ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតជ្រើសរើស​ជើង​ឯក​កីឡា​វ៉ូស៊ូ​ឆ្នាំ២០១១ រយៈ​ពេល​​​៤ថ្ងៃ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការប្រកួត​​កីឡា​វ៉ូស៊ូ​ជ្រើសរើស​​​ជើង​ឯក​​​ទូទាំងប្រទេស​​ឆ្នាំ​២០១១ ​ដែលធ្វើឡើង​​​​ស្រប​តាមកម្មវិធីក្រសួង​អប់រំ​​​ យុវ​ជន​ និង​កីឡា ​​បានចាប់​ផ្តើម​​​ជ​ាផ្លូវ​ការ​​ពីថ្ងៃទី​​​៤ ដល់ថ្ងៃទី​​៨ ឧសភា ​នៅពហុ​កីឡ​ដ្ឋាន​​​​ជាតិ​។​ លោក​ម៉ៅ ​ចន្ថាវុធ ​អគ្គលេខា​ធិការ​នៃ​​សហ​ព័ន្ធ​​កីឡាវ៉ូស៊ូ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​​មាន​ក្លឹប​​​ចូលរួម​ចំនួន​១២​ និង​មាន​កីឡាករ​-កីឡា​ការិនី​​​សរុប​​​២៣៦​នាក់

រាជធានីភ្នំពេញ ៖ ​ការប្រកួត​​កីឡា​វ៉ូស៊ូ​ជ្រើសរើស​​​ជើង​ឯក​​​ទូទាំងប្រទេស​​ឆ្នាំ​២០១១ ​ដែលធ្វើឡើង​​​​ស្រប​តាមកម្មវិធីក្រសួង​អប់រំ​​​ យុវ​ជន​ និង​កីឡា ​​បានចាប់​ផ្តើម​​​ជ​ាផ្លូវ​ការ​​ពីថ្ងៃទី​​​៤ ដល់ថ្ងៃទី​​៨ ឧសភា ​នៅពហុ​កីឡ​ដ្ឋាន​​​​ជាតិ​។​ លោក​ម៉ៅ ​ចន្ថាវុធ ​អគ្គលេខា​ធិការ​នៃ​​សហ​ព័ន្ធ​​កីឡាវ៉ូស៊ូ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​​មាន​ក្លឹប​​​ចូលរួម​ចំនួន​១២​ និង​មាន​កីឡាករ​-កីឡា​ការិនី​​​សរុប​​​២៣៦​នាក់ ក្នុង​​នោះ​កីឡា​ការិនី​​៩៤​នាក់ ចំនួន​នេះ​​មាន​ការ​ថយចុះ​​ជាង​ឆ្នាំ​មុន ។ ប៉ុន្តែ​លោក​បាន​​បញ្ជាក់​ថា ​ឆ្នាំនេះ​​សកម្ម​ភាពប្រកួត​​មាន​​សភាព​ផុស​ផុល​​ជាង​ឆ្នាំ​មុន​ៗ ។ ដោយ​ឡែក​វិញ្ញា​សាប្រកួត​​ក៏មាន​ច្រើនជាង​ឆ្នាំ​មុនដែរ ។

​​ចំណែក​​វិញ្ញាសា​​​សម្តែង​​វិញ​មាន​​វិញ្ញាសា​​ថា​វលូ បុរស​​-​នារី​​អាយុក្រោម​​​១៦​ឆ្នាំ ​។ វិញ្ញា​សា​​​ថាវលូ​ពេញ​វ័យ​ និង​ការ​សម្តែង​​​ជា​ក្រុម​​ ​ហើយ​​​វិញ្ញា​សា​​សាន់​ស៊ូ​​ ផ្នែក​​ប្រយុទ្ធ​មាន​៧ប្រភេទ​​​ ទម្ងន់​​មាន​​​៤៥, ៤៨, ៥២, ៥៦, ៦០, ៦៥ និង​​៧០​គីឡូ​ក្រាម ។ ​ចំណែក​​ផ្នែ​ក​នារី​មានតែ​​ទម្ងន់​១​ប្រភេទ​​ប៉ុណ្ណោះ​ គឺ​ទម្ងន់​​សេរី ។​ វ៉ូស៊ូ​ជា​ប្រភេទ​​កីឡា​​​ក្បាច់​គុន​របស់​ប្រទេស​ចិន​ ដែល​មានអាយុ​កាល​រាប់​រយ​​ឆ្នាំមក​ហើយ​។ ​អ្នក​ដែលនិយម​ចូលចិត្ត​​កីឡា​ប្រភេទ​​​នេះ​ភាគ​ច្រើន​​​​ជា​មនុស្ស​​​វ័យកណ្តាល និង​មនុស្ស​ចំណាស់​​ ព្រោះ​ថា ​វិញ្ញា​សា​​​កីឡា​នេះ​មិនសូវ​ប្រើ​កម្លាំង​​​​​ទាំង​​ស្រុង​​នោះទេ ទាំង​វិញ្ញា​សា​​​សម្តែង​​ និង​វិញ្ញា​សា​ប្រយុទ្ធ ​ច្រើនតែ​​ប្រើ​កាយ​​វិការ​ទន់​ភ្លន់​។​

លោកគឹម ជិនក្វាន់​ ​គ្រូ​បង្វឹក​​កីឡាក្បាច់គុន​​វ៉ូស៊ូ​​​ជន​ជាតិ​​កូរ៉េខាង​ត្បូង​​បាន​មាន​ប្រសាសន៍​ថា​ ការ​​​ហ្វឹក​ហាត់​​កីឡា​​​វ៉ូស៊ូ​នាំមក​នូវ​សុខភាព ​រាង​កាយ​មាំ​មួន ប្រាជ្ញា​វៃឆ្លាត​ ។ ​តួយ៉ាង​​ដូចជា​កីឡា​ការិនី​​ចាន់​​វន្នី ​​មានអាយុ​​៤៣​ឆ្នាំហើយ ប៉ុន្តែ​​​​គាត់​នៅ​តែ​​មានការ​ស្រឡាញ់​​ចូលចិត្ត​​ហាត់​ក្បាច់​គុណ​​​កីឡា​​វ៉ូស៊ូ​​​នេះ​ណាស់ ​ដោយប្រាប់​ថា ​​គាត់​ធ្លាប់​​បាន​​​ទៅចូលរួម​​ប្រកួត​​កម្រិត​​​ពិភពលោក​​នៅ​ប្រទេស​​​ចិន​​ឆ្នាំ​​​២០០៥ ​និង​ធ្លាប់​​​ដណ្តើម​​​បាន​មេ​ដាយ​​ប្រាក់​​​ពីការប្រកួត​​នេះ​​ទៀតផង ។ ឆ្នាំនេះ​គាត់​ដណ្តើម​​​បានមេដាយមាស​​ពីការ​ប្រកួត​ជើង​ឯក​​​​ថ្នាក់ជាតិ ផ្នែក​សម្តែង​​​គុន​ដាវ ។ ​លោកគឹម ​​ជិន​ក្វាន់ ​បា​ន​បន្ត​ថា ​​កីឡាករ-កីឡា​ការិនី​ទាំង​អស់​​​ដែល​មុននឹង​ទទួល​​បានមេដាយ សុទ្ធ​​​តែ​បាន​ឆ្លង​កាត់​​​​ការត្រួតពិនិត្យ​​​យ៉ា​ងល្អិត​ល្អន់​​​​ពីគណៈ​កម្មការ​ផ្តល់​ពិន្ទុ ។ ​​

ឧទាហរណ៍​​វិញ្ញាសា​​​​សម្តែង​ត្រូវ​ពិនិត្យមើល​​​កាយវិការ​សព្វជ្រុង​ជ្រោយ ទន់​ភ្លន់ ស្វាហាប់​​ ភាពរស់​រវើក ។ លោកម៉ៅ ចន្ថា​វុធ បាន​​បន្ថែម​ថា ​រហូត​មក​ដ​ល់​​ពេល​​នេះ វិញ្ញា​សា​​​កីឡាវ៉ូស៊ូ​​​ទទួល​បានការ​ចាប់អារម្មណ៍​​​​​កាន់តែ ច្រើន​​ឡើងៗ ពី​សំណាក់​មនុស្ស​​​វ័យចាស់ ហើយ​វិញ្ញាសា​​​កីឡា​មួយនេះ​តែង​តែ​​បានការ​អនុ​ញ្ញាត​​ពី​ក្រសួង​​អប់រំ យុវជន និង​កីឡា ​​ឱ្យ​​ចេញទៅ​ប្រកួត​​​​លើ​ឆាក​​អន្តរជាតិ​​​​ជាញឹកញាប់​​ ៕