ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ ប្រកាសថា បើ​ជាប់​ឆ្នោត​ឆ្នាំ​២០២៤​ នឹង​​នាំ​លោក​ចូ បៃ​ដិ​ន ​ឡើង​តុលាការ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​របស់​លោក ចេញផ្សាយ​នា​ថ្ងៃ​ទី​

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​របស់​លោក ចេញផ្សាយ​នា​ថ្ងៃ​ទី​១២​មិថុនា​សន្យា​ថា បើ​លោក​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០២៤ លោក​នឹង​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប ដើម្បី​នាំ​ខ្លួន​លោក​ចូ​ បៃ​ដិ​ន​ និង​គ្រួសារ​ឡើង​តុលាការ​។

លោក​ត្រាំ​ចោទប្រកាន់​លោក​បៃ​ដិ​ន​ដែល​លោក​ចាញ់ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០២០​ថា ជា​ប្រភព​នៃ​ការ​ស៊ើ​ប​អង្កេត​ផ្សេង​ៗ​ប្រឆាំង​រូប​លោក​។ លោក​ថា​រឿង​ចោទប្រកាន់​ទាំងនេះ​គឺជា​មធ្យោបាយ​មួយ សម្រាប់​លោក​ចូ​បៃ​ដិ​ន កាត់​បន្ថយ​លទ្ធភាព​ជាប់​ឆ្នោត​របស់​គូប្រជែង​ចូល​ក្នុង​សេត​វិមាន​។

អតីត​ប្រធានាធិបតី​ជា​អ្នក​សាធារណរដ្ឋ​រូប​នោះ ទទួល​ការ​ចោទប្រកាន់​បទឧក្រិដ្ឋ​ដោយសារ​រឿង​មួយ​ដែល​កើត​មាន​តាំងពី​ឆ្នាំ​២០១៦​មក ទាក់ទិន​ទឹកប្រាក់​១៣០.០០០​ដុល្លារ ដែល​គេ​ចោទ​ថា​ផ្ដល់​ដោយ​ខុសច្បាប់ ដល់់​តារាភាពយន្ត​កូនជ្រូក​និង​ជា​ផលិតករ​ខ្សែភាពយន្ត​ប្រភេទ​នោះ លោកស្រី​STORMY DANIELS ។

លោក​ត្រាំ​ក៏​ជាប់​ការ​ចោទប្រកាន់​ពី​តុលាការ​សហព័ន្ធ ទាក់ទិន​រឿង​យក​ឯកសារ​សេត​វិមាន​ទៅ​ជាមួយ ពេល​លោក​ចាក​ចេញពី​ទីនោះ​។ លោក​ជាប់ចោទ​នាំ​យក​បណ្ដា​ឯកសារ​សម្ងាត់​ពេល​ចាក​ចេញពី​សេត​វិមាន ហើយ​បដិសេធ​មិន​ប្រគល់​ឯកសារ​ទាំងនោះ​ទោះបី​មានការ​ទាមទារ​របស់​អាជ្ញាធរ​ក៏​ដោយ​។ រឿង​ចោទ​នោះ​លោក​ត្រាំ​ថា​លោក​សុខចិត្ត​ចូលខ្លួន​ក្នុង​តុលាការ​សហព័ន្ធ​ក្រុង​មៃ​អា​មីនា​ថ្ងៃ​ទី​១៣​មិថុនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ