EPL រដូវកាលនេះ បញ្ចប់ទៅមានគ្រាប់ស៊ុតបញ្ចូលទីច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស English Premier League បានបញ្ចប់រដូវកាល
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស English Premier League បានបញ្ចប់រដូវកាល
អង់គ្លេស ៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស English Premier League បានបញ្ចប់រដូវកាល ២០២២-២៣ របស់ខ្លួនជាស្ថាពរ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ដោយនៅក្នុងនោះ ក្រុម Manchester City គឺជាម្ចាស់ជើងឯក ខណៈដែលក្រុម Arsenal, Manchester United និង Newcastle United ដែលឈរនៅតំណែងកំពូលទាំង៤ (Top 4) បានកៅអីលេងក្របខណ្ឌ Champions League រដូវកាលក្រោយ រីឯ Liverpool និង Brighton បានកៅអីលេង Europa League ចំណែក Aston Villa បានកៅអីលេង Europa Conference League។
អ្វីដែលគួរចាប់អារម្មណ៍ថែមទៀតនោះគឺ ក្រុម Everton បានបន្តដង្ហើមនៅ Premier League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីយកឈ្នះលើក្រុមភ្ញៀវ Bournemouth លទ្ធផល ១-០ នៅជំនួបចុងក្រោយ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ហើយអ្វីដែលសោកស្តាយគឺ ក្រុម Leicester City, Leeds United និង Southampton ត្រូវធ្លាក់ទៅលេងលីគលំដាប់ទី២ Championship នៅរដូវកាលក្រោយ ខណៈក្រុមដែលត្រូវមកជំនួសកន្លែងរបស់ពួកគេសម្រាប់រដូវកាលក្រោយរួមមាន Burnley, Sheffield United និង Luton Town។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ ក្របខណ្ឌ English Premier League រដូវកាលនេះ បានបំបែកកំណត់ត្រាគ្រាប់ស៊ុតបញ្ចូលទីជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយបញ្ចប់ការប្រកួត៣៨សប្តាហ៍ ក្រុមទាំង២០ មានការស៊ុតបញ្ចូលទីគ្នារហូតដល់ ១០៨៤គ្រាប់ ដែលមិនធ្លាប់មានពីមុនមក។
ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Man City ឈ្នះពានរង្វាន់ស្បែកមាសរដូវកាលនេះ ក្រោយបញ្ចប់យុទ្ធនាការស៊ុតបញ្ចូលបាន ៣៦គ្រាប់ ខណៈអ្នកចាំទី David de Gea របស់ក្រុម Man United ឈ្នះពានរង្វាន់ស្រោមដៃមាស បន្ទាប់ពីរក្សាសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន ១៧លើក ចំណែកខ្សែបម្រើ Kevin De Bruyne របស់ Man City បញ្ចប់ទៅក្នុងនាមកីឡាករបោះបាល់ឱ្យមិត្តរួមសម្រេចទីច្រើនជាងគេ (Assists) ១៦ដង៕
ចែករំលែកព័តមាននេះ