ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ខ្មែរ​​២នាក់​ដែល​ទាហាន​ឡាវ​ចាប់ខ្លួន​​ មិនទាន់​ប្រគល់​ឱ្យ​​​អាជ្ញាធរ​​​កម្ពុជា​ទេ​

14 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ដោយឡែកប្រជា​ពល​រដ្ឋ​​​ខ្មែរ​​២នាក់​រស់នៅស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹង​ត្រែង ​​ដែលត្រូវ​​ទាហាន​ព្រំដែន​​ឡាវ​ចាប់ខ្លួន​​កាល​ពីថ្ងៃទី​​៣០ មេសា កន្លងមក​នេះ ​ត្រូវ​បាន​អាជ្ញាធរ​​ស្រុកប៉ាត់​​តុផន​របស់ឡាវ បញ្ជូនទៅ​​ឃុំ​ខ្លួន​​បន្តនៅខេត្ត​​​​ចំប៉ា​សាក់ហើយ ​ដោយ​រង់ចាំ​​​ប៉ូលិស​​អន្តោប្រវេសន៍​​របស់ឡាវ​ចាត់ការ​តាម​ច្បាប់ ។ ​​បើ​តាម​​អ្នក​​ឆ្លើយ​ឆ្លង​​​ព័ត៌​មាន​​​កោះ​សន្តិភាព​ប្រចាំ​​​​​ខេត្ត​ស្ទឹង​ត្រែង​​បានបញ្ជាក់​​ទៀត​ថា នៅ​សប្តាហ៍​​ក្រោយ​នេះ ​នឹង​មាន​ការ​ប្រជុំគ្នា​​រវាង​អភិ​បាល​​ខេត្ត​ស្ទឹង​ត្រែង​​​ និង​ខេត្ត​ចំប៉ា​សាក់​ ហើយ​នៅ​​ពេល​នេះ​​លោក​ស៊ី​ សួន អភិបាល​​ស្រុក​សៀម​ប៉ាង ​ដែលចូល​រួម​ក្នុងកិច្ចប្រជុំនោះ​ដែរ ​នឹង​ស្នើ​សុំ​​ឱ្យ​មានការ​ដោះលែង​​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​ទាំង​​២​នាក់ ​ដែល​អាជ្ញាធរ​​​ឡាវ​ចាប់​​ខ្លួន​នោះ​។​

គួ​របញ្ជាក់​ថា កាលពីថ្ងៃទី​៣០ មេសា ​​២០១១ ​ប្រជា​ពលរដ្ឋ​​​​ខ្មែរ​​២នាក់ ​ក្នុង​ចំណោម​​​ជាង​​៣០​នាក់ ត្រូវ​ទាហាន​​ព្រំដែន​ឡាវ នៅស្រុក​​ប៉ាត់​តុ​ផន ខេត្ត​ចំប៉ា​សាក់ ​​ចាប់ខ្លួន​ក្រោយ​​​ពេល​ប្រជា​ពលរដ្ឋខាងលើ ​​បានលួច​ចូល​ទៅក្នុងទឹក​ដី​​​ឡាវ​ដែល​​ទំនង​ប៉ុនប៉ង​លួចកាប់​ឈើប្រណីត ។ ហេតុ​ការណ៍​ចាប់ខ្លួន​​នោះ​បានកើតឡើង​​​​នៅ​ចន្លោះ​​បង្គោល​ព្រំដែន​លេខ​​​៦៥ ច​ម្ងាយ​​​​ប្រមាណ​​​២.៥០០​ម៉ែត្រ ​​ពីព្រំដែន​​​កម្ពុជា​-ឡាវ ។ បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​​​​ព័ត៌​មានកោះសន្តិភាព​​​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​​​បា​​ន​​បញ្ជាក់​​​​ឱ្យ​​ដឹងថា ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទាំង​​២នាក់ដែល​​​ទាហានឡាវ​​ចាប់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​​​សឿម ​ភេទប្រុស អាយុ​២១​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ​​​ប៉ាត់ តែង អាយុ​២៨​ឆ្នាំ ​​ភេទ​ប្រុស ​រស់នៅ​​​ភូម​ិ​ថ្ម​លាត ឃុំ​ព្រែ​ក​មាស ​ស្រុក​​សៀម​​ប៉ាង ។ ​ចំណែ​ក​ប្រជា​ពលរដ្ឋ​​​​ដទៃទៀត​​​បាន​រត់​គេចខ្លួន​​ចូលមក​ក្នុង​ទឹក​ដី​កម្ពុជា​វិញ ៕​