ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង​ប្រុស​ម្នាក់​បា.ញ់​ក្មេ.ង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​យ៉ាង​រន្ធ.ត់​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​ឧប្បត្តិហេតុ​ដ៏​ទារុ.ណមួយ​នៅ​សហរដ្ឋអាមេរិក ដោយ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា

សហរដ្ឋអាមេរិក ៖ ជា​ឧប្បត្តិហេតុ​ដ៏​ទារុ.ណមួយ​នៅ​សហរដ្ឋអាមេរិក ដោយ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ក្មេង​ប្រុស​ម្នាក់​បាន​បា.ញ់​ដោយ​ចៃដន្យ​ត្រូវក្មេង​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ់​ស្លា.ប់ ក្នុង​តំបន់​ជាយក្រុង​ស៊ី​កា​ហ្គោ​មួយ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយរបស់​ប៉ូលិស​ដែល AFP ទទួល​បាន​នា​ថ្ងៃ​ទី​១ មិថុនា ។

សោកនាដកម្ម​នេះ​បង្ហាញ​ជា​ថ្មី​ពី​ផលវិបាក​នៃការ​ប្រើប្រាស់​កាំភ្លើ.ង​នៅ​អា​មេ​រិ​ក ។ រឿង​នោះ​កើត
មាន​នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយប៉ូលិស​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើ.ង
បា.ញ់​ដោយ​កុមារ​ម្នាក់​ទៀត​ក្នុង​គ្រួសារ​តែ​មួយ​ជាមួយ​គ្នា ។ ឪពុក​ក្មេង​ស្រី​រង​គ្រាប់​ជា​ម្ចាស់​កាំភ្លើ.ង
ដែល​មានច្បាប់​ប្រើ ។ គាត់​ថា​កាំភ្លើ.ងខ្លី​នេះ​ដាក់​នៅកន្លែង​ខ្ពស់​មួយ ។

សោកនាដកម្ម​បែប​នេះ​ មិនមែន​ជា​រឿង​កម្រ​មួយ​ឡើយ​នៅ​អា​មេ​រិ​ក ។ នៅ​ទីនោះ​ក្នុង​១​ឆ្នាំ​ៗ​មាន​កុមារ​ដល់​ទៅ​១៩.០០០​នាក់​ត្រូវ​ស្លា.ប់​ ឬ​របួស​ដោយសារ​កាំភ្លើ.ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ