​សីតុណ្ហភាព​ខ្ពស់​ជាង
នេះ​ទៀត ។ ក្នុង​ថ្ងៃ​ទី​២២ មិថុនា ស្ថានីយឧតុនិយមTANGHEKOU ភាគ​ខាងជើង​ក្រុង​ប៉េ​កាំ​ង និយាយ​ថា នា​ដើម​រសៀល​ថ្ងៃ​ទី​២២ មិថុនា នៅប៉េ​កាំ​ង​សីតុណ្ហភាព​ឡើង​ដល់​៤១,៨​អង្សា​សេ ក្លាយជា​តំបន់​ក្ដៅ​ជាងគេ​បំផុត​របស់​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ