ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កែសម្រួល​ការ​បញ្ចៀស​ចរាចរណ៍​​ក្នុង​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អា​សាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

11 ខែ មុន

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​មហាវិថី​ឈ្នះ​ឈ្នះ និង​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ពិសេស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួនទៅ​ចូលរួម​ទស្សនាការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ចេញ​សេចក្តីជូនដំណឹង​ថ្មី ស្តី​ពី​ការ​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​ក្នុង​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជំនួស​សេចក្តីជូនដំណឹង​លេខ ០៤៦/២៣ ស​ជ​ណ​.​ច ចុះ​ថ្ងៃ​ទី​២៩ ខែឧសភា​ឆ្នាំ​២០២៣ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖

១- រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​សម្រាប់​ថ្ងៃ​ពិធី​បើក និង​ពិធី​បិទ
ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ
ដោយ​មិន​អនុញ្ញាត​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​គល់​ស្ពាន
ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣​។

២- ក្រៅពី​ថ្ងៃ​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​ខាងលើ​យានជំនិះ​គ្រប់​ប្រភេទ​អាច​ធ្វើ​ដំណើរ ឆ្លងកាត់​កំណាត់​មហាវិថី​ខាងលើ​ដូច​ប្រក្រតី លើកលែងតែ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ រថយន្ត​ដឹក​ដី​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​កុងតឺន័រ មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​ថ្ងៃ​ទី​០៣ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប​ដោយ​អនុគ្រោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ