ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យពុលស្រា.ស ម្នាក់ស្លា-ប់ និង​ម្នាក់​ទៀ​ត​​ក្អួ​ត​ឈា-ម

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ជា​កូនដៃ​ទូក​បាន​ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​ក្អួត​ឈាម​តែ​ត្រូវ​បាន​គេ​ដឹង​សង្គ្រោះ​ទាន់​ពេល ក្រោយ​ពួក​គេ​នាំ​គ្នា​ផឹក​ស្រាស ដែល​ហេតុការណ៍​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​កោះ​ញ៉ សង្កាត់​កោះ​រ៉ុ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ជា​កូនដៃ​ទូក​បាន​ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​ក្អួត​ឈាម​តែ​ត្រូវ​បាន​គេ​ដឹង​សង្គ្រោះ​ទាន់​ពេល ក្រោយ​ពួក​គេ​នាំ​គ្នា​ផឹក​ស្រាស ដែល​ហេតុការណ៍​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​កោះ​ញ៉ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ។

តាម​ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរស​ដែល​ស្លាប់​ខាងលើ មានឈ្មោះ ឡុ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​កូនដៃ​ទូក​មង​ក្ដាម បច្ចុប្បន្ន​ស្នាក់​បណ្ដោះ​អ​សន្ន​នៅ​លើ​ទូក​ផែ​ប៉ា​ទី​ក្រុម ៣១ ភូមិ​3 ទំនប់​រលក សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ រីឯ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

បច្ចុប្បន្ន សាកសព​បាន​ដឹក​តាម​ទូក​យក​មក​រក្សា​ទុក​នៅ​ផែ​ដីខ្សាច់ ក្រុម​៣៤ ភូមិ​៣ សង្កាត់​១ ដើម្បី​រង់ចាំ​ការ​ពិនិត្យ​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ រីឯ​បុរស​ម្នាក់​ទៀត​ដែល​ក្អួត​ឈាម​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ឃឹមថា នឹង​រួច​ផុត​ពី​សេចក្តីស្លាប់ ។ ករណីខាងលើនេះ គេសង្ស័យថា អាចបណ្តាលមកពីពុលស្រាសដែលពួកគេបានផឹក​ ។

សូម​រំលឹក​ដែរ ករណី​ពុល​ស្រា​បណ្តាល​ឲ្យ​ស្លាប់ និង​ដេកពេទ្យ បាន​កើត​ឡើងជា​រឿយ​ដដែល​ៗ ។ បញ្ហា​ដដែល​ៗ​នេះ ព្រោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចូល​ចិត្ត​ពិសា​ស្រា​ដែល​មាន​តម្លៃ​ថោក ហើយ​មិនដឹង​ប្រភព​ផលិត​ច្បាស់លាស់ ប្រៀប​ដូច​ពួក​គាត់​កំពុង​ផឹកថ្នាំ​ពុល​ចូលខ្លួន​ដូច្នោះ​ដែរ​។

នៅ​ពេល​កើត​មាន​ករណី​ពុល​ស្រា​ម្តង​ៗ ក្រសួងសុខាភិបាល​ក៏​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី ជំនាញ ស្វែងរក​ប្រភព​មូលហេតុ ព្រមទាំង​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ហាមឃាត់​ការ​ផលិត និង​លក់​ស្រា ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​ទាំងនោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ