ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្តើម​​ប្រាក់​​ក្នុង​ធនាគារ​​ឈាន​​ដល់​ជុំ​ទី​2 លើ​សង្វៀន​ TV3សំរិទ្ធ សុភាព ជួប​ សេក គឹម​ផាន ខណៈ វ៉ាន់ ចាន់​វេត ជួប ​ឃឹម ឌីម៉ា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​ប្រាក់​ពី​ក្នុង​ធនា​គារ​​ក្នុង​ប្រភេទ​​ទម្ងន់ ​​៦០គីឡូ​ក្រាម​ នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៣ ដែល​ឧបត្ថម្ភ​ដោយ​ស្រា​ហ្គោ​លរី​​ជេន ​​នៅថ្ងៃ​សៅរ៍ ទី​៧ ឧសភា ​ខាង​មុខ​នេះ គឺ​​ឈាន​ចូល​ដល់​ជុំ​ទី​២​ហើយ ។
​សំរិទ្ធ សុភាព មក​ពី​ក្លឹប​ក្រសួង​កសិ​កម្ម​ ត្រូវ​ប៉ះ​ជា​មួយ​សេក គឹម​ផាន ​​មក​ពី​​ក្លឹប​​សឹក​​រង​ខេត្ត​សៀម​រាប ។ រីឯ​វ៉ាន់ ចាន់​វេត មក​ពី​កឹ្ល​ប​សិង្ហ​កីឡា​ត្រូវ​ជួប​ឃឹម ឌី​ម៉ា មក​ពី​ក្លឹប​រស្មី​ភូមិ​​គាប ខេត្ត​បាត់​ដំបង ។

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​ប្រាក់​ពី​ក្នុង​ធនា​គារ​​ក្នុង​ប្រភេទ​​ទម្ងន់​​៦០គីឡូ​ក្រាម​ នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៣ ដែល​ឧបត្ថម្ភ​ដោយ​ស្រា​ហ្គោ​លរី​​ជេន ​​នៅថ្ងៃ​សៅរ៍ ទី​៧ ឧសភា ​ខាង​មុខ​នេះ គឺ​​ឈាន​ចូល​ដល់​ជុំ​ទី​២​ហើយ ។
សំរិទ្ធ សុភាព មក​ពី​ក្លឹប​ក្រសួង​កសិ​កម្ម​ ត្រូវ​ប៉ះ​ជា​មួយ​សេក គឹម​ផាន ​​មក​ពី​​ក្លឹប​​សឹក​​រង​ខេត្ត​សៀម​រាប ។ រីឯ​វ៉ាន់ ចាន់​វេត មក​ពី​កឹ្ល​ប​សិង្ហ​កីឡា​ត្រូវ​ជួប​ឃឹម ឌី​ម៉ា មក​ពី​ក្លឹប​រស្មី​ភូមិ​​គាប ខេត្ត​បាត់​ដំបង ។ ​សំរិទ្ធ សុភាព និង​គឹម​​ផាន សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ជួប​នូវការ​បរា​ជ័យ​​ម្តង​ម្នាក់​រួច​មក​ហើយ កាល​ពី​ជុំ​ទី​១ ​គឺនៅ​មិន​ទាន់​រក​បាន​១​ពិន្ទុ​នៅឡើយ​ ។ សុភាព ប្រកួត​ចាញ់​ឌីម៉ា ដោយ​ពិន្ទុ រីឯ​សេក គឹម​ផាន ប្រកួត​ចាញ់​វ៉ាន់​ ចាន់​វេត ដោយ​ពិន្ទុ​ដូចគ្នា ។ ដូចនេះ​សុភាព និង​គឹម​ផាន សុទ្ធ​តែ​ជា​អ្នក​ដែល​ត្រូវ​ស្វែង​រក​ឱ្យ​បាន​៣​ពិន្ទុ សម្រាប់​ការ​ប្រកួត​លើក​នេះ ។
រវាង​គូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​ដូច​គ្នា ប៉ុន្តែ​សុភាព មាន​ចរិត​ឆេវ​ឆាវ​បន្តិច ឯ​រាល់​ការ​វាយ​ចេញទាំងស្នៀត​​កណ្តាប់​ដៃ និង​ជើង​បាន​លឿន​ល្អ តែ​​អន់​ស្នៀត​​កែង និង​ជង្គង់​បន្តិច បើ​​​ប្រៀប​ធៀប​​ទៅ​នឹង​​ស្នៀត​ជើង​របស់​គឹម​ផាន គឺ​មិន​ដូច​គ្នា​ឡើយ ។ ទម្ងន់​​ជើង​របស់​គឹម​ផាន ធ្ងន់​ជាង ឯ​​កណ្តាប់​​ដៃ​វិញ​ក៏​វាយ​ចេញ​បាន​រហ័ស​ ម្យា៉ង​វិញ​ទៀត​កម្លាំងរបស់​គឹម​ផាន ក៏​ខ្លាំង​ជាង​សុភាព​​បន្តិច​ដែរ ។ គូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​ម្យ៉ាង​ម្នាក់ ។
ចាន់​វេត ជួបឌីម៉ា លើក​នេះ​ អាចនឹង​កក្រើក​សង្វៀន​​មិន​ខាន​ឡើយ ព្រោះ​​គេ​ទាំង​២​​នាក់​សុទ្ធ តែ​​​ជា​អ្នក​ធ្លាប់​ឈ្នះ​បាន​៣​ពិន្ទុ​ម្នាក់​រួច​មក​​ហើយ ​ដូច្នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​ត្រូវការ​​​បរា​ជ័យ​​នោះទេ ។ ចាន់​វេត មិន​ហ៊ាន​​អះ​អាង​ទេ ​សម្រាប់​ការ​​ឈ្នះ ឬ​ចាញ់​នោះ ប៉ុន្តែ​មួយ​រយៈ​មក​នេះ​គេ​ខិត​ខំ​ហ្វឹ​ក​ហាត់​សម្បើម​ណាស់ ហើយ​​គេ​គិត​ថា ឌីម៉ា ល្អ​ស្នៀត​ជង្គង់ និង​ស្នៀត​ជើង​​ ដូច្នេះ​​បើ​សិន​ជា​គេ​​អាច​ទប់​ទល់​​ជា​មួយ​នឹង​ស្នៀត​ជើង​ឌីម៉ា​បាន គឺ​អាច​​មាន​សង្ឃឹម​ខ្លះ ​ប៉ុន្តែ​គេ​ក៏​មាន​​ស្នៀត​កែង​សម្រាប់​វាយ​​បក​សង​វិញ​ដែរ ។ ចាន់​វេត អាង​កម្ពស់​​តែ​កម្លាំង​អន់​បន្តិច​​ហើយ ​រីឯ​គឹម​ផាន កម្លាំង​​​ក៏​​ខ្លាំង​គួរសម ហើយ​មាន​ចិត្ត​អំណត់​ទៀត​ផង ។​រាល់​ការ​វាយ​ចេញ​របស់​គេ​មិន​​ចេះ​តែ​សម្រុក​ផ្តេស​ផ្តាស​​នោះ​ទេ ​ប៉ុន្តែ​គេ​ក៏​​នៅ​មាន​ការ​​កោត​​​ញញើត​​ចាន់​វេត ខ្លះ​ដែរ ។
ចំណែក​គូ​ប្រកួត​មិត្ត​​ភាព ​ឡុង គឹម​សែន មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា ជួប​ខុម ពិសិដ្ឋ មក​ពី​ក្លឹប​​អូដឹម​កីឡា ។ ចាន់​ រតនៈ មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះវិហារ ប្រកួត​ជា​មួយ​ជិន រ៉ា មក​ពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ​ ។ រីឯ​ជឹម សារ៉ាត់ ​ប្រកួត​ជា​លក្ខណៈ​​សាកល​អាជីព​​ជា​មួយ​ថា រ៉ាវី មក​​ពី​ក្លឹប​​ឥន្ទ្រី​កីឡា ៕