សោកនាដកម្មលើផ្លូវដែកនៅឥណ្ឌា ឆក់យកជីវិតមនុស្សអាចឡើងដល់ជាង២៨០នាក់
ប្រទេសឥណ្ឌា ៖ ក្រោយប្រតិបត្តិការរុករកអស់ពេលច្រើនម៉ោង គេនៅមានសង្ឃឹមតាមរកឃើញអ្នក
ប្រទេសឥណ្ឌា ៖ ក្រោយប្រតិបត្តិការរុករកអស់ពេលច្រើនម៉ោង គេនៅមានសង្ឃឹមតាមរកឃើញអ្នក
ប្រទេសឥណ្ឌា ៖ ក្រោយប្រតិបត្តិការរុករកអស់ពេលច្រើនម៉ោង គេនៅមានសង្ឃឹមតាមរកឃើញអ្នកដែលអាចនៅរស់រានមានជីវិត ក្រោយពីឥណ្ឌាជួបប្រទះកាលពីថ្ងៃទី២មិថុនា គ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ គ្រោះថ្នាក់នេះកើតមាននៅជិតទីក្រុងBALASOREភាគខាងកើតប្រទេស។ ចំនួនអ្នកស្លា.ប់មកទល់ពេលនេះបានឡើងដល់យ៉ាងតិច២៨៨នាក់ហើយ រួចមនុស្ស៩០០នាក់ទៀតរងរបួស។
តាមបណ្ដាសារព័ត៌មានឥណ្ឌាថា គ្រោះថ្នាក់នេះបណ្ដាលមកពីការធ្លាក់ពីផ្លូវដែក នៃរថភ្លើងEXPRESS មួយខ្សែដែលក្រឡាប់លើផ្លូវដែកម្ខាងទៀត។ ប៉ុន្មាននាទីក្រោយមករថភ្លើងមួយទៀតបានមកដល់ហើយបុ.ករថភ្លើងដែលក្រឡា.ប់លើផ្លូវដែក។ ទូមួយចំនួននៃរថភ្លើងនោះ បានខ្ទាតទៅប៉ះរថភ្លើងដឹកជំនិញទី៣ដែលឈប់ក្បែរ។ មនុស្សច្រើននាក់់បានជាប់នៅក្រោមការបែកបាក់នៃរថភ្លើងទាំងនោះនៅឡើយ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកម៉ារេនដ្រាម៉ូឌីអមដំណើរដោយ បណ្ដារដ្ឋមន្ត្រីរបស់លោកបានធ្វើការវាយតម្លៃលើសភាពការណ៍មុនពេលទៅពិនិត្យបណ្ដាអ្នករបួសនៅមន្ទីរពេទ្យ។ ការស៊ើបអង្កេតត្រូវបានបញ្ជាឲ្យបើកធ្វើ លើគ្រោះថ្នាក់ប្រកបដោយគ្រោះមហន្តរាយនោះ ដើម្បីកំណត់ថាតើនោះបណ្ដាលមកពីកំហុសមនុស្សឬយ៉ាងណា ។ តាមការកត់សម្គល់ដំបូងៗថា រថភ្លើងមួយក្នុងចំណោមរថភ្លើងទាំង៣នោះ ប្រហែលជាបើកលើផ្លូវដែកអាក្រក់មួយ មុនគ្រោះថ្នាក់នោះ។
គ្រោះថ្នាក់រថភ្លើងដែលអាក្រក់បំផុតនៅឥណ្ឌា កើតមានកាលពីថ្ងៃទី៦មិថុនាឆ្នាំ១៩៨១នៅរដ្ឋប៊ីហាភាគខាងកើតឥណ្ឌា ដោយទូរថភ្លើង៧នៃរថភ្លើងមួយ រត់ឆ្លងកាត់ស្ពានមួយ បានធ្លាក់ចូលក្នុងទន្លេមួយនៅBAGMATI បណ្ដាលឲ្យមនុស្សស្លា.ប់រវាងពី៨០០ទៅ១០០០នាក់៕
ចែករំលែកព័តមាននេះ