រាជធានីភ្នំពេញ ៖ អតីតបវរកញ្ញាដែលមានកែវភ្នែកស្រទន់ គឺស្រីស្អាត ខាត់ ស្រីច័ន្ទ លំដាប់រងទី៤ នៃបវរកញ្ញាហ្គ្រែនកម្ពុជាឆ្នាំ២០២០នោះ ពេលនេះបានប្រែជីវិត និងសមត្ថភាពរបស់ខ្លួនក្នុងការក្លាយជាពិធីការិនីម្នាក់កាន់តែប្រកបដោយភាពមិននឹកស្មានឡើយ។
ស្រីស្អាត ស្រីច័ន្ទ មិនដែលគិតថា មានពេលនេះ ខណៈចិត្តរបស់នាងចង់ចូលសិល្បៈតាមរយៈការប្រឡងប្រជែងផ្នែកវិស័យបវរកញ្ញាច្រើនជាង។ ប៉ុន្តែវិថីមួយនេះ បានត្រឹមតែបទពិសោធន៍ ដោយបច្ចុប្បន្ន ស្រីច័ន្ទ ត្រូវអ្នកជំនាញលើកឡើងពីទឹកដមសំឡេង លក្ខណៈពិធីការិនីរបស់នាងមានឱកាសក្លាយជាទីចាប់អារម្មណ៍នាពេលអនាគត។
![Picture]()
ស្រីស្អាតតូចតន់រូបនេះ បានចាប់ឱកាសធំៗរួចមកហើយ ផ្នែកពិធីការិនី ជាពិសេសការប្រកួតMiss Grand Cambodia បានច្រើនជាងគេ ដោយសំឡេងការនិយាយរបស់ស្រីស្អាតរូបនេះ ដូចជាស៊ីផ្នែកប្រឡងមួយនេះកាន់តែទាក់ទាញ។ ភាពប្រសើរមួយនេះហើយ ធ្វើអោយ ស្រីច័ន្ទ អាចការពារបាននូវមុខការនៃព្រឹត្តិការណ៍ប្រកួត Miss Grand Cambodia បានប៉ុន្មានជំនាន់ ដោយអ្នកគ្រប់គ្រងមិនអាចចោលនាងបានឡើយ។
ផ្តើមមើលឃើញពីចំណុចល្អឡើងផ្នែកពិធីការិនី ស្រីច័ន្ទ កាន់តែខិតខំហ្វឹហាត់ ហើយព្យាយាមស្តាប់ការណែនាំ និងមើលតិចនិចរៀមច្បងសម្រាប់ដាក់ជាបទពិសោធន៍។ បើទោះបីជានាងមិនទាន់សម្រេចចិត្តចូលបម្រើការងារនៅខាងស្ថានីយទូរទស្សន៍ណាក៏ដោយ តែឱកាសច្បាមការងារលើផ្នែកពិធីការិនីខាងក្រៅវិញ សម្បូររើមិនឈ្នះ។
![Picture]()
ហើយបើគយគន់លើសម្រស់វិញស្រីស្អាត ស្រីច័ន្ទ បានប្រែជាស្អាត ជាងពេលចូលសិល្បៈដំបូងៗ ហើយឃើញថា ទាំងការ make up ទាំងស្ទីលស្លៀកពាក់តុបតែងខ្លួន មើលទៅទាក់ទាញចូលភ្នែកអ្នកគាំទ្រតែម្តង។ ក្រៅពីចាប់ជំនាញពិធីការិនី ស្រីស្អាត ស្រីច័ន្ទ នៅតែមិនចោលការងារជាតារាម៉ូដែល ហើយក៏ជាតារាសម្តែងម្នាក់ដែលធ្លាប់ឆ្លងកាត់រឿងជាច្រើន ហើយក៏បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ល្បីៗផងដែរ។
ទោះបីជាមានសម្ជស្សទាក់ទាញបែបណាក៏ដោយ ក៏ស្រីស្អាត ស្រីច័ន្ទ នៅមិនទាន់ហ៊ានបើកបេះដូងទទួលយកស្នេហាឡើយ នៅពេលដែលសិល្បៈកំពុងតែហុចផល ដោយទុកពេលបំពេញការងារសាងកេរ្តិ៍ឈ្មោះអោយល្បីលើវិថីសិល្បៈ ដូចរៀមច្បងទាន់មានការទាក់ទាញនាពេលនេះ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ