ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​កុមារ​អាយុ​ទាប​ជាង​១៥ឆ្នាំ​​ធ្លាក់​ចុះ​​ខណៈ​មនុស្ស​ចាស់​កើន​ឡើង​នៅ​ជប៉ុន

14 ឆ្នាំ មុន

ក្រសួង​ផ្នែ​ក​ទំនាក់​ទំ​នង​ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ជប៉ុន​​ បង្ហាញ​ឱ្យ​ដឹង​ពី​លទ្ធ​ផល​​អង្កេត​ចុង​ក្រោយ​ដោយ​បញ្ជាក់ថា ​ចំនួន​កុមារ​នៅ​ប្រទេស​ជប៉ុន​​បាន​ថយ​ចុះ​នៅ​សល់​ប្រហែល​១៦,៩៣​លាន​នាក់ ដែល​ចាត់​ទុកថា​ជា​ស្ថិតិ​​ទាប​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ

ក្រសួង​ផ្នែ​ក​ទំនាក់​ទំ​នង​ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ជប៉ុន​​ បង្ហាញ​ឱ្យ​ដឹង​ពី​លទ្ធ​ផល​​អង្កេត​ចុង​ក្រោយ​ដោយ​បញ្ជាក់ថា ​ចំនួន​កុមារ​នៅ​ប្រទេស​ជប៉ុន​​បាន​ថយ​ចុះ​នៅ​សល់​ប្រហែល​១៦,៩៣​លាន​នាក់ ដែល​ចាត់​ទុកថា​ជា​ស្ថិតិ​​ទាប​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ។

តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ​ផ្សាយ​ឱ្យ​ដឹង​ថា ចំនួន​ប្រជា​ជន​ក្នុង​វ័យ​កុមារ​នៅ​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ រហូត​មាន​ចំនួន​ទា​ប​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។ នេះ​បើ​ផ្អែក​តាម​​លទ្ធ​ផល​នៃ​ការ​ធ្វើ​អង្កេត​ចុង​ក្រោយ​របស់​រដ្ឋា​ភិបាល​ប្រទេស​​ជប៉ុន ​ចាប់​តាំងពី​​ចាប់​ផ្តើម​ធ្វើ​ជំរឿន​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៥០ កន្លង​មក ។
តាម​តួ​លេខ​របស់​ក្រសួង​ទំនាក់​ទំនង និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ជប៉ុន បញ្ជាក់​ឱ្យ​ដឹង​ថា ចំនួន​ប្រជា​ជន​ក្នុង​​វ័យ​កុមារ​របស់​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី ១ មេសា ​កន្លង​មក បាន​ថយ​ចុះ​នៅ​សល់​ត្រឹម​តែ​១៦,៩៣​​​លាន​នាក់ ​គឺ​ថយ​ចុះ​ចំនួន​៩០.០០០​​នាក់ ធៀប​នឹង​អំឡុង​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន។

​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​នេះ​បញ្ជាក់ថា ​ចំនួន​​កុមារ​​ដែល​មាន​អាយុ​ទាប​ជាង​១៥​ឆ្នាំ នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ពេល​បច្ចុ​ប្ប​ន្ន​មាន​ប្រហែល​១៣,២% នៃ​ប្រជា​ជន​សរុប​​នៅទូទាំង​ប្រទេស ខណៈ​ពេល​ប្រជា​​ជន​មាន​វ័យ​ចំណាស់​ ឬ​អ្នក​ដែល​មាន​អាយុ​ពី​៦៥​ឆ្នាំ​ឡើង​ នៅតែ​ជា​ក្រុម​មាន​ចំនួន​ច្រើន​បំផុត គឺ​​​មាន​ប្រហែល​២៣,២% ៕