រាជធានីភ្នំពេញ ៖ មិនថាសិស្សជោគជ័យកម្រិតណាទេ ឪពុកម្តាយភាគច្រើនបានឃើញការខកចិត្តដោយផ្ទាល់នៅពេលឃើញកូនជាប់គាំងក្នុងកិច្ចការផ្ទះ ឬលំហាត់គណិតវិទ្យាជាដើម ។ ក្នុងនាមជាឪពុកម្តាយ តើអ្វីជាវិធីដ៏ត្រឹមត្រូវក្នុងការគាំទ្រកូន ហើយពេលណាអ្នកគួរជួយកូនរបស់អ្នក ?

បញ្ហាជំនួយ ៖ ជាញឹកញយ ក្នុងការចង់ឃើញកូនជោគជ័យ ឬបន្ធូរបន្ថយភាពតានតឹងរបស់ពួកគេ ឪពុកម្តាយបានប្រញាប់ប្រញាល់ទៅជួយ និងធ្វើការគិតជំនួសពួកគេ ។ ប៉ុន្តែតើវាជាវិធីសាស្ត្រដ៏ល្អបំផុត ឬទេ ? ពិចារណាថា តាមរយៈការប្រាប់កុមារអំពីយុទ្ធសាស្ត្រ ឬឧបករណ៍ដែលត្រូវប្រើ អ្នកកំពុងដកចេញនូវបញ្ហាប្រឈមសម្រាប់កូនរបស់អ្នក និងរំខានដំណើរការសិក្សារបស់កូនដោយអចេតនា ។ វាជាការពិតដែលថា ការអនុញ្ញាតឱ្យកុមារតស៊ូប្រកបដោយផលិតភាពមិនមែនជាការងាយស្រួលសម្រាប់ឪពុកម្តាយនោះទេ ប៉ុន្តែវាជួយកុមារនៅពេលពួកគេបង្កើតចំណេះដឹងគណិតវិទ្យា និងគ្រប់គ្រងការដោះស្រាយបញ្ហាដោយឯករាជ្យ ។ ដូច្នេះ តើការងារនេះធ្វើយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃ ? និយាយឱ្យសាមញ្ញគឺផ្តល់ឱកាសដល់កុមារដើម្បីចាប់យកគំនិតគណិតវិទ្យា ហើយចៀសវាងការព្យាយាមជួយពួកគេ ។

អ្វីដែលត្រូវធ្វើជំនួសវិញ ៖ គិតអំពីកុមារដែលស្រឡាញ់កីឡា ។ អ្នកអាចនាំកូនរបស់អ្នកទៅលេងបាល់បោះ បាល់ទាត់ ឬអ្វីផ្សេងទៀត ដើម្បីមើលបច្ចេកទេសរបស់តារាឆ្នើម ពេលពួកគេបោះបាល់ខុស ទាត់ខុស ឬលេងខុសជាដើម ប៉ុន្តែអ្នក និងកូនរបស់អ្នកនឹងដឹងថា ពេលទាត់ ឬបោះខុស វាសុទ្ធតែជួយពង្រឹងជំនាញទាំងនោះ ។ ម្យ៉ាងទៀត គ្មាននរណាម្នាក់អាចជួយលេងជំនួសពួកគេបានឡើយ ។ ដូចគ្នានេះដែរ ការផ្តល់ឱ្យកុមារនូវចម្លើយ ឬផ្លូវច្បាស់លាស់ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាកិច្ចការផ្ទះ ធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការយល់ដឹងអំពីគណិតវិទ្យាដែលពួកគេកំពុងសិក្សា ។ វាគឺជាធម្មជាតិទាំងស្រុង និងមានប្រយោជន៍ សម្រាប់សិស្សក្នុងការតស៊ូបន្តិច ហើយចំណាយពេលដើម្បីស្វែងយល់ពីបញ្ហា និងដំណោះស្រាយ ។

យើងមានទំនោរស្វែងរក និងរំពឹងថានឹងទទួលបានជោគជ័យភ្លាមៗ ប៉ុន្តែវាគ្រាន់តែជាការអនុញ្ញាតឱ្យយើងដឹងថា សិស្សម្នាក់អាចបំពេញកិច្ចការដោយមានការខិតខំប្រឹងប្រែងតិចតួច ។ ការរៀនសូត្រពិតប្រាកដកើតឡើងនៅពេលដែលកុមារត្រូវបានបង្ខំឱ្យគិតឱ្យបានស៊ីជម្រៅ បង្កើតទំនាក់ទំនងជាមួយចំណេះដឹងពីមុន និងប្រើប្រាស់ឧបករណ៍ជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាលំបាកដែលជំរុញឱ្យមានហេតុផល និងការតស៊ូ ។
តាមរយៈការរៀនដោះស្រាយបញ្ហា និងបង្កើតដំណោះស្រាយដោយខ្លួនឯង កូនអ្នកនឹងអភិវឌ្ឍការតស៊ូ និងភាពធន់ ។ ដូច្នេះនៅពេលធ្វើការជាមួយកូនរបស់អ្នក សូមពិចារណាដំបូន្មាននេះ ៖

១. ព្យាយាមដើរចេញដើម្បីចូលរួមការងារផ្ទាល់ខ្លួនរបស់អ្នក ឬកិច្ចការផ្ទះ បន្ទាប់មកត្រឡប់ទៅពិនិត្យមើលការរីកចម្រើនរបស់ពួកគេ ។
២. ប្រសិនបើពួកគេពិតជាជាប់គាំង ការគាំទ្ររបស់អ្នកអាចមានប្រយោជន៍ ។
៣. ពិចារណាជំរុញការគិតរបស់កូនអ្នកដោយការសួរសំណួរ ជាជាងនាំពួកគេមួយជំហានទៅរកចម្លើយ ។ ជាឧទាហរណ៍ សូមសួរពួកគេនូវអ្វីដែលពួកគេដឹងរួចហើយអំពីបញ្ហា និងអ្វីដែលពួកគេប្រាថ្នាចង់ដឹង ដើម្បីពួកគេអាចរីកចម្រើនក្នុងការដោះស្រាយបញ្ហានោះ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ