ស្ងាត់ៗ! អាមេរិក និងចិន ពិភាក្សាលើដំណោះស្រាយគោលនយោបាយពាណិជ្ជកម្ម
សហរដ្ឋអាមេរិក ៖ លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និងលោក Wang
សហរដ្ឋអាមេរិក ៖ លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និងលោក Wang
សហរដ្ឋអាមេរិក ៖ លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និងលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញ នៅក្នុងកិច្ចពិភាក្សាពិសេសមួយ កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ដែលការិយាល័យលោកស្រី Raimondo បានពិពណ៌នាកិច្ចពិភាក្សានោះថា «ភាពស្មោះត្រង់ និងសារៈសំខាន់» ។
កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺជាការផ្លាស់ប្តូរថ្នាក់គណៈរដ្ឋមន្ត្រីអាមេរិក និងចិនជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាតិ ដែលបានបង្អាក់ផែនការសម្រាប់ការចូលរួមឡើងវិញរវាងប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក។
នាយកដ្ឋានពាណិជ្ជកម្ម បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋមន្ត្រីទាំងពីរមានការពិភាក្សាយ៉ាងច្បាស់លាស់លើបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន រួមទាំងបរិយាកាសរួមនៅក្នុងប្រទេសទាំងពីរ សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងតំបន់សម្រាប់កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល។
សេចក្តីថ្លែងការណ៍បន្ថែមថា លេខាធិការ Raimondo ក៏បានលើកឡើងពីការព្រួយបារម្ភអំពីវិវាទនាពេលថ្មីៗនេះ នៃសកម្មភាពរបស់សាធារណៈរដ្ឋប្រជាមានិតចិន ធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ដែលប្រតិបត្តិការនៅក្នុងប្រទេសចិន។
ដោយឡែក សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា លោក Wang បានលើកឡើងពីការព្រួយបារម្ភសំខាន់ៗ អំពីគោលនយោបាយរបស់អាមេរិកចំពោះចិន រួមទាំងលើឧបករណ៍អេឡិចត្រូនិក ការត្រួតពិនិត្យការនាំចេញ និងការពិនិត្យឡើងវិញនៃការវិនិយោគបរទេស។
យ៉ាងណាមិញ ភាគីទាំងពីរបានយល់ព្រមបង្កើត និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ដោយការិយាល័យលោកស្រី Raimondo បានបញ្ជាក់ថា នឹងជួយគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ស្របពេលក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ទំនាក់ទំនងនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរលើកង្វល់ពាណិជ្ជកម្មសេដ្ឋកិច្ចជាក់លាក់ និងបញ្ហាកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
គួររំលឹកថា កាលពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំមុន ប្រធា នាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យារក្សាទំនាក់ទំនងញឹកញាប់ជាមួយគ្នាបន្ថែមទៀត ដើម្បីបញ្ចៀសភាពតានតឹងរវាងអាមេរិក និងចិនពីការរីករាលដាលទៅជាសង្គ្រាមត្រជាក់ថ្មី ប៉ុន្តែទោះយ៉ាងណា ផែនការទាំងនោះបានទទួលរងនូវការបរាជ័យជាច្រើន ដោយផ្តើមជាមួយការបង្ហោះបាល់ឡុងចារកម្មរបស់ចិន នៅក្នុងដែនទឹកឆ្នេរសមុទ្រអាមេរិក។
ការខឹងសម្បារទាំងនេះ បានបន្តរហូតដល់ថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលមេដឹកនាំក្រុមប្រទេស G7 បានសន្យាថា នឹងទប់ទល់ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយទីក្រុងប៉េកាំង បានឆ្លើយតបដោយការប្រកាសអំពីក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Micron Technology ជាហានិភ័យសន្តិសុខជាតិ ដោយហាមឃាត់ការលក់របស់ក្រុមហ៊ុននេះ ទៅកាន់ឧស្សាហកម្មក្នុងស្រុកសំខាន់ៗរបស់ខ្លួន។ ការហាមប្រាមនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយឆ្មក់ជាបន្តបន្ទាប់ទៅលើអ្នកប្រឹក្សាអាមេរិកនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅ លោក Wang បានជួបតំណាងក្រុមហ៊ុនអាមេរិកនៅទីក្រុងសៀងហៃ រួមមានក្រុមហ៊ុន Johnson & Johnson, 3M, Dow, Merck និង Honeywell ដោយបានប្រាប់ក្រុមហ៊ុនទាំងនោះថា ប្រទេសចិននឹងបន្តស្វាគមន៍សហគ្រាស ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍនៅក្នុងប្រទេសចិន ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះ ឈ្នះ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ