ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យុវជន​៣​នាក់​មក​វាស់កម្ពស់ ក្រោយ​បង្ហោះ​ម៉ូតូ រួច​ឱ្យ​មិត្ត​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម

4 ខែ មុន
  • បន្ទាយមានជ័យ

យុវជន​៣​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​កង់​មុខ ហើយ​មិត្តភក្តិ​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃើញ ហើយ​កោះហៅ​មក​ធ្វើការ​អប់រំ​ណែនាំ បើ​នៅ​បន្ត​ទៀត និង​មាន​ចំណាត់ការ​

ខេត្តបន្ទាយមានជ័យ ៖ យុវជន​៣​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​កង់​មុខ ហើយ​មិត្តភក្តិ​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃើញ ហើយ​កោះហៅ​មក​ធ្វើការ​អប់រំ​ណែនាំ បើ​នៅ​បន្ត​ទៀត និង​មាន​ចំណាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ជ្រៅ​។

លោក ប៊ុ​ន ឆៃ​ដែន នាយ​ប៉ុស្តិ៍​នគរបាល​អូរ​ជ្រៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្មី​ៗ​នេះ ឃើញ​តាម​បណ្តាញ​​សង្គម​បាន​បង្ហោះ​រូបភាព​យុវជន​៣​នាក់​ជិះ​ម៉ូតូ​បង្ហោះ​កង់​មុខ​តាម​ដងផ្លូវ​នៅ​ពេល​ថ្ងៃ​រៀប​លិច ដែល​ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំពោះ​អ្នកដំណើរ​តាម​ដងផ្លូវ​គ្រប់ពេលវេលា​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ឃើញ​រូបភាព​ការ​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ​បែប​នេះ មហាជន​បាន​នាំ​គ្នា​រិះគន់​ថា «​កូន​អាណា​គេ កូនលោក​ណា​គេ ជិះ​ម៉ូតូ​បង្ហោះ​កង់​មុខ​។ បើ​វា​ដួល​ងា​.​ប់​តើ​វា​ទៅ គ្មាន​អ្វី​កើតឡើង​ទេ បើ​វា​ដួល ឬ​រ៉េ​ចង្កូត​បុក​គេ បណ្តាល​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ តើ​វា​យ៉ាងណា? ទទូច​សុំ​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​យុវជន​ទាំង​៣​នាក់​នេះ មក​ចាត់​ធ្វើការ​ដោះ​ក្អែល និង​អប់រំ​ណែនាំ​»​។

លោក​អនុសេនីយ៍ឯក ប៊ុ​ន ឆៃ​ដែន បាន​បញ្ជាក់​ថា ក្រោយ​មានការ​រិះគន់​ពី​មហាជន លោក​វរសេនីយ៍​ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ជ្រៅ បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​កោះហៅ​នាំ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ជ្រៅ ដើម្បី​វាស់កម្ពស់ និង​អប់រំ​ណែនាំ​អោយ​បញ្ចប់​សកម្មភាព​ការ​បង្ហោះ​ម៉ូតូ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ បន្ទាប់​មក​អោយ​ឪពុក​ម្តា​យមក​ទទួលយក​ទៅ​ធ្វើ​អប់រំ​បន្ត​នៅផ្ទះ​ទៀត ហើយ​បើសិនជា​នៅ​ឃើញ​ធ្វើ​សកម្មភាព នឹង​មាន​ចំណាត់ការ​តាម​ច្បាប់​៕