ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ម៉ី​ខ្លួន​ចេញ​មុខ​ហើយ ក្រោយ​ផ​ន សុ​ផា​រី ព្រ​មា​.​ន​ចាត់វិធានការ​លើ​ជន​ប្រមា​.​ថ​ជីវិត​កូន​នាង​(​វី​ដេ​អូ​)

11 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត ម្ចាស់​សា​ម៉ី​ខ្លួន​ដែល​មានឈ្មោះ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក «​ស្រី​ណា​ក់ ស្រី​ណា​ក់​» បាន​ចេញ​មុខ​សុំ​ទោស​ដល់​តារា​សម្តែង​នាង ផ​ន សុ​ផា​រី ហើយ បន្ទាប់​ពី​នាង​ព្រ​មា​.​ន​ចាត់វិធានការ​ដោយ​មិន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ម្ចាស់​សា​ម៉ី​ខ្លួន​ដែល​មានឈ្មោះ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក «​ស្រី​ណា​ក់ ស្រី​ណា​ក់​» បាន​ចេញ​មុខ​សុំ​ទោស​ដល់​តារា​សម្តែង​នាង ផ​ន សុ​ផា​រី ហើយ បន្ទាប់​ពី​នាង​ព្រ​មា​.​ន​ចាត់វិធានការ​ដោយ​មិន​លើកលែង ក្រោយ​បង្ហោះ​សារ​ប្រមា​.​ថ​អាយុជីវិត​កូនស្រី​របស់​នាង​។

អ្នក​នាង ផ​ន សុ​ផា​រី បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពី​ការ​សន្ទនា​គ្នា​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ស្រី​ណា​ក់ ស្រី​ណា​ក់ ដោយនៅ​ក្នុង​នោះ​ក្មេង​ស្រី​ម្ចាស់​គណនី​រូប​នេះ​បាន​សុំ​ការ​លើកលែងទោស​ពី​អ្នក​នាង ចំពោះ​រឿងរ៉ាវ​ដែល​ខ្លួន​ប្រព្រឹត្តិ​។ យ៉ាងណា អ្នក​នាង ផ​ន សុ​ផា​រី មិន​បាន​ទទួលយក​ការ​សុំ​ទោស​ពី​ក្មេង​ស្រី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​វ័យ​ទើបតែ​១៣​ឈាន​ចូល​១៤​ឆ្នាំ​នោះ​ឡើយ ពោល​គឺ​អ្នក​នាង​បាន​ទាមទារ​អោយ​អាណាព្យាបាល​ក្មេង​ស្រី​រូប​នេះ មក​ជួប​នាង និង​ធ្វើការ​និយាយ​គ្នា​ដោយ​ផ្ទាល់​តែ​ម្តង​។

អ្នក​នាង ផ​ន សុ​ផា​រី នៅ​តែ​មិន​ទាន់​អស់ចិត្ត និង​មិន​យល់​ពី​គោលបំណង​ដែល​ក្មេង​ស្រី​ខាងលើ​នេះ បាន​ធ្វើ​រឿង​នេះ​ឡើង ខណៈ​ពេល​ដែល​នាង​នៅ​តែ​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​ម្ចាស់​ផេ​ក​ដែល​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​រឿង​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង​អ្នក​នាង ផ​ន សុ​ផា​រី បាន​ធ្វើការ​ព្រ​មា​.​ន​ចាត់វិធានការ​ដោយ​មិន​មានការ​លើកលែង​ទៅ​កាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ប​បង្ហោះ​ប្រមា​.​ថ​អាយុជីវិត​កូនស្រី​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។ អ្នក​នាង ផ​ន សុ​ផា​រី បាន​បញ្ចេញ​នូវ​គណនី​មួយ​មានឈ្មោះ​ថា «​ស្រី​ណា​ក់ ស្រី​ណា​ក់​» ដែល​បង្ហោះ​រូបភាព​កូនស្រី​របស់​នាង ហើយ​ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​ខ្លី​ថា «​អេ​លី (​ឈ្មោះ​កូនស្រី​នាង​) បាន​ស្លា​.​ប់​ហើយ​បងប្អូន អាណិត​ណាស់ Idol តូច​»​។

តាម​រយៈ​សារ​ដែល​ធ្វើការ​ប្រមា​.​ថ​អាយុជីវិត​មក​លើ​កូនស្រី​របស់​ខ្លួន​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នាង ផ​ន សុ​ផា​រី សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​ព្រ​មា​.​ន​ចាត់វិធានការ​ដោយ​មិន​មានការ​លើកលែង ខណៈ​ពេល​ដែល​នាង​ក៏​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ចំពោះ​រឿង​នេះ​ផង​ដែរ។

អ្នក​នាង ផ​ន សុ​ផា​រី បញ្ចេញ​សារ​ឆ្លើយ​តប​ខ្លី​មួយ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ជេរ​ខ្ញុំ ប្រមា​.​ថ​ខ្ញុំ ខ្ញុំ​អាច​លើកលែង​ឲ្យ​បាន តែ​កុំ​ប្រមា​.​ថ​ជីវិត​កូន​ខ្ញុំ កុំ​ស្មានថា​ខ្ញុំ​ឲ្យ​អ្នកឯងរ​ស់បាន​សុខ​ឲ្យ​សោះ​!»​។

ដោយឡែក​បន្ថែម​ពីលើ​នេះ​អ្នក​នាង ផ​ន សុ​ផា​រី ក៏​លើក​ឡើង​តាម​ការ​ការ Live នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នាង​ថា «​អ្វី​ដែល​នាង​សរសេរ​បង្ហោះ​ឆ្លើយ​តប​ទៅ​កាន់​ផេ​កមួយ​នេះ​វិញ គឺ​នាង​មិន​បាន​ប្រើ​ពាក្យ​ជេរ ដោយ​ប្រើស​ម្តី​អាក្រក់​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​សម្តែង​ការ​ហួសចិត្ត​ប៉ុណ្ណោះ​ចំពោះ​រឿង​ដែល​បាន​កើតឡើង​នេះ​»​។

នាង​បញ្ជាក់​ថា «​រហូត​មក​ទល់​នា​ពេល​នេះ នាង​ក៏​មិនដឹង​ម្ចាស់​ផេ​ក​ដែល​យក​រូបគេ​មក​ដាក់ ហើយ​ធ្វើ​រឿង​បែប​នេះ តើ​មាន​គោលបំណង​ចង់អោយ​ល្បី ដើម្បី​ទាក់ទាញ​ការ Follow អោយ​បាន​ច្រើន​យក​ទៅ​លក់ ឬ​ក៏​យ៉ាងណា​ឡើយ? ប៉ុន្តែ​ម្ចាស់​ផេ​កមួយ​នេះ យល់​ពី​សម័យ​បច្ចេកវិទ្យា​ទំនើប គឺ​ធ្វើ​អ្វី​ក៏​គេ​អាច​រក​ឃើញ​ដែរ មិន​អាច​លាក់បាំង​បាន​យូរ​នោះ​ឡើយ ហើយ​ម្ចាស់​ផេ​ក​នេះ​ទៀត​សោត ក៏​អាច​នៅ​មិន​ទាន់​បាន​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​ផង​ក៏​ថា​បាន ទើប​មិន​យល់​បែប​នេះ​»​។

យ៉ាងណា បើ​តាម​អ្នក​នាង ផ​ន សុ​ផា​រី ថា នាង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​ប្រាប់​ថា នាង​គឺជា​មនុស្ស​ដែល​ស្រា​ឡាញ់​កូន​ជាទី​បំផុត ហើយ​ឪពុក​ម្តាយ​ណា​ក៏​មានចិត្ត​ស្រឡាញ់​កូន​ដូច​គ្នា ហេតុនេះ​ការ​ដែល​នាង​ខិតខំ​រាល់ថ្ងៃ គឺ​ដើម្បី​ក្តី​សុខ​របស់​កូន ដោយ​មិន​ចង់​ឲ្យ​ការ​មានការ​មើលងាយ និង​ធ្វើបាប​កូន​នោះ​ឡើយ​»​។

គួរ​រំលឹក​ថាផ​ន សុ​ផា​រី ព្រ​មា​.​ន​ចាត់វិធានការ​លើ​ជន​ប្រមា​.​ថ​ជីវិត​កូន​របស់​នាង (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ