រុស្ស៊ីថា រុញច្រានការវា.យប្រហារមួយរបស់អ៊ុយក្រែននៅព្រំដែន
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមអាជ្ញាធរថា រុស្ស៊ីអះអាងពីការរុញច្រានការវា.យប្រហារមួយរបស់អ៊ុយ
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមអាជ្ញាធរថា រុស្ស៊ីអះអាងពីការរុញច្រានការវា.យប្រហារមួយរបស់អ៊ុយ
សង្គ្រាមអ៊ុយក្រែន ៖ យោងតាមអាជ្ញាធរថា រុស្ស៊ីអះអាងពីការរុញច្រានការវា.យប្រហារមួយរបស់អ៊ុយក្រែន ប្រឆាំងតំបន់ព្រំដែនបែលហ្គោរ៉ូដ ដែលរងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា បណ្ដាលឲ្យមនុស្ស ប្រមាណ១០នាក់រងរបួសកាលពីថ្ងៃទី១ មិថុនា ។ ប្រជាជនតំបន់នោះច្រើននាក់បានភៀសខ្លួនចេញ ។
មុននេះអាជ្ញាធរអ៊ុយក្រែនប្រកាសពីមនុស្សស្លា.ប់៣នាក់ ក្នុងការវា.យប្រហារថ្មីៗរបស់រុស្ស៊ីលើ
ក្រុងគៀវដែលរងការវា.យប្រហារស្ទើរររាល់ថ្ងៃចាប់តាំងពីជាង១សប្ដាហ៍មកហើយ ។ រងការបា.ញ់ផ្លោងខ្លាំងក្លាចាប់តាំងពីច្រើនថ្ងៃមកហើយ តំបន់បែលហ្គោរ៉ូដរុស្ស៊ី កាលពីសប្ដាហ៍មុនជាទីលាននៃការវា.យលុកចូលរបស់ពួកជនប្រដាប់អាវុ.ធមកពីអ៊ុយក្រែន ។ កាលពីថ្ងៃទី១ មិថុនា អាជ្ញាធររុស្ស៊ីអះអាងថា កងទ័ពអ៊ុយក្រែនប៉ុនប៉ងលុកលុយចូលតំបន់នោះ ហើយធ្វើការបា.ញ់ផ្លោងស្រោច បណ្ដាលឲ្យមនុស្សប្រមាណ១០នាក់រងរបួស ។
ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា ទាហានជើងគោកអ៊ុយក្រែនដល់២កងអនុសេនាតូចទ្រទ្រង់ដោយរថក្រោះ មានទាហានសរុបប្រមាណ២០០នាក់ ប៉ុនប៉ងលុកលុយចូលដែនដីរុស្ស៊ីនាវេលាម៉ោង៣រំលងអាធ្រាត្រ ។ ការវា.យលុកនេះធ្វើឡើងជាមួយការបា.ញ់ស្រោចគ្រាប់កាំភ្លើ.ងធំ និងកាំភ្លើ.ងត្បាល់ មកលើបណ្ដាទីតាំងស៊ីវិល ។ បន្ទាប់មកមានការវា.យប្រហារ៣លើកពីសំណាក់ពួកភេរវករអ៊ុយក្រែន ដែលត្រូវកងទ័ពរុស្ស៊ីវា.យរុញច្រានជាមួយការប្រើកងយន្តហោះនិងកាំភ្លើងធំ ។ ពួកវា.យប្រហាររងការបាត់បង់ធ្ងន់ធ្ងរ ។
ក្រុមមួយដែលហៅខ្លួនឯងថាកងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី ដែលទ្រទ្រង់ដោយអ៊ុយក្រែន ហើយ
ប្រកាសទទួលខុសត្រូវលើការវា.យលុកតំបន់បែលហ្គោរ៉ូដកាលពីសប្ដាហ៍មុន អះអាងនារសៀលថ្ងៃ
ទី១ មិថុនា ថា ពួកគេបានធ្វើការប្រយុទ្ធលើទឹកដីរុស្ស៊ីជិតតំបន់ឆេបេគីណូ ។
រួចនាវេលាទើបភ្លឺថ្ងៃទី២ មិថុនា រុស្ស៊ីបានវា.យប្រហារ ដោយមីស៊ីលបណ្ដែតនិងដ្រូនមួយហ្វូងទៀត លើក្រុងគៀវបណ្ដាលឲ្យលាន់ឮស្នូរផ្ទុះនានា ។ ក្នុងសេចក្ដីប្រកាសមួយតាម FACEBOOK កងទ័ពអ៊ុយក្រែនថ្លែងថា នាយប់នេះសត្រូវបានប្រើមីស៊ីលបណ្ដែត១៥គ្រាប់ និងដ្រូនផលិតនៅអ៊ីរ៉ង់១៨គ្រឿងដើម្បីវាយប្រហារ ប៉ុន្តែរាល់គោលដៅអាកាសទាំងអស់រងការបំផ្លាញដោយកងការពារអាកាសរបស់យើង ៕
ចែករំលែកព័តមាននេះ