ស្រាវជ្រាវ ៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បញ្ជាក់ឱ្យដឹងថា ជនជាតិអាស៊ីប្រហែល៣.០០០លាននាក់ អាចមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងឆ្នាំ២០៥០ ប្រសិនបើអាស៊ីនៅរក្សាអត្រារីកចម្រើនផ្នែកសេដ្ឋកិច្ចបានជាបន្ត ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ឧសភា កន្លងមក បញ្ជាក់ថា ជនជាតិអាស៊ីប្រហែល៣.០០០លាននាក់ អាចមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងឆ្នាំ២០៥០ ឬប្រហែល៣៩ឆ្នាំខាងមុខ ប្រសិនបើភូមិភាគអាស៊ីអាចរក្សាភាពរីកចម្រើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្នបានជាបន្តទៀត ។ ក្រៅពីនេះក៏ត្រូវមានដំណោះស្រាយបញ្ហាការប្រកួតប្រជែងផ្សេងៗ ជាពិសេសត្រូវលុបបំបាត់អំពើពុករលួយ និងការកែទម្រង់រដ្ឋាភិបាលឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់។
ស្របពេលជាមួយគ្នានេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវប្រមូលផ្តុំក្នុងមជ្ឈមណ្ឌលអាស៊ីៗត្រូវមានផលិតផលដល់ទៅពាក់កណ្តាលនៅទូទាំងពិភពលោកក្នុងអំឡុងពេលដូចគ្នា ដោយកើនលើសពីពេលបច្ចុប្បន្នចំនួន២៧% ។ នៅក្នុងយុគសម័យសតវត្សអាស៊ី ដូចដែលបានរៀបរាប់ខាងលើ ផលិតផលសរុបក្នុងស្រុក (GDP) នៅអាស៊ី នឹងកើនដល់ទៅ១៤៨លានលានដុល្លារ ចំណែក GDP ក្នុងមនុស្សម្នាក់នៃតម្រូវការទិញ នឹងកើនឡើង៣៨.៦០០ដុល្លារ ធៀបនឹងថ្លៃមធ្យមនៅទូទាំងពិភពលោក ៣៦.៦០០ដុល្លារក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ