ធាតុអាកាសក្ដៅខ្លាំងនៅឥណ្ឌា ឆ.ក់យកជីវិតមនុស្សជាង៣០នាក់
ប្រទេសឥណ្ឌា ៖ អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍កាលពីថ្ងៃទី១៧ មិថុនា ថា ធាតុអាកាស
ប្រទេសឥណ្ឌា ៖ អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍កាលពីថ្ងៃទី១៧ មិថុនា ថា ធាតុអាកាស
ប្រទេសឥណ្ឌា ៖ អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍កាលពីថ្ងៃទី១៧ មិថុនា ថា ធាតុអាកាស
ក្ដៅខ្លាំងបំផុត បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣៤នាក់ នៅរដ្ឋអ៊ុតតាប្រាដេសភាគខាងជើងឥណ្ឌា ។
ប្រធានមន្ទីរពេទ្យមួយនៃស្រុកបាលីយ៉ា លោកហ្សាយ៉ង់កុមារថ្លែងថា បណ្ដាអ្នកស្លា.ប់ត្រូវបានរាយការណ៍នៅមន្ទីរពេទ្យនោះ ស្ថិតនៅចម្ងាយប្រមាណជា៤១២គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុង LUCKNOW រដ្ឋធានីរដ្ឋអ៊ុតតាប្រាដេស ។ កាលពីថ្ងៃទី១៥ មិថុនា អ្នកស្លា.ប់ដោយធាតុអាកាសក្ដៅខ្លាំងមាន២៣នាក់ ហើយនាថ្ងៃទី១៦ មិថុនា មានអ្នកស្លាប់១១នាក់ទៀត ។
អ្នកស្លា.ប់ទាំងអស់សុទ្ធតែជាមនុស្សចាស់ និងជួបប្រទះបញ្ហាសុខភាពជាច្រើន ។ មនុស្សទាំងនេះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ។
អាជ្ញាធរសុខាភិបាលមូលដ្ឋានបានស្នើដល់ប្រជាជន ពិសេសបណ្ដាមនុស្សចាស់អាយុលើសពី៦០ឆ្នាំទៅឲ្យស្ថិតនៅក្នុងផ្ទះចៀសវាងចេញក្រៅពេលថ្ងៃ ។ នាយករដ្ឋមន្ត្រីរដ្ឋអ៊ុតតាប្រាដេសលោកយ៉ូហ្ស៊ីអាឌីទីយ៉ាណាតអះអាងថា រដ្ឋាភិបាលរបស់លោកចាត់រាល់វិធានការចាំបាច់ ដើម្បីចៀសវាងកុំឲ្យដាច់ភ្លើងអគ្គិសនីក្នុងរដ្ឋ ។ ទន្ទឹមនឹងនេះផ្នែកឧតុនិយមឥណ្ឌា បានចេញការប្រកាសអាសន្នពីធាតុអាកាសក្ដៅខ្លាំងសម្រាប់បណ្ដាតំបន់ភាគខាងកើត និងភាគកណ្ដាលប្រទេស រយៈពេល៤ថ្ងៃខាងមុខនេះ ៕
ចែករំលែកព័តមាននេះ