ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក មក​ដល់​ក្រុង​ប៉េ​កាំ​ង ​ក្នុង​គោលបំណង​សម្រាល​ភាព​តានតឹងទ្វេភាគី​

10 ខែ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន បាន​មក​ដល់​ក្រុង​ប៉េ​

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​១៨​មិថុនា ក្នុង​គោលបំណង​សម្រាល​ភាព​តានតឹង​ទ្វេភាគី​។ នេះ​ជា​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អា​មេ​រិ​ក​នៅ​ចិន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​។

បញ្ហា​រសើប​មាន​ច្រើន​ដែល​គ្មាន​នរណា​ម្នាក់​គិត​ថា មានការ​ជឿនលឿន​ទៅ​មុខ​សំខាន់​ឡើយ តែ​គំនិត​នៅ​តែ​មាន​ដើម្បី​ជម្រុញ ការ​ដោះស្រាយ​វិបត្តិ​ការទូត​និង​រក្សា​ការ​ចរចា សំដៅ​គ្រប់គ្រង​ដោយ​មានការ​ទទួលខុសត្រូវ​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​។ នេះ​បើ​តាម​ក្រសួងការបរទេស​អា​មេ​រិ​ក​។ នា​ឆ្នាំ​ខាង​មុខ​នេះ​នឹង​ជា​ឆ្នាំ​បោះ​ឆ្នោត​ប្រធានាធិបតី​ទាំង​នៅ​សហរដ្ឋអាមេរិក​ទាំង​នៅ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់​ទុក​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន​ដែល​ត្រូវ​បង្រួបបង្រួម​ទាំង​ដោយ​ប្រើ​កម្លាំង​បើ​ចាំបាច់​។

ប្រមុខ​ការទូត​អា​មេ​រិ​ក​ពី​ដំបូង​គ្រោង​មក​ចិន​ក្នុង​ខែកុម្ភៈ តាម​គន្លង​នៃ​ការ​ជួប​គ្នា​កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​មិ​ញ រវាង​ប្រធានាធិបតី​អា​មេ​រិ​លោក​ចូ​បៃ​ដិ​ន​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង ពេល​ជួប​គ្នា​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20​នៅ​ឥណ្ឌូ​ណេ​សី​ុ​។ ប៉ុន្តែ​ការ​មក​កាន់​ចិន​របស់​លោក​ប្លី​ន​កេ​ន​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​នៅ​នាទី​ចុង​ក្រោយ មក​ពី​បញ្ហា​បាល់​ឡុ​ង​ចារកម្ម​ចិន​ដែល​ហោះ​លើ​ដែនដី​អា​មេ​រិ​ក​ហើយ​អា​មេ​រិ​ក​បាញ់​ទម្លាក់​។

ពេល​ដែល​លោក​ប្លី​ន​កេ​ន ​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​បាន​និយាយ​សម្រាល​រឿង​បាល់​ឡុ​ង​ចារកម្ម​នេះ​។ កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ លោក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ខុំ្ញ​គិត​ថា​បណ្ដា​មេដឹកនាំ​មិន​បានដឹង​ថា តើ​បាល់​ឡុ​ង​នោះ​ស្ថិត​នៅ​ទីណា​និង​មាន​ផ្ទុក​អ្វីខ្លះ​ឡើយ​។ ខ្ញុំ​គិត​ថា​នោះ​ជា​រឿង​រំខាន​ជា​ជាង​រឿង​ចេតនា​។ លោក​សង្ឃឹម​ជួប​គ្នា​ជា​ថ្មី​ជាមួយ​លោក​ស៊ី ជី​ន​ពីង ​នា​បណ្ដា​ខែ​ខាង​មុខ ដើម្បី​និយាយ​គ្នា​ពី​ទំនាស់​របស់​ពួក​យើង ព្រមទាំង​ពី​វិស័យ​នានា​ដែល​យើង​អាច​ព្រមព្រៀង​គ្នា​បាន​។

ទស្សនកិច្ច​រយៈពេល​២​ថ្ងៃនេះ​របស់​ប្រមុខ​ការទូត​អា​មេ​រិ​ក​នៅ​ចិន អាច​នាំ​ឲ្យ​មានការ​បើក​ខ្សែ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ ដើម្បី​អាច​ឲ្យ​ប្រទេស​ទាំង​២ គ្រប់គ្រង​ទំនាក់ទំនង​គ្នា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ចៀសវាង​ការ​យល់​ខុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ