ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! គ្រាន់តែ​ស្រី​ស្អាត​ឌី​ជេ សូ​ដា បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ភ្លាម ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍

10 ខែ មុន

ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​ឌី​ជេ សូ​ដា ចេញ​មុខ​មក​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ដ៏​គួរ​អោយ​ទាក់ទាញ​របស់​ខ្លួន​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក ក៏​ដូច​ជា​នៅ​ក្នុង​គណនី Instagram របស់​ខ្លួន​ផង​ដែរ​។ ភ្លាម​ៗ​នោះ

ប្រទេស​កូរ៉េ ៖ ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​ឌី​ជេ សូ​ដា ចេញ​មុខ​មក​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ដ៏​គួរ​អោយ​ទាក់ទាញ​របស់​ខ្លួន​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក ក៏​ដូច​ជា​នៅ​ក្នុង​គណនី Instagram របស់​ខ្លួន​ផង​ដែរ​។ ភ្លាម​ៗ​នោះ ក៏​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង​ផ្ទាល់ ជា​ពិសេស​ប្រុស​ៗ​តែ​ម្ដង​នាំ​គ្នា​សម្រុកចូល​ទៅ Like Share ក៏​ដូច​ជា​ខ​មិន​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​រូប​រាយ​កាយ​របស់​នាង​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ហើយ​អ្វី​ដែល​កាន់តែ​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ DJ Soda នាង​លេង​បង្អួត​នូវ​រូបថត​របស់​ខ្លួន​ដ៏​សិច​ស៊ី​គួរ​អោយ​ស្រលាញ់ អម​ជាមួយនឹង​ទឹកមុខ​បែប​ទាក់ទាញ សាច់​.​សខ្ចី​ដូច​បណ្ដូល​ចេក ធ្វើ​អោយ​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ស្រស់​ស្អា​តទៅ​ស្រស់​ស្អា​តទៅ​។ ជា​ពិសេស​អបអរ​ជាមួយនឹង​ចំនួន​អ្នក​ដែល​តាមដាន​នៅ​លើ​គណនី Instagram របស់​នាង​តែ​ម្ដង​។ វា​ហាក់ដូចជា​កើន​លើស​៥​លាន​នាក់​ឯណោះ ស្ទើរតែ​មិន​គួរ​អោយ​ជឿ​។

ហើយ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ មិន​ត្រឹមតែ​ជា DJ ដ៏​មានឈ្មោះ​ល្បីល្បាញ​តែ​មួយ​មុខ​នោះ​ទេ នាង​ថែម​ទាំង​ស្អាត ឆ្លាត ពូកែ ប៉ិនប្រសព្វ ជាមួយនឹង​ទេព​កោសល្យ​ខ្លាំង​របស់​នាង​ផង​ដែរ អ​ញ្ចឹ​ង​ហើយ​បានជា​មាន​អ្នកគាំទ្រ​ជា​ច្រើន​តែងតែ​ស្រលាញ់​ចូល​ចិត្ត​រូប​នាង​មិន​ចេះ​សាបសូន្យ​នោះ​ទេ​។ ក្នុង​នោះ​ផង​ដែរ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា សម្រាប់​ស្រី​ស្អាត ឌី​ជេ សូ​ដា បន្ទាប់​ពី​ច្រើន​ឆ្នាំ​មកនេះ នាង​នៅ​តែ​ជាទី​ពេញចិត្ត​របស់​យុវវ័យ​ទូ​ទាំង​អាស៊ី​ដដែល មិនឃើញ​ធ្លាក់​ចុះ ឬ​មួយ​ក៏​ថម​ថយ​ម្ដងណា​នោះ​ឡើយ​។ នេះ​អាច​និយាយ​បាន​ថា គាត់​គឺជា​ឌី​ជេ​ដ៏​ល្បី​ម្នាក់​នៅ​អាស៊ី​។

មិនតែប៉ុណ្ណោះ បើ​តាម​ដឹង និង​បាន​តាមដាន​ប៉ុន្មាន​ឆ្នាំ​មកនេះ ជាមួយនឹង​ទេព​កោសល្យ​ដ៏​ឆ្នើម​ល្បី​ពាសពេញ​អាស៊ី​នេះ​ដែរ ស្រី​ស្អាត​រាង​តូច​ច្រឡឹង DJ Soda បាន​ឈ្នះ​ចំណាត់ថ្នាក់​លេខ​១ នៅ​ក្នុង​ចំណាត់​ថ្នាក់ DJ ពិភពលោក​។ ខណៈ​ពេល​ដែល​ថ្មី​ៗ​នេះ បុគ្គល​នេះ​បាន​បង្ហោះ​សារ​ដើម្បី​អបអរ​អ្នក​តាមដាន​ចំនួន​៥​លាន​នាក់​ផង​ដែរ​។ ហើយ​នៅ​ទីបំផុត ក៏​បាន​ឈាន​ដល់​៥ លាន​អ្នក ដែល​បាន​តាមដាន​នៅ​ក្នុង​គណនី Instagram របស់​នាង​ហើយ​។

ដោយ​ក្នុង​នោះ​នាង​បាន​និយាយ​ថា «​ខ្ញុំ​ទទួល​បាន​អ្នក​តាមដាន Instagram តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ទិញ​អ្នក​តាមដាន​ដូច​អ្នក​ផ្សេង​ទៀត​។ សព្វ​ថ្ងៃនេះ មនុស្ស​ជា​ច្រើន​អាច​ទិញ​អ្នក​តាមដាន​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្តែ​ខ្ញុំ​ខំប្រឹង​ធ្វើ​វា​ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​។ ថា​ខ្ញុំ​ទិញ​អ្នក​ដើរ​តាម ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​វា​ដោយ​ខ្លួនឯង​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​រហូត​ទទួល​បាន​ជោគជ័យ​របស់ខ្ញុំ​។ អគុណ​អ្នកគាំទ្រ​ដែល​តែងតែ​គាំទ្រ​ខ្ញុំ ស្រលាញ់​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់​»​។

ដោយឡែក សូម​ជំរាប​ផង​ដែរ​ថា ឌី​ជេ សូ​ដា មានឈ្មោះ​ពិត​ថា Hwang So Hee នាង​គឺជា​ឌី​ជេ​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​មាន​ទេព​កោសល្យ និង​រូបរាង​លេចធ្លោ រហូត​ធ្វើ​ឱ្យ​នាង​ល្បី​ខ្លាំង ដល់​ថ្នាក់​ក្លាយ​ជាទី​ពេញចិត្ត​របស់​យុវវ័យ​តែងតែ​ស្រលាញ់ និង​ពេញចិត្ត​រូប​នាង​កាន់តែ​ខ្លាំង​ឡើង​ពាសពេញ​ពេញ​ទ្វីបអាស៊ី​។ ទាំង​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ មាន​ទេព​កោសល្យ​ចម្រុះ​បែប​នេះ គិត​ថា ឆ្នាំ​នេះ គាត់​ច្បាស់​ជា​ហោះ​ទៅ​ថៃ​ម្ដងទៀត​ជាក់​ជា​មិន​ខាន​នោះ​ឡើយ​។ ជា​ពិសេស ក្រោយ​ថ្ងៃ​បុណ្យអុំទូក​កន្លង​ទៅ DJ Soda ក៏​បាន​ជិះ​យន្តហោះ​ទៅ​ធ្វើការ និង​លេង​ទឹក​នៅ​ប្រទេស​ថៃ​ជា​ញឹកញាប់​ផង​ដែរ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ