ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតា​វៀតណាម​ឥឡូវ​, អង្គ​ការ​ណាហ្សា​បញ្ជូន​មនុស្ស​ទៅ​ទស្សនកិច្ច​

10 ខែ មុន

អ្នក​អវកាស​២​នាក់​របស់​អង្គការ​ណាហ្សា​អាមេរិក​ (NASA) ​នឹង​ចូល​រួម​ពិធី​សំណេះ​សំណាល​ជា​មួយ​និស្សិត​​វៀតណាម​៣​ពាន់​នាក់​នៅ​ខេត្ត​ប៊ិញឌិញ (Binh Dinh) ដើម្បី​ចែក​រំលែក​បទ​ពិសោធ​នៅ​ក្នុង​វិស័យ​អវកាស​។​ អ្នក​អវកាស​អាមេរិក លោក​ម៉ៃឃើល បេក​ខឺ (Michael…

អ្នក​អវកាស​២​នាក់​របស់​អង្គការ​ណាហ្សា​អាមេរិក​ (NASA) ​នឹង​ចូល​រួម​ពិធី​សំណេះ​សំណាល​ជា​មួយ​និស្សិត​​វៀតណាម​៣​ពាន់​នាក់​នៅ​ខេត្ត​ប៊ិញឌិញ (Binh Dinh) ដើម្បី​ចែក​រំលែក​បទ​ពិសោធ​នៅ​ក្នុង​វិស័យ​អវកាស​។​ អ្នក​អវកាស​អាមេរិក លោក​ម៉ៃឃើល បេក​ខឺ (Michael Baker) និ​ងលោក​ចូសែហ្វ​ ឈ្មីត (Josef Schmid) ​នឹង​ធ្វើ​ដំណើរ​ទៅ​​ «​​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍» ​នៃ​ខេត្ត​ប៊ិញឌិញ​នា​ថ្ងៃ​ទី​៨ និង​ទី៩ ខែ​មិថុនា​ ឆ្នាំ​២០២៣​​។

លោក​ម៉ៃឃើល បេក​ខឺ (Michael Baker) និង​លោក​ចូសែហ្វ​ ឈ្មីត (Josef Schmid)

នេះ​ជា​ផ្នែក​១​នៃ​កម្ម​វិធី​សហការ​រវាង​អង្គ​ការ​ណាហ្សា​ និង​ប្រទេស​វៀតណាម​ដើម្បី​អភិវឌ្ឍ​វិស័យ​អវកាស​។​ ​​កម្ម​វិធី​នេះ​រៀ​បចំ​ឡើង​ដោយ​ក្រុម​ចម្រុះ​ជា​ច្រើន​ស្ថាប័ន​​ដែល​មាន​ជាអាទិ៍៖ ១- ​គណៈ​កម្មការ​ប្រជា​ជន​ប្រចាំ​ខេត្ត​ប៊ិញឌិញ​, ២- សមាគម​អ្នក​ជំនាញ​កុំ​ព្យូទ័រ​នៃ​ទី​ក្រុង​ហូជីមិញ និង​៣- អង្គការ​ណា​ហ្សា​របស់​អាមេរិក​។​ ​សូម​ជម្រាប​ថា​វៀតណាម​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​​​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​អង្គការ​​ណាហ្សា​ចាប់​អារម្មណ៍​ និង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដើម្បី​រៀប​ចំ​វេទិកា​​នេះ​ឡើង​​។

​​នាយក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ប្រចាំ​ខេត្ត​ប៊ិញឌិញ​ ​លោក​ង្វៀន​ហ៊ូហា (Nguyen Huu Ha) ប្រាប់​ថា​កម្ម​វិធី​ជួប​ជុំ​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​សិស្ស-និស្សិត​សិក្សា​ស្រាវ​ជ្រាវ​កាន់​តែ​លម្អិត​អំពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​នៅ​​អង្គ​ការ​ណាហ្សា​។​ មិន​តែ​ប៉ុណ្ណោះ​, ពួក​គេ​អាច​នឹង​មាន​​ឱកាស​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​​ទៅ​​កាន់​ទី​អវកាស​ជាក់​ស្ដែង​។​ ​​​បើ​​មាន​ចម្ងល់​អ្វី,​ ​ពួក​គេ​អាច​នឹង​សាក​សួរ​បន្ថែម​ ដើម្បី​ផ្លាស់​ប្ដូរ​ចំណេះ​ដឹង និង​បទ​ពិសោធ​​។

ក្រៅ​ពី​​មាន​ឱកាស​ជួប​​ជា​មួយ​​​អ្នក​អវកាស​របស់​ណាហ្សា​, កម្ម​វិធី​នេះ​ក៏​មាន​រៀប​ចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត​។ នៅ​ក្នុង​​​នោះ ក៏​មាន​ការ​សង្កេត​អវកាស​នៅ​ពេល​យប់​ដោយ​ប្រើ​ប្រាស់​កែ​វឆ្លុះ​, ការ​បំពាក់​បច្ចេក​​វិទ្យា​វីអ័រ និង​អេអ័រ (VR/AR), ​ការ​បង្ហោះ​យន្ត​ហោះ​ដ្រូន​ និង​ការ​​ប្រើ​ប្រាស់​កាំ​រស្មី​។​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​​មាន​ឱកាស​ចែក​រំលែក​លទ្ធផល​នៃ​ការ​​​ស្រាវ​ជ្រាវ​របស់​ពួក​គេ​អំពី​ការ​ការ​ពារ​ភព​ផែន​ដី​, ការ​ទប់​ស្កាត់​ការ​បំពុល​បរិស្ថាន​, ​​ឆាក​ជីវិត​​នៅ​ក្នុង​​អវកាស រួម​ទាំង​ប្រធាន​បទ​ល្អ​ៗ​ជា​ច្រើន​ទៀត​៕​

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/education/nasa-astronauts-to-visit-vietnam-for-space-talk-4611136.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ