ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុខាភិបាល ចុះ​បិទ​ទីតាំង​លោកគ្រូ​«​ស៊ូ សេង​ហ៊ួ​រ​» ដែល​ភូតភរ​ថា ព្យាបាល​ជំងឺមហារីក និង​ទឹកនោមផ្អែម ជា​សះស្បើយ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ត្រួតពិនិត្យ​សេវា​សុខាភិបាល នៃ​ការិយាល័យ​និយ័ត​កម្មសុខាភិ​បាល​​​ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែឧសភា ឆ្នាំ​២០២៣​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ត្រួតពិនិត្យ​សេវា​សុខាភិបាល នៃ​ការិយាល័យ​និយ័ត​កម្មសុខាភិ​បាល​​​ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ នាយ​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ និង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដង្កោ ចុះ​ត្រួតពិនិត្យ​ទីតាំង​បើក ឱសថ​បុរាណ គ្មាន​ច្បាប់​អនុញ្ញាត មួយ​កន្លែង ដែល​មានឈ្មោះ «​ស៊ូ សេង​ហ៊ួ​រ​» មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ទីតាំង​ឱសថ​បុរាណ​នេះ បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​គណនី ជា​ពិសេស​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស៊ូ សេង​ហ៊ួ​រ ដែល​ផ្សព្វផ្សាយភូតភរ​​ថា ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ព្យាបាល​ជំងឺមហារីក បានជា​សះស្បើយ១០០% ដែល​ការ​ជ្ស​ព្វ​ផ្សាយ​នេះ ពុំ​មាន​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​ច្បាស់លាស់នោះទេ ដែល​មាន​ចរិត​ភូតភរ ខុស​ពី​ការ​ពិត ។

បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ទីតាំង បុគ្គលិក​បម្រើ​ការងារ និង​ជួប​ជាមួយ​ម្ចាស់​ឱសថ​បុរាណ​នេះ ព្រមទាំង​ធ្វើ​កំណត់ហេតុ រួច​មក ក្រុមការងារ​ សម្រេច​ផ្អាក​ទីតាំង​ឱសថ​បុរាណនេះជា​បណ្តោះ​អាសន្ន និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​លាន​រៀល ព្រមទាំង​បាន​បញ្ជូន​កំណត់​ហេតុ ជូន​ទៅ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ