ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន សុ​ផា​រី ព្រ​មា​.​ន​ចាត់វិធានការ​លើជន​ប្រមា​.​ថ​ជីវិត​កូន​របស់​នាង​(វីដេអូ)

10 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង ផ​ន សុ​ផា​រី បាន​ធ្វើការ​ព្រ​មា​.​ន​ចាត់វិធានការ ដោយ​មិន​មានការ​លើកលែង​ទៅ​កាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​បង្ហោះ​ប្រមា​.​ថ​អាយុជីវិត​កូនស្រី​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ផ​ន សុ​ផា​រី បាន​ធ្វើការ​ព្រ​មា​.​ន​ចាត់វិធានការ ដោយ​មិន​មានការ​លើកលែង​ទៅ​កាន់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​បង្ហោះ​ប្រមា​.​ថ​អាយុជីវិត​កូនស្រី​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។

អ្នក​នាង ផ​ន សុ​ផា​រី បាន​បញ្ចេញ​នូវ​គណនី​មួយ​មានឈ្មោះ «​ស្រី​ណា​ក់ ស្រី​ណា​ក់​» ដែល​បង្ហោះ​រូបភាព​កូនស្រី​របស់​នាង ដោយ​ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​ខ្លី​ថា «​អេ​លី (​ឈ្មោះ​កូនស្រី​នាង​) បាន​ស្លា​.​ប់​ហើយ​បងប្អូន អាណិត​ណាស់ Idol តូច​»​។

តាម​រយៈ​សារ​ដែល​ធ្វើការ​ប្រមា​.​ថ​អាយុជីវិត​មក​លើ​កូនស្រី​របស់​ខ្លួន​នា​ពេល​នេះ ធ្វើ​ឲ្យ​អ្នក​នាង ផ​ន សុ​ផា​រី សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​ព្រ​មា​.​ន​ចាត់វិធានការ​ដោយ​មិន​មានការ​លើកលែង ខណៈ​ពេល​ដែល​នាង​ក៏​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ចំពោះ​រឿង​ខាងលើ​នេះ​ផង​ដែរ​។

អ្នក​នាង ផ​ន សុ​ផា​រី បាន​បញ្ចេញ​សារ​ឆ្លើយ​តប​ខ្លី​មួយ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ជេរ​ខ្ញុំ ប្រមា​.​ថ​ខ្ញុំ ខ្ញុំ​អាច​លើកលែង​ឲ្យ​បាន តែ​កុំ​ប្រមា​.​ថ​ជីវិត​កូន​ខ្ញុំ កុំ​ស្មានថា ខ្ញុំ​ឲ្យ​អ្នកឯងរ​ស់បាន​សុខ​ឲ្យ​សោះ​!»​។

យ៉ាងណា អ្នក​នាង​ក៏​បាន​បង្ហាញ​ពី​ការ​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ហើយ​ទំនង​ពិនិត្យ​ឃើញ​ថា ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ជា​ផេ​ក​ក្លែងក្លាយ ទើប​នាង​បាន​បញ្ជាក់​ចុង​ក្រោយ​ថា «​អ្វី​ដែល​នាង​សរសេរ​នេះ គឺ​សំដៅលើ​ម្ចាស់​ផេ​ក អ្នក​ក្នុង​រូប​ហ្វេ​ស​ប៊ុ​ក​មិន​ពាក់ព័ន្ធ​ឡើយ​»​។

ដោយឡែក​បន្ថែម​ពីលើ​នេះ អ្នក​នាង ផ​ន សុ​ផា​រី ក៏​បាន​លើក​ឡើង​តាម​ការ​ការ Live នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នាង​ថា «​អ្វី​ដែល​នាង​សរសេរ​បង្ហោះ​ឆ្លើយ​តប​ទៅ​កាន់​ផេ​កមួយ​នេះ​វិញ គឺ​នាង​មិន​បាន​ប្រើ​ពាក្យ​ជេរ​ដោយ​ប្រើស​ម្តី​អាក្រក់​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់​សម្តែង​ការ​ហួសចិត្ត​ប៉ុណ្ណោះ ចំពោះ​រឿង​ដែល​បាន​កើតឡើង​នេះ​»​។

នាង​បញ្ជាក់​ថា «​រហូត​មក​ទល់​នា​ពេល​នេះ នាង​ក៏​មិនដឹង​ម្ចាស់​ផេ​ក​ដែល​យក​រូបគេ​មក​ដាក់ ហើយ​ធ្វើ​រឿង​បែប​នេះ មាន​គោលបំណង​ចង់អោយ​ល្បី ដើម្បី​ទាក់ទាញ​ការ Follow អោយ​បាន​ច្រើន​យក​ទៅ​លក់​ឬ​ក៏​យ៉ាងណា​ឡើយ ប៉ុន្តែ​ម្ចាស់​ផេ​កមួយ​នេះ យល់​ពី​សម័យ​បច្ចេកវិទ្យា​ទំនើប គឺ​ធ្វើ​អ្វី​ក៏​គេ​អាច​រក​ឃើញ​ដែរ មិន​អាច​លាក់បាំង​បាន​យូរ​នោះ​ឡើយ​។ ហើយ​ម្ចាស់​ផេ​ក​នេះ​ទៀត​សោត ក៏​អាច​នៅ​មិន​ទាន់​បាន​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​ផង​ក៏​ថា​បាន ទើប​មិន​យល់​បែប​នេះ​»​។

យ៉ាងណា​បើ​តាម​អ្នក​នាង ផ​ន សុ​ផា​រី ថា «​នាង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​ប្រាប់​ថា នាង​គឺជា​មនុស្ស​ដែល​ស្រា​ឡាញ់​កូន​ជាទី​បំផុត ហើយ​ឪពុក​ម្តាយ​ណា​ក៏​មានចិត្ត​ស្រឡាញ់​កូន​ដូច​គ្នា ហេតុនេះ​ការ​ដែល​នាង​ខិតខំ​រាល់ថ្ងៃ គឺ​ដើម្បី​ក្តី​សុខ​របស់​កូន ដោយ​មិន​ចង់​ឲ្យ​មានការ​មើលងាយ និង​ធ្វើបាប​កូន​នោះ​ឡើយ​»​។

នាង​បន្ថែម​ថា «​នាង​ពិតជា​សប្បាយចិត្ត​នៅ​ពេល​ដែល​នាង​បាន​បង្ហោះ​រឿងរ៉ាវ​នេះ​ឡើង ហើយ​ឃើញ​មាន​បងប្អូន​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​ខឹងសម្បារ និង​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​ម្ចាស់​ផេ​កមួយ​នេះ និង​បាន​គាំទ្រ​កូនស្រី​របស់​នាង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ