ខេត្តកណ្តាល ៖ ពីរនាក់ប្តី-ប្រពន្ធ ព្រមទាំងមានផ្ទៃពោះ៥ខែ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច ខណៈពួកគេអង្គុយក្នុងខ្ទមស្រែចាំស្រូវ ហើយពេលនោះមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង មានខ្យល់ ផ្លេកបន្ទោរ និងរន្ទះ ភ្លេចខ្លួនមួយភ្លែតសោះស្រាប់តែរន្ទះបាញ់ផាំង បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ ឧសភា ២០១១ នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក…ចំណែកកូនស្រីម្នាក់ទៀតអាយុ៦ឆ្នាំ ដែលនៅក្បែងនោះមិនមានរងរបួសអ្វីទេ។
បុរសជាប្តីឈ្មោះឡុង សំណាង អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះស្រ៊ាន សាម៉ុន មានផ្ទៃពោះ៥ខែ និងមានកូន២នាក់ គឺកូនប្រុសច្បងអាយុ១០ឆ្នាំ និងកូនស្រីប្អូនអាយុ៦ឆ្នាំ ។ មុនពេលកើតហេតុឪពុកម្តាយទាំង២នាក់នេះបានទុកកូនប្រុសឱ្យនៅចាំផ្ទះ ហើយយកកូនស្រីទៅស្រែជាមួយ ដើម្បីច្រូតស្រូវយកមកផ្ទះ ប៉ុន្តែខណៈកំពុងអង្គុយជ្រកភ្លៀងនោះ ស្រាប់តែរន្ទះបាញ់ផ្តាច់សង្ខារពីរនាក់ប្តី-ប្រពន្ធនេះយ៉ាងព្រៃផ្សៃតែម្តង ធ្វើឱ្យកូនស្រីអាយុ៦ឆ្នាំតក់ស្លុត ស្រែកយំ ហេលហាលរកទីបំផុតគ្មាន ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ