ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ជេន​ណា ត្រូវ​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​សរសើរ​មិន​ដាច់​ពី​មាត់ ចំពោះ​សមត្ថភាព​របស់​ទ្រង់

10 ខែ មុន
  • ភ្នំពេញ

បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បីឈ្មោះ​ថា «Koreaboo» បាន​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង​អំពី​ព្រះ​នាង​តូច​។ ដោយ​ឃើញ​ថា គេ​ទើបតែ​បង្កើត​នៅ Royal K-Pop Idol ដំបូង? ដែល​មាន​ព្រះ​នាង​តូច ជេន​ណា ដែល​ទ្រង់មាន​អាយុ​១១​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា

រាជធានី​ភ្នំពេញ ៖ បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បីឈ្មោះ​ថា «Koreaboo» បាន​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង​អំពី​ព្រះ​នាង​តូច​។ ដោយ​ឃើញ​ថា គេ​ទើបតែ​បង្កើត​នៅ Royal K-Pop Idol ដំបូង? ដែល​មាន​ព្រះ​នាង​តូច ជេន​ណា ដែល​ទ្រង់មាន​អាយុ​១១​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឆាប់​ៗ​នេះ​ជាក់​ជា​មិន​ខាន​នោះ​ឡើយ​។

ព្រះ​នាង គឺជា​តារា​មួយ​ដួង​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ព្រះ​នាង​ហើយ​។ ក្នុង​នោះ​ផង​ដែរ បើ​យោង​ទៅ​តាម​ការ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ដោយ YTN K-Pop អាច​នឹង​ឃើញ​វត្តមាន​ដំបូង​របស់​ខ្សែ​រាជវង្ស​ក្នុង​នាម​ជាតា​រា​។ ព្រះ​នាង​តូច ជេន​ណា នរោត្ដម ជា​បុត្រី​ទី​ពីរ របស់​សម្ដេច​រាជបុត្រី នរោត្តម បុប្ផា​រី និង​ជា​ចៅស្រី​របស់​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន គឺ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។ ព្រះ​នាង​បាន​ក្លាយទៅជា​បុត្រី​មួយ​រូប ដែល​មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​រួច​ទៅ​ហើយ ដោយ​មាន​អ្នក Subscribe ជាង 800,000 នៅ​លើ Channel YouTube របស់​ព្រះ​នាង​។

មិនតែប៉ុណ្ណោះ ព្រះ​នាង​តូច Jenna ចាប់ផ្ដើម​អាជីព​នៅ​ក្នុង​វិស័យ​កម្សាន្ត​នៅ​អាយុ​៦​ឆ្នាំ​ក្នុង​នាម​ជា​តារា​សម្ដែង ចម្រៀង និង​សម្ដែង​។ ជាក់ស្តែង ព្រះ​នាង​មាន​ជំនាញ​នៅ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ព្រះ​នាង​នៅ​ក្មេង​មក​ម្ល៉េះ ហើយ​ក្រោម​ការ​គ្រប់គ្រង​របស់ Space Creative Marketing ព្រះ​នាង​ទទួល​បាន​នៅ​ការ​ចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​ក្នុង​នាម​ជា​សមាជិក​រាជវង្ស​ដ៏​កម្រ​ដែល​សកម្ម​នៅ​ក្នុង​ពិភព​ច្នៃប្រឌិត​។

ជា​ពិសេស ព្រះ​នាង​ទទួល​បាន​ឋានៈ​ជាតា​រា​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ទៅ​ហើយ និង​បាន​បង្ហាញខ្លួន​នៅ​ក្នុង​រឿង​ភាគ ព្រមទាំង​មានការ​ទទួលស្គាល់​ពី​ម៉ាក​យីហោ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង ចំពោះ​កេរ្តិ៍ឈ្មោះ​ដ៏​ទាក់ទាញ​របស់​ព្រះ​នាង​។

មិនតែប៉ុណ្ណោះ ព្រះ​នាង Jenna ទ្រង់មាន​ចំណាប់អារម្មណ៍​ពិសេស​ចំពោះ Hallyu ដោយ​ធ្វើ​ជា​អ្នកគាំទ្រ​ក្រុម ដូច​ជា BTS និង BLACKPINK ក៏​ដូច​ជា​អ្នកគាំទ្រ K-Drama ផង​ដែរ​។ ជា​រឿយ​ៗ ព្រះ​នាង​តែងតែ​បង្ហោះ​ការ​រាំ Cover បទ K-Pop នៅ​លើ Channel YouTube របស់​ព្រះ​នាង និង​សម្តែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ផង​ដែរ​។ ព្រះ​នាង Jenna ក៏​បាន​ចេញ​បទ​ចម្រៀង Original ជា​ច្រើន​បទ រួម​ទាំង​ការ​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ខ្មែរ BOBO ដែល​មាន​ចំណងជើង​ថា «You Da One» ផង​ដែរ​។

ហើយ​អ្វី​ដែល​កាន់តែ​គួរ​អោយ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ ព្រះ​នាង​តូច ជេន ណា មាន​អាយុ​១១​ឆ្នាំ​ម្នាក់​នេះ មិន​ត្រឹម​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ជំនាញ​នោះ​ទេ ព្រះ​នាង​ថែម​ទាំង​អាច​និយាយ​ភាសា បារាំង ថៃ ចិន និង​អង់គ្លេស​ទៀត​ផង​។ នៅ​ក្នុង​កម្មវិធី YTN ព្រះ​នាង​បាន​និយាយ​យ៉ាង​ខ្លាំង​អំពី K-Pop ដោយ​និយាយ​ថា ថាមពល​ដ៏​ភ្លឺស្វាង​របស់​វា​បាន​ទាក់ទាញរ​ហី​ត​ធ្វើ​អោយ​នាង​ខ្ញុំ​ចង់​មក​រក​តន្ត្រី​។ ព្រះ​នាង​បាន​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់​ទ្រង់ ចង់​ផ្សព្វផ្សាយ​អោយ​គេ​ដឹង ចង់​ក្លាយជា​អ្នកសិល្បៈ​មួយ​ដួង​នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ហាក់ដូចជា​សុបិន​របស់​ព្រះ​នាង​ជិត​ក្លាយជា​ការ​ពិត​ហើយ​។

Na Yoon Jung ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​កម្សាន្ត K-Pop បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​នាង​ក្នុង​ការ​សហការ​ជាមួយ​ព្រះ​នាង​សម្រាប់​អាជីព​របស់​នាង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។

សូម​ជំរាប​ថា បច្ចុប្បន្ន ព្រះ​នាង​តូច Jenna រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​កន្លែង​ដែល​ព្រះ​នាង​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​ព្រះ​នាង​ពី​ស្រុក​កំណើត​របស់​នាង​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​អាយុ​៣​ឆ្នាំ​។ ប៉ុន្តែ​ការ​ស្រឡាញ់​សិល្បៈ​របស់​ព្រះ​នាង​នៅ​ក្មេង​បែប​នេះ​បាន​ជំរុញ​ឱ្យ​ព្រះ​នាង​តូច Jenna ធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​ក្តី​សុបិន​របស់​ព្រះ​នាង ។ វា​នឹង​ចាប់អារម្មណ៍​ទៅ​មើល​ថា តើ​ដំណើរ​របស់​ព្រះ​នាង​នៅ​ក្នុង​វិស័យ K-Pop មាន​រូបរាង​យ៉ាងណា​នា​ពេល​អនាគត? ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ