ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ទៅ​បា.ញ់​សត្វ​ក្នុង​ព្រៃ លុះ​ចាំង​​ពិល​​ឃើញ​ភ្នែក​គ្នា​ឯង ស្មាន​តែ​ភ្នែក​សត្វ​បា.ញ់​ចំ​មិត្តភក្តិ​ខ្លួនឯង

11 ខែ មុន
  • រតនគិរី

កម្លាំង​នគរបាល​ស្រុក​វើ​ន​សៃ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ទៅ​ឆ្លុះ​សត្វព្រៃ ហើយ​បា.ញ់​ច្រឡំ​ត្រូវ​ចំ​មិត្តភក្តិ​របស់​ខ្លួន បណ្ដាល​ឱ្យ​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​នេះ​

ខេត្តរតនគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣​នេះ កម្លាំង​នគរបាល​ស្រុក​វើ​ន​សៃ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ទៅ​ឆ្លុះ​សត្វព្រៃ ហើយ​បាញ់​ច្រឡំ​ត្រូវ​ចំ​មិត្តភក្តិ​របស់​ខ្លួន បណ្ដាល​ឱ្យ​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ព្រៃ​ក្រុមហ៊ុន​ម៉ាង​យ៉ាង ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ពក់ ធឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ រស់នៅ​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទិន កិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ រស់នៅ​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​អាវុធ AK47 ចំនួន​១​ដើម​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​ព្រៃ ដែល​សង្ស័យ​ជា​អាវុធ​បង្កហេតុ​។

សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​មេ​ប៉ុស្តិ៍​ឃុំ​ចា​អ៊ុ​ង ដែល​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះអាវុធ បណ្ដាល​ឱ្យ​ស្លា​.​ប់​ជន​រង​គ្រោះ​ម្នាក់ បន្ទាប់​ពី​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហើយ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កាលពី​វេលា​ម៉ោង​០០.៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​បាន​បបួល​ជនសង្ស័យ​ទៅ​រក​បាញ់​សត្វ​នៅ​ចំណុច​ព្រៃ​ក្បែរ​ក្រុមហ៊ុន​ម៉ាង​យ៉ាង ស្ថិត​ក្នុង​ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ លុះ​ពេល​ទៅ​ដល់ទី​នោះ ជនសង្ស័យ​ក៏​បានឱ្យ​ជន​រង​គ្រោះ​នៅ​អង្គុយ​ចាំ​ម៉ូតូ ហើយ​ខ្លួន (​ជនសង្ស័យ​) ក៏​ចុះ​តាម​អូរ​ទៅ​រក​បរបាញ់​សត្វ​។ ក្រោយមក ជនសង្ស័យ​ក៏​ឆ្លុះ​ភ្លើង​ពិល ដោយ​គ្រវី​ចុះឡើង​ៗ ក៏​ឃើញ​ភ្នែក​ជន​រង​គ្រោះ ហើយ​ស្មាន​តែ​ជា​ភ្នែក​សត្វ​ក៏​លើក​កាំ​ភ្លើ​.​ង​បាញ់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​ឮ​សំឡេង​ស្រែ​កថា «​អូយ​» ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​រត់​ទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​របួស​ចំ​ស្មា​ខាងឆ្វេង ហើយ​ជនសង្ស័យ​ក៏​បាន​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ដើម្បី​សង្គ្រោះ​ផង​ដែរ​។ នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ក៏​បាន​លាង និង​ដេរ​ចំនួន​៣​ថ្នេរ រួច​ក៏​រុំ​របួស​នោះ​កុំឱ្យ​ចេញ​ឈា​.​ម​ហូរ​។

បើ​តាម​ប្រភព​ពី​គ្រូពេទ្យ​វិញ បានឱ្យ​ដឹង​ថា នៅ​ពេល​លាង​របួស​នោះ ក៏​ឃើញ​មាន​ឈា​.​ម​ហូរ​ចេញពី​ក្នុង​ពណ៌​ខ្មៅ ដោយ​មិនដឹង​ថា តើ​ត្រូវ​របួស​ដោយសារ​អ្វី?​។ លុះ​មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង​។

យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា នៅ​កន្លែង​ឈរ​បាញ់​មក​កន្លែង​ជន​រង​គ្រោះ គឺ​មាន​សភាព​ដី​ជំរាល​អូរ បាញ់​ពីក្រោម​រាង​បញ្ឆិត​ឡើង​លើ​។

ហើយ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​សាកស​.​ព​ជន​រង​គ្រោះ គឺ​មាន​សភាព​រឹង នៅ​ត្រង់​ចុង​ស្មា​ដៃ​ខាងឆ្វេង​មាន​ស្នាម​របួស​រយះ​សាច់​ទំហំ​៤​ស​.​ម​.×២.៥​ស​.​ម ជម្រៅ​ដល់​ឆ្អឹង (​បែក​ឆ្អឹងដើមដៃ​) ហើយ​ដេរ​៣​ថ្នេរ មុខរបួស និង​សាច់​ក្នុង​ឡើង​ពណ៌​ខ្មៅ ក្រៅពី​នេះ​ពុំ​ស្លាកស្នាម​អ្វី​ទៀត​ឡើយ​។

សមត្ថកិច្ច​សន្និដ្ឋាន​តាម​ការ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​ខាងលើ​នេះ គឺ​ពិតជា​ស្លា​.​ប់​ដោយសារ​បង្ក​ឡើង​ដោយ​គ្រាប់​កាំ​ភ្លើ​.​ង ហើយ​ត្រូវ​រយះ​សាច់ និង​បែក​ឆ្អឹង រហូត​ហូរ​ឈា​.​ម​ច្រើន បណ្ដាល​ឱ្យ​ស្លា​.​ប់​ពិតប្រាកដ​មែន​។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រួច ក៏​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ជូន​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក ជនសង្ស័យ​វិញ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ