ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀល​ប្រាយ​យូណា​យធីត​លត់​ក្រុម​ព្រែក​ប្រា​ក្នុង​លទ្ធ​ផល​ 8-0 កាលពីថ្ងៃពុធ ទី4 ឧសភា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដូច​ជា​ការ​រំពឹង​ទុក​មែន សម្រាប់​​ក្រុម​បៀល​ប្រាយ​​យូណា​យ​ធីត​ នៅ​​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​ដណ្តើម​ពាន​រង្វាន់ Metfone Cambodian League 2011 ​នៅ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ឧសភា កន្លង​មក​នេះ ​បាន​​លត់​ក្រុម​ព្រែក​ប្រា​កីឡា​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល​ ​៨-០ ។
​​កាល​ពី​ប្រកួត​៣​លើក​មុន គឺ​​ចាញ់​​២ ស្មើ​១ ​ហើយ​លោក​មាស សំអឿន ​គ្រូ​បង្វឹក​​របស់​ក្រុម​​បៀល​ប្រាយ​​បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត ​ទាល់​​តែ​សោះ ។ ​លោក​បាន​ថ្លែង​​​ថា ការ​បរា​ជ័យ​ទាំង​២​លើក​​កន្លង​មក​នេះ​គឺ​វា​កើត​ចេញពី​រឿង​ស៊យ​ច្រើន​ជាង

រាជធានីភ្នំពេញ ៖ ដូច​ជា​ការ​រំពឹង​ទុក​មែន សម្រាប់​​ក្រុម​បៀល​ប្រាយ​​យូណា​យ​ធីត​ នៅ​​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​ដណ្តើម​ពាន​រង្វាន់ Metfone Cambodian League 2011 ​នៅ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ឧសភា កន្លង​មក​នេះ ​បាន​​លត់​ក្រុម​ព្រែក​ប្រា​កីឡា​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល​ ​៨-០ ។
កាល​ពី​ប្រកួត​៣​លើក​មុន គឺ​​ចាញ់​​២ ស្មើ​១ ​ហើយ​លោក​មាស សំអឿន ​គ្រូ​បង្វឹក​​របស់​ក្រុម​​បៀល​ប្រាយ​​បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ទាល់​​តែ​សោះ ។ ​លោក​បាន​ថ្លែង​​​ថា ការ​បរា​ជ័យ​ទាំង​២​លើក​​កន្លង​មក​នេះ​គឺ​វា​កើត​ចេញពី​រឿង​ស៊យ​ច្រើន​ជាង​ តួ​យ៉ាង​ដូច​ជា​ការ​ប្រកួត​ជា​មួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​ជាតិ​​កាល​ពី​សប្តាហ៍​​​មុន​ ​ក្រុម​របស់​លោក​មាន​ឱកាស​រក​បាន​១​គ្រាប់​​នាំ​មុខ​មុន ប៉ុន្តែ​មិន​គួរ​ណា​បណ្តោយ​​ឱ្យ​គេ​តាម​យក​ឈ្នះ​​វិញ​បាន​ដោយ​ងាយ​បែប​នេះ​​សោះ ។ ​ចំណែក​​លើក​នេះ មិន​អាច​ជួប​រឿង​ដែល​មិន​ល្អ​​ដូច​មុន​ទៀត​ឡើយ ការ​​មក​ប៉ះ​​ក្រុម​ព្រែក​ប្រា​​កីឡា​លើក​នេះ​ គេ​បាន​បង្ហាញ​នូវ​​របៀប​លេង​យ៉ាងល្អ​ឥត​ខ្ចោះ​​តែ​ម្តង ​គឺ​ការលេង​បោះ​បាល់​ខ្លី​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស៊ីសង្វាក់​​​បំផុត​​។
លោក​មាស សំអឿន បាន​បន្ត​ទៀត​ថា កីឡា​ករ​អ៊ុំ ចាន់​តារា ​ពាក់​អាវ​លេខ​៩ ​ជា​អ្នក​ដែល​អាច​រក​បាន​គ្រាប់​បាល់​​ច្រើន​ជាង​គេ​ គឺ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង នៅ​​នាទី​ទី​១៥ ​នាទី​ទី​៣៤ និង​នាទី​ទី​៥២ ។ ខ្សែ​ប្រយុទ្ធ​​នុត សីុ​នួន ពាក់​អាវ​លេខ​១០ រក​​បាន​២​គ្រាប់​នៅ​នាទីទី​​២៦ និង​​នាទី​​ទី​៧៩។ ពេជ្រ សីុ​ណា ពាក់​អាវ​លេខ​​១៧ រក​បាន​២​គ្រាប់​នៅ​​នាទី​ទី​៧ និង​នាទី​ទី​៤០ ។ រីឯ​កីឡា​ករ​នី ជីណាន់ ​​ពាក់​អាវ​លេខ​២៣ ក៏​រក​បាន​១​គ្រាប់ ​ដែរ​នៅ​នាទី​ទី​៧៣ ។ លទ្ធ​ផល​ដ៏​ធំ​ធេង​នា​ថ្ងៃ​នោះ​ធ្វើ​ឱ្យ​​ក្រុម​បៀល​ប្រាយ​​យូណាយ​ធីត ងើប​ផុត​ពី​បាត​តារាង​យ៉ាង​លឿន ​ដែល​ពី​មុន​​ស្ថិត​នៅ​លេខ​រៀង​ទី​៨ ក្នុង​​តារាង​​ ពេល​នេះ​បាន​ឡើង​មក​នៅ​លេខ​រៀង​ទី​៥ ជា​បណ្តោះ​អាសន្ន​ ។
ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធី​ត​លេង​បាន​៤​ប្រកួត​ ឈ្នះ​១​ ស្មើ​១ ចាញ់​២ មាន​៤​ពិន្ទុ ។ ​ចំណែក​​ក្រុម​​ព្រែក​​ប្រា​កីឡា​​ លេង​បាន​៤​​ប្រកួត​ដូច​គ្នា​​ស្មើ​១ ចាញ់​៣ ទើប​​តែ​មាន​១​ពិន្ទុ​តែ​ប៉ុណ្ណោះ ៕