រាជធានីភ្នំពេញ ៖ ការសើចចំអក បៀតបៀន អាចចាប់ផ្តើមភ្លាមៗនៅពេលដែលកុមារចាប់ផ្តើមលេងជាមួយគ្នា ។ មានការគំរាមកំហែងជាច្រើនប្រភេទ រួមមានទាំងផ្លូវកាយ ពាក្យសំដីសើចចំអក ឬគំរាមកំហែង និងទំនាក់ទំនងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ។ អាកប្បកិរិយានេះអាចកើតឡើងដំបូងចំពោះកុមារទើបចេះដើរតេះតះ សូម្បីតែជាមួយបងប្អូនបង្កើត ហើយអាចបន្តពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ។
មនុស្សពេញវ័យមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ និងបញ្ឈប់អាកប្បកិរិយាបៀតបៀន ឬឈ្លានពានក្នុងថ្នាក់រៀន និងនៅផ្ទះ ។ យើងអាចបង្រៀនកុមារកុំឱ្យចូលរួម ឬក្លាយជាជនរងគ្រោះនៃការបៀតបៀន និងសម្លុត ។ កុមារដែលសម្លុតអ្នកដទៃច្រើនតែពិបាកក្នុងការចាប់ផ្តើមទំនាក់ទំនងមិត្តភាព បង្ហាញពីអារម្មណ៍របស់ពួកគេ ឬសុំអ្វីដែលពួកគេត្រូវការ ។ ប្រសិនបើកុមារទាំងនេះមិនបង្កើនជំនាញសង្គមរបស់ពួកគេទេ ពួកគេនឹងបន្តមានបញ្ហាទាក់ទងនឹងមិត្តភក្ដិពេញមួយជីវិតរបស់ពួកគេ ។ ក្មេងៗដែលមិនក្រោកឈរដោយខ្លួនឯង គឺជាគោលដៅងាយស្រួលសម្រាប់មិត្តភក្តិ និងអ្នកដទៃចង់ឈ្លានពាន ។
តើធ្វើដូចម្តេច ប្រសិនបើកូនរបស់អ្នកត្រូវបានគេសម្លុត ឬសើចចំអក ?
- ពិនិត្យ និងដើរតួជាមួយកូនរបស់អ្នកអំពីអ្វីដែលគេអាចនិយាយ ឬធ្វើដើម្បីបញ្ឈប់ការគំរាមកំហែងនោះ ។
- ប្រសិនបើការបៀតបៀននោះកំពុងគម្រាមកំហែងកូនរបស់អ្នក បង្រៀនកូនអ្នកឱ្យដើរចេញដោយស្ងប់ស្ងាត់ និងមានទំនុកចិត្ត ហើយស្វែងរកមនុស្សពេញវ័យដែលនៅជិតបំផុត ដើម្បីរាយការណ៍ ។
- ប្រសិនបើការមើលងាយ សើចំអក ឬសម្លុតក្នុងន័យអាក្រក់ កូនអ្នកអាចត្រលប់មកវិញដោយសំឡេងស្ងប់ស្ងាត់ និងទឹកមុខមិនសប្បាយចិត្ត ចូរនិយាយទៅកូនអ្នក ប៉ាមិនគិតដូច្នេះទេ ។
- ប្រសិនបើការនិយាយលេងសើចចំអកកើតឡើងម្តងទៀត ទោះបីជាកូនរបស់អ្នកក្រោកឈរឡើងសម្រាប់ខ្លួនគេក៏ដោយ ចូរណែនាំកូនរបស់អ្នកឱ្យរាយការណ៍ទៅមនុស្សពេញវ័យ ដូចជាគ្រូ អ្នកប្រឹក្សាណែនាំ ឬឪពុកម្តាយ ដោយស្ងាត់ស្ងៀម និងឯកជនថា កុំប្រាប់សិស្សផ្សេងទៀតថា អ្នករាយការណ៍ ។
- ប្រសិនបើកូនរបស់អ្នកនឹងមិនរាយការណ៍ពីការគំរាមកំហែងទេនោះ អ្នកគួរតែធ្វើអន្តរាគមន៍ និងទាក់ទងមន្ត្រីសាលាដើម្បីធ្វើការណាត់ជួប និងពិភាក្សាអំពីបញ្ហានេះ ។
- ប្រសិនបើចាំបាច់ អ្នកអាចសុំឱ្យសាលាបង្កើនការគ្រប់គ្រងបន្ថែម ។
- អ្នកក៏អាចនិយាយជាមួយឪពុកម្តាយផ្សេងទៀត ដើម្បីមើលថា តើមានក្មេងណាទៀតកំពុងត្រូវបានគេមើលងាយ សើចចំអក ឬបៀតបៀន ។
ត្រូវប្រាកដថា អ្នកបានគាំទ្រកូនរបស់អ្នកដែលត្រូវគេធ្វើបាប ៖
- យល់ចិត្ត និងយល់ដឹងអំពីបទពិសោធន៍របស់កូនអ្នកអំពីការបាត់បង់សុវត្ថិភាព ការជឿជាក់លើខ្លួនឯង ឬអារម្មណ៍មិនសប្បាយចិត្ត ។
- ពិចារណាការស្វែងរកមិត្តថ្មី ដូចជាសកម្មភាពថ្មី ក្លឹប ក្រុមកីឡា ឬសកម្មភាពស្ម័គ្រចិត្ត ។
- ជួយរៀបចំផែនការឱកាសសង្គមសម្រាប់កូនរបស់អ្នកជាមួយមិត្តរួមថ្នាក់ល្អៗ ។
- ដោះស្រាយការសើចចំអក ឬបៀតបៀនក្នុងចំណោមបងប្អូនបង្កើតផងដែរ ដោយជួយកូនរបស់អ្នកឱ្យរៀនយល់ចិត្តគ្នាទៅវិញទៅមក ដោយសុំឱ្យពួកគេគិតថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើនរណាម្នាក់ធ្វើដូចគ្នាចំពោះពួកគេ ។
- បើសិនបើកូនអ្នកធំល្មម ឱ្យពួកគេនិយាយជាមួយមិត្តរបស់ពួកគេដោយផ្ទាល់អំពីបញ្ហានេះ ។
- ឱ្យកូនអ្នករៀបចំផែនការអ្វីដែលត្រូវនិយាយជាមុន ហើយវាជាការល្អបំផុតក្នុងការចែករំលែកអារម្មណ៍ក្មេងៗ ជាមួយមិត្តភក្តិពួកគេ ដូចជា ការសើចចំអកបែបនេះធ្វើឱ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ឈឺចាប់ សោកសៅ តូចចិត្ត ខ្មាស់អៀន ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១៥% សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់, ២. សាខាព្រែកអញ្ចាញ, ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ