លោកចូ បៃដិន ដួលលើវេទិកាក្នុងពិធីប្រគល់សញ្ញាប័ត្រដល់ទាហាន
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន អាយុ៨០ឆ្នាំ បានដួលដែលមើលទៅទំនង
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន អាយុ៨០ឆ្នាំ បានដួលដែលមើលទៅទំនង
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន អាយុ៨០ឆ្នាំ បានដួលដែលមើលទៅទំនងមិនមានអ្វីធ្ងន់ធ្ងរទេ ក្នុងពេលលោកចូលរួមក្នុងពិធីយោធាមួយកាលពីថ្ងៃទី១មិថុនា នៅរដ្ឋកូឡូរ៉ាដូភាគខាងលិចប្រទេស។
លោកបៃដិនដែលមកប្រគល់សញ្ញាប័ត ដល់សិស្សបណ្ឌិតសភាកងទ័ពអាកាសនៅរដ្ឋកាឡូរ៉ាដូ បានដួលផ្កាប់មុខហើយប្រឹងក្រោកដោយពឹងជង្គង់និងដៃ បន្ទាប់ពីប្រហែលជាទាក់ជាមួយថង់ខ្មៅមួយ។
លោកបៃដិនដែលវ័យលោកកាន់តែចាស់ ហើយរាងកាយលោកហាក់មិនរឹងមាំ តែងជាបញ្ហាដែលលើកយកមកវាយប្រហារលោក ជាប់ពីសំណាក់គូប្រជែងនយោបាយមួយចំនួននោះ បន្ទាប់ពីដួល បានប្រឹងងើបឡើងវិញជាមួយការជួយលើករបស់ទាហានម្នាក់់ដែលស្ថិតនៅក្បែរនិងពីបណ្ដាអង្គរក្សលោក។
គេឃើញលោកចង្អុលថង់ខ្មៅនោះ ដែលប្រហែលជាគេប្រើ សម្រាប់គ្របឧបករណ៍មួយនៅលើឆាក ដើម្បីបង្ហាញមូលហេតុនៃការដួលនេះ។ ប្រធានាធិបតីដែលជាបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ប្រឈមមុខជាពិសេសជាមួយលោកដូណាល់ត្រាំ ក្នុងពេលភ្លាមៗមើលទៅហាក់មិនរងការប៉ះពាល់ដោយសារការដួលនោះឡើយ។
លោកបៃដិនកាលពីខែមិថុនាឆ្នាំ២០២២ធ្លាប់ដួលម្ដងរួចមកហើយ ក្នុងពេលលោកជិះកង់កម្សាន្ត ដែលនាំឲ្យមានការនិយាយជាច្រើនពីស្ថានភាពសុខភាពលោក។ ពេលនោះឯងលោកបៃដិនបានប្រឹងងើបឡើងវិញ និងមិនឃើញមានផលវិបាកនានាដោយសារការដួលនោះឡើយ។ រួចក្នុងការពិនិត្យសុខភាពលោកនាពេលថ្មីៗនេះ គឺកាលពីខែកុម្ភៈកន្លងទៅ ក៏បង្ហាញថាលោកនៅមានសុខភាពមាំទាំល្អដែរ។ ទោះបីយ៉ាងណាតាមការស្ទាបស្ទង់មតិនានា ពលរដ្ឋអាមេរិកភាគច្រើនយល់ថា លោកមានវ័៏យកាន់តែចាស់មិនសមប្រជែងយកតំណែងអាណត្តិទី២ទៀតឡើយ៕
ចែករំលែកព័តមាននេះ