ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសម្ពោធ​​​កាត់​ខ្សែ​បូ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​អនុវិទ្យាល័យ​ហ៊ុន សែន ព្រះខ័ន

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ អនុ​វិទ្យាល័យហ៊ុន សែន ព្រះខ័ន​ ស្ថិត​នៅក្នុង​​ស្រុក​សង្គម​ថ្មី​ដែល​ជា​អំណោយ​របស់​​សម្ដេច​អគ្គមហាសេនា​ប​តីតេ​ជោហ៊ុន សែន ​ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ កាលពី​ព្រឹក​​ថ្ងៃទី​៤ ឧសភា ​ក្រោម​​អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន

ខេត្តព្រះវិហារ ៖ អនុ​វិទ្យាល័យហ៊ុន សែន ព្រះខ័ន​ ស្ថិត​នៅក្នុង​​ស្រុក​សង្គម​ថ្មី​ដែល​ជា​អំណោយ​របស់​​សម្ដេច​អគ្គមហាសេនា​ប​តីតេ​ជោហ៊ុន សែន ​ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ កាលពី​ព្រឹក​​ថ្ងៃទី​៤ ឧសភា ​ក្រោម​​អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ពិធីនេះ​ក៏​​មានការ​ចូលរួម​ពីលោកស្រី អ៊ា​ន អេ​ឡែ​ន​ នាយិកា​ក្រុមហ៊ុន​រតនា​ខូ​អប​ភើ​រេ​សិន (​ROTANA COOPERA TION​)​​ និង​តំណាង​ក្រុមហ៊ុន​សីលាដា​ម៉ិច ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ គឺជា​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ចំការកៅស៊ូ​ដ៏ធំ​ប្រចាំ​ខេត្ដ​ព្រះវិហារ ជាអ្នក​​សាង​សង់​ ព្រម​ទាំង​​មន្ដ្រីរាជ​ការ​ជុំវិញខេត្ដ​ មន្ដ្រីរាជការសាលាស្រុក​សង្គម​ថ្មី លោកគ្រូ​ អ្នកគ្រូ​ សិ​ស្សា​នុ​សិស្ស ប្រជាពលរដ្ឋ​តាជី​យាយជី ព្រះសង្ឃ​ព្រមទាំងកងកម្លាំង​ទាំង​បី​ប្រភេទ ​សរុប​​ជាង​១.០០០​នាក់ ។

​លោក រស់ ហេង អភិបាលស្រុក​សង្គម​ថ្មី បាន​​ថ្លែង​ថា ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​៩០% ​ប្រកប​របរ​​ធ្វើស្រែចំការ ។ នៅទូ​ទាំង​​ស្រុក​មាន​សម​ទ្ធិ​ផល​ជា​ច្រើន​បាន​​កកើត​ឡើង​​ដូច​​ជា​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវថ្នល់ ផ្លូវលំសម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើ​ចរាចរណ៍ចេញចូល​ក្នុង​​ទំនាក់​ទំនងគ្នា​រក​ស៊ី​ មាន​សាលារៀន ​មន្ទីរពេទ្យ​ វត្ដ​អារាម​​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​និង​ជំនឿ​ខាង​សាសនា​ក្រោម​ការ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ​លោក​​អភិបាលស្រុក​បាន​បញ្ជាក់​ថា​ តំបន់ដា​ច់​ស្រយាល​មួយ​នេះ​ ជា​ច្រើន​សតវត្ស​មក​ហើយ​​ពុំ​ធ្លាប់​មាន​ការ​អភិ​វឌ្ឍដូច​​ពេល​នេះ​ទេ ។

​លោក​ហន​ ឆ​ន ប្រធាន​មន្ទីរអប់រំ​ យុវជន​និង​កីឡា​ខេត្ដ​ បាន​ថ្លែង​ថា ​វិ​ស័​យ​អប់រំ​ក្នុង​ខេត្ដ​បច្ចុប្បន្ន​មានកា​ររីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​បណ្ដា​សប្បុរសជន​និង​អង្គការ​នានា​ពិសេស​គឺ​ក្រោម​ការ​ឧបត្ថម្ភ​ផ្ទាល់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​ និង​លោក​ជំទាវ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន ​ដែល​បាន​ផ្ដល់​អគារ​សិក្សា​​យ៉ាង​​ច្រើន​ដល់​ខេត្ដតាំងពី​ទី​ប្រ​ជុំ​ជន​ខេត្ដ​រហូត​ដល់ទី​ជនបទ​ធ្វើ​ឱ្យ​ខេត្ដ​ដាច់​ស្រយាល​​មាន​លទ្ធភាព​បណ្ដុះ​បណ្ដាល​​ធន​ធាន​មនុស្សដូច​ខេត្ត​​ដទៃទៀត​ដែរ​ ។​

លោក អ៊ុំ ម៉ា​រ៉ា ​អភិបាល​ខេត្ដ បានពាំនាំ​​ប្រសា​ស​ន៍ផ្ដាំផ្ញើ​​សួរ​សុខ​ទុក​្ខពីសំណាក់​សម្ដេច​តេ​ជោ​ហ៊ុន​ សែន ​និង​លោក​ជំទាវ​បណ្ឌិត​ដែល​គ្រប់ពេលវេលា​សម្ដេច​ និង​លោក​ជំទាវ​តែងតែ​​យកចិត្ដទុកដាក់​ដល់​ជីវភាព​​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ទឹ​ស​ទី​ទូ​ទាំង​ប្រទេស ។ ​ជាក់​ស្ដែង​​ដូច​ជា​អគារសិក្សា​​មួយ​ខ្នង​៦​បន្ទប់​ដែល​ផុស​​ឡើង​ថ្មីសន្លាង ​​នៅ​ក្នុង​ទឹកដី​ភូមិ​ស្វាយ ​ឃុំ​រណសិរ្សស្រុក​សាមគ្គី​ថ្មី​ ​ដែល​ជា​ឃុំ​មួយ​នៅ​ដាច់​ស្រយាល​ពី​ទីរួមខេត្ដ​ប្រមាណ​៨០​គីឡូម៉ែត្រនា​ពេល​នេះ​ គឺជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ ព្រោះ​ពុំ​ធ្លាប់​មាន​ទើបតែ​ពេល​នេះ​ដោយសា​រ​មានការ​យកចិត្ដទុកដាក់​ផ្ទាល់​ពី​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ទើប​យើង​ទាំងអស់​គ្នា​ទទួល​បាន​សមិទ្ធផល​ពិត​ៗ​នៅ​ពេល​នេះ។

លោក​អភិបាលខេត្ដ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សមិទ្ធផល​ទាំងនេះ​ហើយ​ដែល​នាំ​មក​នូវ​ភាព​រីក​ចម្រើន​​របស់​​សង្គម​កម្ពុជា​យើង​នា​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ក្នុង​សតវត្ស​នេះ​នៅ​ពេញ​ផ្ទៃ​ប្រទេស​មានចំណេះ​ដឹង​ខាង​ អក្ស​រសាស្ដ្រ​ជាតិ​និង​សាកល​លោក​ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ជាតិខ្មែរ​យើង​មាន​មោទនភាព​ពេញ​ឆាក​អន្ដរជាតិ។ នៅ​ពេល​នោះ​ដែរ លោក​អភិ​បាល​​ខេត្ដ​​អ៊ុំ​ ម៉ា​រ៉ា​ ក៏បាន​លើក​ឡើង​អំពី​ស្ថាន​  ការ​ណ៍​នៅព្រំដែន​ខ្មែរ-​សៀម​និង​អំពី​ម​ហិ​ច្ឆតា​ឈ្លានពាន​ពី​សំណាក់​មេដឹកនាំ​សៀម​ជ្រុលនិយម​ វ​ង្វេង​ប្រវត្ដិសាស្ដ្រ​ដែល​​រិះរក​គ្រប់​ឧបាយ​កល​ឈ្លានពាន​ទឹកដី​ខ្មែរ​អស់​រយៈ​ជិត​បី​ឆ្នាំ​មក​ហើយ​។  ចំណែក​កម្ពុជា​យើង​ដែល​មាន​សម្ដេច​ហ៊ុន​ សែន ​ជា​ប្រមុខ​ដឹកនាំ​ មាន​ការ​ប្រឈម​មុខ​ទប់ទល់​ក្នុង​សេច​ក្ដី​អត់ធ្មត់​បំផុត​ ​ហើយ​ទោះ​ពេល​នេះ​សៀម​ខំ​រិះរក​គ្រប់​ម​ហិ​ច្ឆតា​ឈ្លានពាន​របស់​ខ្លួន​មក​លើ​អធិប​តេយ្យ​ខ្មែរ​ក្នុង​កម្រិត​ណាក៏ដោយ​ក៏​មិន​អាច​​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​បាន​ឡើយ​​សូ​ម្បី​តែ​មួ​យ​មីល្លីម៉ែត្រក៏ដោយ ​។

​នៅ​ក្នុង​ពិធី​នា​ព្រឹក​នោះ​ដែរ ​មន្ទីរ​អប់រំ​​យុវជន​ និង​កីឡា​ខេត្ដ​ បាន​ជួយ​ឧបត្ថម្ភ​សៀវភៅ​ចំនួន​៦០០​ក្បាល ​ប៊ិច​ចំនួន​៦០០​ដើម​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន  ​ឧប​ត្ថ​ម្ភ​កុំព្យូទ័រ​​​មួយ​ឈុត​ ក្នុង​នោះ​មាន​ព្រី​ន​ធ័រនិង​​ម៉ាស៊ីន​ថត​ចម្លង​ផង​ដែរ​ ។ លោក​ស្រី​អ៊ា​ន អេ​ឡែ​ន នាយិកា​ក្រុមហ៊ុន​រតនា​ខូ​អប​ភើ​រេ​សិន​​ ​បាន​ជួយ​ឧបត្ថម្ភ​បន្ថែម​ដល់​អនុ​វិទ្យាល័យ​ក្នុង​ពេល​នោះ​រួម​មាន​ម៉ាស៊ីនភ្លើង​កម្លាំង​១០​គីឡូវ៉ាត់​ ​១​គ្រឿង​ អគារ​ស្នាក់​នៅ​សម្រាប់​លោក​គ្រូ​ អ្នកគ្រូ​ចំនួន​១​ខ្នង​ ៦​បន្ទប់​ បន្ទប់ទឹក​មួយ​ខ្នង​ពីរ​បន្ទប់​ ​ឧបត្ថម្ភ​លោក​គ្រូ​ អ្នកគ្រូ​១៣​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង​១​ ថវិកា​៣​ម៉ឺន​រៀល​ តាជី​យាយជី​៥០​នាក់​   ម្នាក់​ៗ​ទទួល​បាន​កំណាត់​ស​១​ដុំ​ និង​ថ​វិកា​១​ម៉ឺន​រៀល​ ។ ​ឧបត្ថម្ភ​សិស្ស​កាយឫទ្ធិ​៥០​នាក់​ ម្នាក់​ៗ​ទទួល​បាន​ថ​វិកា​១៥​ពាន់​រៀល​ ឧបត្ថម្ភ​សិស្ស​ អនុ​វិទ្យាល័យ​ហ៊ុន​ សែនព្រះ​ខ័​ន ១០៧​នាក់​ ក្នុង​ម្នាក់​ៗ​ថវិកា​៥​ពាន់​រៀល​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​​ចូល​​រួម​១.១០០​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​សា​រុង​១ ​ឧបត្ថម្ភ​ដល់​កម្មវិធី​៤​លាន​រៀល​ ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ​ដែល​​ចូលរួម​ចំនួន​៥០​នាក់​ ក្នុង​ម្នាក់​ៗ​ថវិកា​១​ម៉ឺន​រៀល​ ។​

​ចូលរួម​ឧបត្ថម្ភ​ក្នុង​ពិធី​នោះ​ដែរ ​លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដ​ ជួយ​ឧបត្ថម្ភ​អណ្ដូងទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​ចំនួន​១​។ នា​ព្រឹក​នោះ​​ដែរ ក៏​មាន​ការ​​បំពាក់គ្រឿង​ឥស្សរិយយស​​សុ​វត្ថា​រា​ ថ្នាក់​មហា​សេនា​ជូន​លោកស្រី​ ​អ៊ា​ន អេ​ឡែ​ន អគ្គនាយិកា​ក្រុមហ៊ុន​រតនា​ខូ​អប​ភើ​រេ​សិន​បំពាក់​​មេដាយមាស​ការងារ​ចំនួន​៥​នាក់​និង​មេដាយមាស​ស្ថាបនា​ជាតិ​ចំនួន​៥​នាក់​ ៕