ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី សុខុម រចនា ចេញ​មុខ​សុំ​ទោស ក្រោយ​ផ្ទុះ​ការ​រិះគន់​រឿង​យក​បទ ជី ដេ​វីត ច្រៀង តែ​មិន​អរគុណ​ម្ចាស់​បទ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​បេ​ក្ខ​នារី​ប្រឡង​ក្នុង​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​៣ មានឈ្មោះ «​សុខុម រចនា​» បាន​យក​បទ​ចម្រៀង​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​បេ​ក្ខ​នារី​ប្រឡង​ក្នុង​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​៣ មានឈ្មោះ «សុខុម រចនា​» បាន​យក​បទ​ចម្រៀង​ចំណងជើង​ថា «How About Now» ដែល​ជា​កម្មសិទ្ធិ​របស់​តារាចម្រៀង​រ៉េ​ប​ប្រុស​ដ៏​ល្បីល្បាញ​មួយ​ដួង នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក ជី ដេ​វីត ទៅ​ច្រៀង​ឡើង​វិញ​។

នៅ​លើ​ឆាក​ប្រឡង​កម្មវិធី «The Voice» បេ​ក្ខ​នារី​រូប​នេះ បាន​ត្រឹមតែ​និយាយ​អរគុណ​ដល់​អ្នកចូលរួម​ទស្សនា​បទ​មួយ​នេះ​ប្រមាណ​៣០​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​អរគុណ​ដល់​លោក ជី ដេ​វីត សូ​ម្បី​តែ​មួយ​​ម៉ាត់​។ ចំណុច​នេះ​ហើយ ធ្វើ​ឱ្យ​មហាជន​រិះគន់​នាង​ថា «​មិន​ចេះ​ផ្ដល់​តម្លៃ​ដល់​ម្ចាស់​ដើម​គេ​ទាល់​តែ​សោះ​»​។ មិន​ត្រឹម​ប៉ុណ្ណោះ មហាជន​កត់សម្គាល់​ត្រង់​ពាក្យ​មួយ​ឃ្លា​ដែល​បេ​ក្ខ​នារី​រូប​នេះ និយាយ​នៅ​លើ​ឆាក «The Voice» ដោយ​នាង​និយាយ​ថា «​អរគុណ 30M Views» មាន​ន័យ​ថា នាង​ចង់​សំដៅ​ចំពោះ​អ្នក​ចូល​ទស្សនា​វី​ដេ​អូ​ចម្រៀង How About Now​? របស់​នាង​ទាំង​ជាង​៣០​លាន​នាក់ ប៉ុន្តែ​នាង​មិន​បាន​និយាយ​អរគុណ​ជា​សាធារណៈ​ដល់​លោក ជី ដេ​វីត ដែល​ជា​ម្ចាស់​បទ​នេះ​ឡើយ សូ​ម្បី​តែ​មួយ​ម៉ាត់​។

ក្រោយ​ពេល​មាន​មហាជន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​ផ្ទុះ​ការ​រិះគន់​ធ្ងន់​ៗ​រួច​មក ពេល​នេះ​បេ​ក្ខ​នារី សុខុម រចនា ក៏​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​​​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ​រូប​នាង​ខ្ញុំ​តាម​រយៈ​បទ cover «how About Now» ដែល​ជា​បទ​ម្ចាស់​ដើម​របស់​បងប្រុស G-Devith នាង​ខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​កំហុស​ខុសឆ្គង ដោយ​និយាយ​ពេល​ភ្លាម​ៗ​នៅ​លើ​ឆាក នាង​ខ្ញុំ​មិន​បាន​រៀបចំ​ពាក្យ​និយាយ​អោយ​គ្រប់​ជ្រុងជ្រោយ​ទេ នឹង​មិន​បាន​តាំងខ្លួន​ជា​ម្ចាស់​បទ​ដែរ ខ្ញុំ​គ្រាន់តែ​សប្បាយ​រីករាយ​ដែល​ទទួល​បាន​លទ្ធផល​ល្អ និង​អរគុណ​ចំពោះ​បងប្អូន​អ្នក​ទស្សនា​បទ cover ក្នុង​យូ​ធូប​វី​យូ 30M ប៉ុណ្ណោះ​។ ហើយ​ក៏​អរគុណ​បងប្អូន​សម្រាប់​ការ​បញ្ចេញ​មតិយោបល់​ផង​ដែរ ។ ខ្ញុំ​ពិតជា​ស្រលាញ់​បងប្អូន​ខ្មែរ​ទាំងអស់​គ្នា​។ អរគុណ​ខ្លាំង​ៗ»​។

មិន​ទុក​ចាំ​យូរ ក្រោយ​ពេល​ឃើញ​សារ​បេ​ក្ខ​នារី​រូប​នេះ​បង្ហោះ​ដូច្នេះ​រួច​មក ក៏​ស្រាប់តែ​មាន​មហាជន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ពី​មួយ​ទៅ​មួយ​ថា «​ចេះ​កែ​ផង​ទៅ មិនមែន​ឲ្យ​តែ​គេ​រិះគន់​ថា​គេ​ជាន់ពន្លិច​នោះ​ទេ ភាសា​សាមញ្ញ​សម្រាប់​តែ​មនុស្ស​ដែល​មិន​ចេះ​ទទួលយក​ពាក្យ​រិះគន់​ដើម្បី​កែ​លម្អ​»​។

អ្នកខ្លះ​ទៀត​ក៏​លើក​ឡើង​ច្បាស់​ៗ​ថា «​ត្រឹម​ជា​អ្នកចម្រៀង Cover បទ​ចម្រៀង​គេ បាន​ល្បីឈ្មោះ​បន្តិចបន្តួច ប្អូន​បែរជា​គិត​ថា ប្អូន​ខ្ពស់​ហួស​មេឃ​។ ប្អូន​ចូរ​ចង​ចាំ​ថា មនុស្ស​ដែល​ខ្វះ​គុណធម៌ មិន​អាច​ទទួល​បានការ​គាំទ្រ​យូរអង្វែង​នោះ​ទេ​។ មនុស្ស​ដែល​ផឹកទឹក​ភ្លេច​ប្រភព ក៏​មិន​រីក​ចម្រើន​វែង​ឆ្ងាយ​ដែរ​។ ប្អូន​មាន​ថ្ងៃនេះ ដោយសារ​មាន​អ្នកគាំទ្រ​ទំនុកច្រៀង​របស់ Devit បូក​ជាមួយ​ភ្លេង​អក​កា​ដង់ មិនមែន​ដោយសារ​ប្អូន​មាន​សមត្ថភាព​ច្រៀង​ពីរោះ​នោះ​ទេ​។ ម្យ៉ាង​ក៏​ដោយសារ​ម្ចាស់​បទ គេ​មិន Report ចម្រៀង​ប្អូន Cover ចុង​ក្រោយ​ប្អូន​បានចិត្ត​ធ្វើ​ដូច​គេ​មិន​ដល់​ខ្លួន​។ សម្រាប់​ប្អូន ត្រឹម​ចូលរួម The Voice Cambodia សូមកុំ​គិត​ថា អាច​ជោគជ័យ​នោះ​។ មិន​ខ្វះ​ទេ អ្នក​លើក​ពាន តែ​ចុង​ក្រោយ​គ្មាន​អ្វី​ជា​ដុំ​កំភួន ព្រោះ​ឈ្លក់​នឹង​ភាព​ល្បី​បន្តិចបន្តួច​»​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​ទៅ​មើល​តារាចម្រៀង​ប្រុស​ដ៏​ល្បីល្បាញ មានឈ្មោះ​បោះ​សំឡេង លោក ជី ដេ​វីត ត្រូវជា​ម្ចាស់​បទ​វិញ​វិញ លោក​ហាក់​គ្មាន​ប្រតិកម្ម​អ្វី​នោះ​ទេ​ទាក់ទង​នឹង​ករណី​ខាងលើ​នេះ តែ​គេ​សង្កេត​ឃើញ​លោក​ជី ដេ​វីត បង្ហោះ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ទំនង​ចង់​សំដៅ​ទៅ​លើ​រឿង​ដែល​មហាជន​រិះគន់​ចំពោះ​បេ​ក្ខ​នារី​ឈ្មោះ សុខុម រចនា​។ ហើយ​កាលពី​កន្លង​ទៅ តារា​ប្រុស​លោក ជី ដេ​វីត ក៏​ធ្លាប់​ត្រូវ​ប្រកាស​ក្រោយ​ពេល​លោក​ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ ដោយ​លោក​បាន​និយាយ​លើកទឹកចិត្ត​ដល់​ក្រុម​អក​កេស ឬ​អក​កា​ដង់​បែប​នេះ​ថា អាច​ជួយ​យក​បទ​របស់​លោក​ទៅ​ច្រៀង Cover ឬ​ច្រៀង​ឡើង​វិញ​បាន​។ ជា​ពិសេស​លោក​បញ្ជាក់​ទៀត​ថា បើសិនជា​បទ Cover ទាំងនោះ​ជាប់​កម្មសិទ្ធិបញ្ញា ឬ​ជាប់​កូ​ពី​រ៉ា​យ (Copy Right) ក្រុម​អក​កេស ឬ​អក​កា​ដង់ អាច​ស្នើ​ទៅ​លោក គឺ​លោក​នឹង​ឱ្យ​ក្រុមការងារ​ជួយ​ដោះ​ជូន​ថែម​ទៀត​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ