ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធាការពារព្រំដែនលេខ៥០៣ សហការជាមួយកម្លាំងយោធាឈុតខ្មៅថៃ បានធ្វើការបង្ក្រាបម៉ូតូគេចពន្ធដែលលួចនាំពីប្រទេសថៃចំនួន៦គ្រឿង ដោយធ្វើការប្រគល់ជូនខាងភាគីថៃវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងទឹកដីថៃភូមិសាស្ត្រ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការស្តីទីយោធារការពារព្រំដែនលេខ៥០៣បានប្រាប់ថា ក្រោយទទួលព័ត៌មានកម្លាំងយោធាឈុតខ្មៅថៃ ដែលកំពុងការពារព្រំដែនសុំសហជាមួយកម្លាំងយោធាការពារព្រំដែនលេខ៥០៣ ដើម្បីទប់ស្កាត់ម៉ូតូគេចពន្ធដែលមានជនល្មើសលួចក្នុងទឹកដីថៃបម្រុងលួចនាំចូលមកកម្ពុជា ហើយកម្លាំងការពារព្រំដែនបានសហការគ្នាជាមួយកម្លាំងយោធាឈុតខ្មៅថៃបង្ក្រាបឃាត់បានចំនួន១១គ្រឿង ជាម៉ូតូស៊េរីទំនើបនៅចំណុចGPS លេខTA490205 ស្ថិតក្នុងភូមិសាស្គ្រទឹកដីថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងយោធាការពារព្រំដែនលេខ៥០៣ សហការជាមួយកម្លាំងយោធាឈុតខ្មៅថៃបទល្មើសម៉ូតូបម្រុងលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជានៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងទឹកដីតាមបន្ទាត់ព្រំដែនបានសហប្រតិបត្តិការគ្នាល្អរវាងកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកវរសេនីយ៍ទោ រឿង សារិត បានបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងយោធាការពារព្រំដែនលេខ៥០៣ តែងតែសហការគ្នាជាមួយកម្លាំងយោធាភាគីថៃបង្ក្រាបបទល្មើសលួចឆ្លងដែន និងការពារសន្តិសុខជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនអោយមានសន្តិសុខ និងសុវត្ថិភាព៕


ចែករំលែកព័តមាននេះ