ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​វ័យក្មេង Ahyeon រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​ពី​នាង​ហ៊ាន​ប្រើ​ពាក្យ​មិន​សមរម្យ​(​វី​ដេ​អូ​)

10 ខែ មុន

ថ្មី​ៗ​នេះ កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ផ្ទុះ​ការ​វែកញែក​យ៉ាង​ក្ដៅ​គគុក ពាក់ព័ន្ធ​ទៅ​នឹង​តារាចម្រៀង​កូរ៉េ​ស្រី​វ័យក្មេង​ដ៏​ស្រស់​ស្អាត មុខមាត់​ឃ្ជូ​ត​គួរ​អោយ​ស្រលាញ់ Ahyeon ជា​សមាជិក​ក្រុម​មានឈ្មោះ​ថា «BABYMONSTER» ដែល​កំពុង​តែ​ឡើង​កូដ​ផង​ដែរ​។ ដោយ​នាង​បាន​និយាយ

ប្រទេស​កូរ៉េ ៖ ថ្មី​ៗ​នេះ កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ផ្ទុះ​ការ​វែកញែក​យ៉ាង​ក្ដៅ​គគុក ពាក់ព័ន្ធ​ទៅ​នឹង​តារាចម្រៀង​កូរ៉េ​ស្រី​វ័យក្មេង​ដ៏​ស្រស់​ស្អាត មុខមាត់​ឃ្ជូ​ត​គួរ​អោយ​ស្រលាញ់ Ahyeon ជា​សមាជិក​ក្រុម​មានឈ្មោះ​ថា «BABYMONSTER» ដែល​កំពុង​តែ​ឡើង​កូដ​ផង​ដែរ​។ ដោយ​នាង​បាន​និយាយ​ចេញ​មក​មិន​ចេះ​គិត រហូត​ធ្វើ​អោយ​បណ្ដា​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កូរ៉េ យក​ទៅ​ចុះ​ផ្សព្វផ្សាយ​និយាយ​ត​ៗ​គ្នា​មិន​ឈប់ ក៏​ដូច​ជា​បណ្ដា​សារព័ត៌​មាននៅ​ប្រទេស​ផ្សេង​ៗ​ទៀត ចំពោះ​ការ​ប្រើប្រាស់​នៅ​ពាក្យ​ប្រមា​.​ថ​ពូជសាសន៍​នៅ​ក្នុង​វី​ដេ​អូ​ដែល​បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ហើយ​ក៏​ឃើញ​ថា ចំពោះ​ភាព​ចម្រូងចម្រាស​មួយ​នេះ​ផង​ដែរ ក៏​បាន​បង្ក​ការ​ផ្ទុះ​ឡើង​ពាសពេញ​បណ្ដាញ​​សង្គម Internet តែ​ម្ដង​។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី «allkpop» បាន​ចុះ​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​ជុំវិញ​វី​ដេ​អូ​ដែល​បង្ហោះ​នា​ពេល​ថ្មី​ៗ​នេះ ដែល​បង្ហាញ​ពី​តារា​ស្រី​វ័យក្មេង Ahyeon ត្រូវជា​សមាជិក​ក្រុម BABYMONSTER របស់ YG Entertainment ដែល​ទើបនឹង​បង្ហាញខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៅ​ហើយ​។

យ៉ាងណា​ក្ដី ចំពោះ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​ត្រូវ​គេ​បើក​បង្ហាញ​អោយ​ឃើញ​ពី​តារា​ស្រី​កញ្ញា Ahyeon បាន​ធ្វើការ​សម្តែង​នៅ​វិទ្យាល័យ Hanlim Arts ។ ទន្ទឹម​នឹង​នោះ ថ្វី​ត្បិត​តែ​នាង​សម្តែង​បាន​យ៉ាង​ទាក់ទាញ​ក៏​ដោយ ក៏​នៅ​ក្នុង​ខ្លួន​ដែល​មានការ​ស្រលាញ់ នៃ​ក្តី​បារម្ភ​មួយ​ត្រូវ​គេ​ចោទប្រកាន់​ថា «Ahyeon ប្រើ​ពាក្យ​ប្រមា​.​ថ​ជាតិ​សាសន៍​ក្នុងអំឡុងពេល​ធ្វើ​សកម្មភាព​របស់​នាង​នៅ​ចំពោះ​មនុស្ស​គ្រប់​គ្នា​»​។

ភ្លាម​ៗ​នោះ​ផង​ដែរ អ្នក​មើល​ការ​សង្កេត​បាន​ចោទប្រកាន់​យ៉ាង​ធ្ងន់​ៗ​ថា ពួក​គេ​បានឮ​នាង​ប្រើ​ពាក្យ​មិនល្អ និយាយ​មិន​ចេះ​គិត ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​ជា​ច្រើន​លាន​នាក់​។ រហូត​ធ្វើ​អោយ​វី​ដេ​អូ​មួយ​នេះ ទទួល​បាន​នៅ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​មិនធម្មតា​នោះ​ឡើយ នៅ​លើ​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​រ​ណេ​ត​។

ហើយ​កញ្ញា​ស្រី​ស្រស់ Ahyeon ក៏​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​វា​.​យ​ប្រ​.​ហារ​ភ្លាម​ៗ​ពី​អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​។ អ្នកខ្លះ​ថែម​ទាំង​ស្នើ​សុំ​ឱ្យ​ដក​នាង​ចេញពី​ក្រុម​ថែម​ទៀត​ផង ដោយ​មនុស្ស​ជា​ច្រើន​សម្តែង​ការ​ខកចិត្ត ខឹងសម្បារ​ចំពោះ​នាង​ជា​ខ្លាំង ដែល​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស សូ​ម្បី​តែ​មុន​ពេល​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់​នាង​ក៏​ដោយ​។

យ៉ាងណាមិញ នេះ​បើ​តាម​ដឹង​ថា មក​ទល់​នា​ពេល​នេះ​ផង​ដែរ គេ​នាំ​គ្នា​សង្កេត​មើល YG Entertainment ដែល​ត្រូវជា​ភ្នាក់ងារ​គ្រប់គ្រង​របស់ BABYMONSTER មិន​បាន​តបត​អ្វី​នោះ​ឡើយ គឺ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​បញ្ហា​នេះ ដោយ​មិន​មាន​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ​ចេញ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចម្រូងចម្រាស​មួយ​នេះនោះ​ទេ​។

ពេល​បានឃើញ​ដូច្នេះ​រួច​មក ភ្លាម​ៗ​នោះ​ក៏​ឃើញ​ថា មាន​មហាជន​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ថា «​ខ្ញុំ​គិត​ថា បើ​មានរឿង​បែប​នេះ​កើតឡើង នាង​គួរតែ​ចេញ​មុខ​មក​និយាយ​សុំ​ទោស​នៅ​ពាក្យ​សម្ដីរ​ដែល​នាង​បាន​ធ្វើ មិន​គួរ​ណា​ធ្វើខ្លួន​ឈ្លើយ​អ​ញ្ចឹ​ង​នោះ​ទេ​»​។ អ្នកខ្លះ​ទៀត​ក៏​លើក​ឡើង​ដាក់​ទៅ​ចំ​ៗ​ថា «​ខ្ញុំ​សូម​ជូនពរ​ឱ្យ​នាង​សម្រេច​បាន​នូវ​អ្វី​ដែល​នាង​បាន​និយាយ តែ​ពេល​មានរឿង​អ្វី​កើតឡើង​កុំទៅ​បន្ទោស​គេ​អោយ​សោះ​»​។ មួយ​ចំនួន​ទៀត ក៏​បាន​បញ្ចេញមតិ​ថា «​ជិត​ចេញ​មុខជា​ផ្លូវការ​ផង ហេតុ​អ្វី​ក៏​ធ្វើ​អោយ​មានរឿង​ទៅ​វិញ? ពិតជា​អត់​យល់​នោះ​ទេ​»៕ ដោយ ៖ សុភា ដា​នេ​ត

@bp.stan5

What are you guys opinion on this ? #bp #babymonster #ahyeon #ahyeonbabymonster #fypシ #fyp

♬ original sound – bp stan

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ