រាជធានីភ្នំពេញ ៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនឹងមានការផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល សម្រាប់អ្នកមានគំនិតរារាំងដល់ដំណើរការបោះឆ្នោត និងពី១០លានរៀល ទៅ៣០លានរៀល ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តិល្មើស ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា ពេលសម្តេចក្រឡាហោម សខេង ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការប្រជុំ ពិភាក្សាពីវិសោធនកម្មច្បាប់បោះឆ្នោតដែលទាក់ទង និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ ។

សម្តេចលើកឡើងថា អ្នកដែលមិនទៅបោះឆ្នោត គឺបង្ហាញថា គ្មានការទទួលខុសត្រូវ ។ សម្តេចបានអានសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងដូច្នេះថា ចំណុចទាក់ទិននឹងអ្នកមានសិទ្ធិឈរឈ្មោះ គឺត្រូវអនុវត្តនូវសិទ្ធិបោះឆ្នោតដោយទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតជា សកលចំនួន២ដង លើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (បោះឆ្នោតសកលនឹងធ្វើនៅថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតនៅឆ្នាំ២០២៧ទៀត អីញ្ចឹងចង់ឲ្យហើយកុំឈ្លើយ) ។ ពេលបោះឆ្នោតតំណាងរាស្ត្ររួចហើយ ត្រូវបោះ ឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ បើអ្នកមិនទៅបោះឆ្នោតទេនោះ អ្នកនឹងអស់សិទ្ធិឈរឈ្មោះ ។

សម្តេចបញ្ជាក់ថា ៖«ដោយអ្នកឯងផ្គើនពេក សម្តេចក្រឡាហោម ស ខេង បានឲ្យឯកឧត្តមកើត រិទ្ធិ ឲ្យរឹតបណ្តឹងចំណុចនឹងល្ងាចនេះសម្តេចនឹងប្រជុំហើយវិសោធនកម្មនឹងមានការផាកពិន័យផងដែរ ខ្ញុំឯកភាព» ។ ដោយសារតែទង្វើររបស់ក្រុមប្រឆាំងកាន់តែជ្រុលសម្តេចតេជោ បានអានខ្លឹមសារនៃសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតឲ្យដឹងថា មាត្រា១៤២ថ្មី(ពង្រាង)ត្រូវផាកពិន័យប្រាក់៥លានរៀលទៅ២០លានរៀនដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រើគ្រប់មធ្យោបាយទុចរិករារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។

បង្កកាអុកឡុក ឬសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត ។ ហើយអ្នកគាំទ្រឬអ្នកបោះឆ្នោតប្រព្រឹត្តិអំពើរំលោ.ភបំពានអំពើគំរា.មកំហែ.ង អំពើហិ.ង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ ។ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត ,រារាំងបេក្ខជនឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់, ធ្វើឲ្យមានបាត់ទំនុកចិត្តលើកការសម្រេចចិត្តលើកការបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើកការបោះឆ្នោត,បង្ការការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឲ្យរាប់បោះឆ្នោតបានធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត ទិញ សន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាសត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត របស់សាម៉ីខ្លួនឲ្យគេបោះឆ្នោតសម្រាប់ រយៈពេល៥ឆ្នាំយ៉ាងតិចដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា១៤៣ថ្មី៖ត្រូវ លុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០លានរៀលទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តិល្មើស ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«អីញ្ចឹងលោកឯងព្រហើនទៀតទៅ កាន់តែរើកាន់តែដូចត្រី ជាប់ជុច អាលូវវាស្រែកទៀតថា ឲ្យចូលទៅដើម្បីគូសបំផ្លាញសន្លឹកឆ្នោត អីញ្ចឹងហ្នែងចាំមើលទៅថា ជាប់គុកប៉ុន្មាន ហើយបង់ថា ខាតប៉ុន្មាន បើបង្កការអុកឡុក ចង់ដឹងសាកមើល»៕
ចែករំលែកព័តមាននេះ