ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​អង្គរ​ក្ស​ក្រមុំ​៤០នាក់​របស់​កា​ដាហ្វី​ដែល​គេ​ចាប់​អារម្មណ៍​គ្រប់​គ្នា​ អង្គរក្សក្រមុំព្រហ្មចារីហាមយកប្តី ខណៈពេលនៅបំពេញការងារ

14 ឆ្នាំ មុន

ការ​ប្រយុទ្ធ​ប្រទាញ​ប្រទង់​ក្នុង​ប្រទេស​លី​ប៊ី​នា​ពេល​សព្វ​ថ្ងៃជា​ព្រឹត្តិ​ការណ៍​ធ្វើ​ឱ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ខ្លាំង​។ ប៉ុន្តែ​ប្រការ​ពិសេស​ដែល​ចង់​និយាយ​នៅ​ពេល​នេះ​មិន​មែន​ជា​រឿង​ប្រយុទ្ធ​គ្នា​ឡើយ តែ​គឺ​រឿង​រ៉ាវ​កង​អង្គ​រក្ស​​ក្រមុំ​ប្រកប​ដោយ​ស្វាមី​​ភក្តិ​​របស់​ប្រធានា​ធិបតី​កា​ដាហ្វ៊ី។ ក្រមុំ​ព្រហ្ម​ចារី​ដ៏​ស្រស់​ស្អាត​៤០​នាក់​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​ពណ៌​ខៀវ​

ការ​ប្រយុទ្ធ​ប្រទាញ​ប្រទង់​ក្នុង​ប្រទេស​លី​ប៊ី​នា​ពេល​សព្វ​ថ្ងៃជា​ព្រឹត្តិ​ការណ៍​ធ្វើ​ឱ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ខ្លាំង​។ ប៉ុន្តែ​ប្រការ​ពិសេស​ដែល​ចង់​និយាយ​នៅ​ពេល​នេះ​មិន​មែន​ជា​រឿង​ប្រយុទ្ធ​គ្នា​ឡើយ តែ​គឺ​រឿង​រ៉ាវ​កង​អង្គ​រក្ស​​ក្រមុំ​ប្រកប​ដោយ​ស្វាមី​​ភក្តិ​​របស់​ប្រធានា​ធិបតី​កា​ដាហ្វ៊ី។ ក្រមុំ​ព្រហ្ម​ចារី​ដ៏​ស្រស់​ស្អាត​៤០​នាក់​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​ពណ៌​ខៀវ​ មាន​មុខ​ក្បែរ​ខ្លួន​កា​ដា​ហ្វ៊ីគ្រប់​ទី​កន្លែង​​ និង​សឹង​ថា គ្រប់​ពេល​វេលា​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ជូន​កា​ដា​ហ្វ៊ី។ ពួក​នាង​ជា​អង្គ​រក្ស​​ពូកែទាំង​​ការ​ប្រើ​អាវុធ ​ទាំង​ក្បាច់​គុន និង​ស្មោះ​ត្រង់​ដាច់​ខាត​។ ព្រោះ​តែ​ដូច្នេះ​ទើប​ពួក​នាង​ក្លាយ​ជា​ចំណុចាប់​អារម្មណ៍​​របស់​មនុស្ស​គ្រប់​ ជាតិ​សាសន៍​ដែល​ស្គាល់​ប្រធានា​ធិបតី។

ក្រមុំ​មួយ​ចំនួន​ក្នុង​ចំណោម​អង្គ​រក្ស​ក្រមុំ​ទាំង​៤០​នាក់​ ខ្លះ​មាន​ដល់​សញ្ញា​បត្រ​បណ្ឌិត​ អនុ​បណ្ឌិត​ទៀត​ផង។ ពួក​នាង​ខ្លះ​ជា​ជន​ជាតិ​លី​ប៊ីខ្លះ​ជា​ជន​ជាតិ​ផ្សេងៗ​មក​ពី​មជ្ឈិម​បូព៌ា​ និង​ធ្លាប់​ឆ្លង​កាត់​​វិទ្យា​ស្ថាន​កង​ទ័ព​ស្រី​ទ្រី​ប៉ូ​លី​ដូច​គ្នា​។ អង្គ​រក្ស​ក្រមុំ​ទាំង​នេះ​សុទ្ធ​តែ​ពាក់​សញ្ញា​រូប​កា​ដា​ហ្វ៊ីលើ​ទ្រូង​ដែល​គ្រាន់តែ​ឃើញ​ភ្លាម​ដឹង​ថា ជា​អង្គ​រក្ស​របស់​កា​ដា​ហ្វ៊ី និង​ដឹង​ថា នៅ​ក្រមុំ​បរិ​សុទ្ធ​ផង​ដែរ​ព្រោះ​បើ​នាង​មិន​ទាន់​លា​លែង​ពី​ការ​ងារ​នេះ​ពុំ​អាច​យក​ប្តី​បាន​ឡើយ​។ កង​​អង្គ​រក្ស​​ក្រមុំ​របស់​កា​ដា​ហ្វ៊ីរក្សា​ចំនួន​៤០​នាក់​រហូត​មិន​ឱ្យ​លើស​មិន​ឱ្យ​ខ្វះ​ គ្រាន់​តែ​មាន​ការ​ផ្លាស់​ប្តូរ​ចេញ​ និង​ចូល​ថ្មី​ជំនួស​ប៉ុណ្ណោះ​។ ប្រការ​ដែល​កម្រ​អ្នក​ណា​ដឹង​ គឺ​ប្រពន្ធ​របស់​កា​ដា​ហ្វ៊ី​ឈ្មោះ​សា​ហ្វៀ ហ្វា​កាស់​ ជា​អ្នក​ក្តោប​ក្តាប់​ និង​បង្វឹក​អង្គ​រក្ស​ក្រមុំ​ទាំង​៤០​នាក់​ផ្ទាល់​ដើម្បី​ឱ្យ​មាន​សមត្ថ​ភាព​ពេញ​ខ្លួន​សម្រាប់​រក្សា​​សន្តិ​សុខ​ជូន​ប្តី​។

ការ​ជ្រើស​រើស​ និង​ការ​បង្វឹក​កង​អង្គ​រក្ស​ក្រមុំ

អង្គ​រក្ស​ក្រមុំ​ទាំង​៤០​នាក់​ត្រូវ​បាន​ប្រធានា​ធិបតី​កា​ដាហ្វ៊ីដាក់​ឈ្មោះ​ថា Amazonian Guard ជា​ស្រី​ក្រមុំ​មាន​សុខ​ភាព​ល្អ​ កាយ​វិការ​រហ័ស​រហួន​ និងមាន​សម្រស់​រង្វង់​មុខ​ទម្រង់​អាហ្វ្រិក​ខាង​ជើង​។ មនុស្ស​មួយ​ចំនួន​សង្ស័យ​កា​ដា​ហ្វ៊ីជា​អ្នក​ចូល​ចិត្ត​សម្រស់​ស្រី​ក្មេង​ទើប​ជ្រើស​រើស​អង្គ​រក្ស​សុទ្ធ​តែ​ស្អាត​ និង​នៅ​ក្រមុំ​ព្រហ្ម​ចារី​ ដើម្បី​ប្រើ​ប្រាស់​ជា​កម្លាំង​ការ​ពារ​សន្តិ​សុខ​ផង​ជា​អ្នក​បម្រើ​តណ្ហា​ខ្លួន​ផង​។ ប៉ុន្តែ​តាម​ពិត​ នេះ​ជា​ការ​យល់​ខុស​ ដោយ​ស្មានៗ​តាម​សំបក​ក្រៅ​។ គ្មាន​អ្នក​ណា​រក​ឃើញ​ភស្តុ​តាង​ពិត​ប្រាកដ​ថា កា​ដាហ្វ៊ីធ្លាប់​មាន​ពាក់​​ព័ន្ធ​ដល់​រូប​កាយ​អង្គ​រក្ស​ក្រមុំ​របស់​ខ្លួន​ឡើយ​។ បេក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​អង្គ​រក្ស​ទាំង​នោះ​ដំបូង​បំផុត​ត្រូវ​តែ​នៅ​ក្រមុំ​ព្រហ្ម​ចារី​ ជា​លក្ខខណ្ឌ​ទី​មួយ​ដែល​កាដាហ្វ៊ី​ពន្យល់​ថា ប្រៀប​បាន​យ័ន្ត​ការ​ពារ​ខ្លួន ដើម្បី​ឱ្យ​ពួក​នាង​នាំ​មក​នូវ​សំណាង​ល្អ​ដល់​ម្ចាស់។ នេះ​ជា​ព័ត៌​មាន​ចេញ​ពី​ប្រភព​គូ​បដិ​បក្ស​របស់​កា​ដា​ហ្វ៊ី​មិន​មែន​ប្រភព​ពី​អ្នក​គាំទ្រ​កា​ដា​ហ្វី​ឡើយ។

ប្រភព​នោះ​បញ្ជាក់​ទៀត​ថា កា​ដាហ្វ៊ីមិន​ដែល​ប៉ះ​ពាល់​រូប​កាយ​អង្គ​រក្ស​ក្រមុំ​ព្រហ្ម​ចារី​របស់​ខ្លួន​ទាល់​តែ​សោះ​តាំង​ពី​ដើម​រៀង​មក​ ប្រហែល​ជា​ខ្លាច​ស៊យ​ជួប​គ្រោះ​ថ្នាក់​។ រី​ឯប្រព័ន្ធ​សារ​ព័ត៌​មាន​បស្ចិម​ប្រទេស​វិញ​រិះ​គន់​កា​ដា​ហ្វ៊ី​ដែល​ជ្រើស​រើស​ក្រមុំ​បរិ​សុទ្ធ​​ធ្វើ​អង្គ​រក្ស​ខ្លួន​ថា ប្រហែល​ជា​ចង់​ធ្វើ​ត្រាប់​ស្តេច​អាស៊ី​បុរាណ​ដែល​ត្រូវ​ការ​ក្រមុំ​ព្រហ្ម​ចារី​ដើម្បី​បូជា​យញ្ញ​ឱ្យខ្លួន​​មាន​សេចក្តី​សុខ​។

បែរ​ទៅ​មជ្ឈ​ដ្ឋាន​អារ៉ាប់​រិះ​គន់​កា​ដា​ហ្វ៊ី​ថា ​រូប​ភាព​អង្គ​រក្ស​ស្រី​ក្នុង​ឯក​សណ្ឋាន​ទាហាន​ពណ៌​ខៀវ​ប្រដាប់​កាំ​ភ្លើង​ រួម​ទាំង​អាវុធ​ផ្សេងៗ​ពេញ​ខ្លួន​បែប​នេះ គឺ​ដើរ​បញ្ច្រាស​គោល​ការណ៍​សាសនា​អ៊ិស្លា​​ម​ ដែល​ស្ត្រី​ត្រូវ​តែ​បិទ​មុខ​រាល់​ពេល​ចេញ​ផុត​ពី​ផ្ទះ​។ ប៉ុន្តែ​ចង់​អ្នក​ណា​ថា​ម៉េច ថា​ទៅ​ ប្រធានា​ធិបតី​លី​ប៊ី​​អត់​ខ្ចី​ឈឺ​ក្បាល ​នៅ​តែ​មាន​មោទន​ភាព​ចំពោះ​កង​អង្គរ​ក្ស​ក្រមុំ​ព្រហ្ម​ចារី​របស់​ខ្លួន​។ គាត់​តែង​សរ​សើរ​ត្រង់ៗ​ប្រាប់​មនុស្ស​ស្និទ្ធ​ស្នាល​ពី​សមត្ថ​ភាព​ និង​ភាព​ក្លាហាន​របស់​ពួក​នាង​គ្រប់​ពេល​វេលា។

ការ​ជ្រើស​រើស​អង្គ​រក្ស​​ក្រមុំ​សម្រាប់​ប្រធានា​ធិបតី​លី​ប៊ី​ធ្វើ​ឡើង​យ៉ាង​ម៉ត់​ចត់​ និង​ប្រយ័ត្ន​​ប្រយែង​បំផុត​។ មុន​ពេល​​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​អង្គ​រក្ស​​កា​ដាហ្វ៊ី ពួក​នាង​ឆ្លង​កាត់​វគ្គ​ហ្វឹក​ហ្វឺន​យ៉ាង​លំបាក​ រួម​ទាំង​ការ​ហ្វឹក​ហ្វឺន​ប្រើ​អាវុធ​​ទំនើប​គ្រប់​ប្រភេទ​ ហ្វឹក​ហ្វឺន​របៀប​ប្រយុទ្ធ​ការ​ពារ​ខ្លួន​ ការ​ពារ​ម្ចាស់​ ពិសេស​ទទួល​ការ​អប់រំ​ឱ្យមាន​​ភក្តី​​ភាព​ដាច់​ខាត​ជាមួយ​ម្ចាស់​។ ពួក​នាង​គ្រប់​គ្នា​​ត្រូវ​ឆ្លង​កាត់​សាលា​កង​ទ័ព​ ទទួល​បាន​សញ្ញា​បត្រ​ពី​សាលា​កង​ទ័ព។ ប៉ុន្តែ​ដោយ​ហេតុ​ពួក​នាង​ភាគ​ច្រើន​ជានិស្សិត​មហា​វិទ្យា​ល័យ​ហេតុនេះរាល់​ការ​ហ្វឹ​ក​ហាត់​ រាល់​ការ​រៀន​សូត្រ​ថែម​គ្រប់​យ៉ាង​​មិន​មែន​ជា​ការ​ពិបាកពេក​សម្រាប់​​ពួក​នាង​ឡើយ​។

ក្រោយ​ពួក​ក្រមុំៗ​ឆ្លង​កាត់​ការ​ហ្វឹ​ក​ហ្វឺន​សព្វ​គ្រប់​ហើយ កា​ដាហ្វ៊ី​​ជ្រើស​រើស​ផ្ទាល់​ តើ​នាង​​ណា​ខ្លះ​សម​ស្រប​ជាង​គេ​សម្រាប់​បញ្ចូល​​ក្នុង​ក្រប​ខណ្ឌ​​កង​អង្គ​រក្ស​របស់​ខ្លួន​។ ថ្វី​បើ​មិន​អាច​ប្រៀប​ធៀប​តារា​ភាព​យន្ត​ ប៉ុន្តែ​សម្រស់​ពួក​នាង​ក៏​ជា​លក្ខខណ្ឌ​​សំខាន់​មួយ​នៃ​ការ​ជ្រើស​រើស​ដែរ។ ពួកនាង​ត្រូវ​តែ​ជា​ក្រមុំ​មាន​ទម្រង់​មុខស្អាត​បាត​ រូប​រាង​សម​សួន​ សុខ​ភាព​ល្អ​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​​ជា​អ្នក​ជឿ​ជាក់​លើ​ការ​ងារ​របស់​ខ្លួន។

ប្រការ​ដែល​កម្រមាន​អ្នក​ណា​ដឹង​ គឺ​អ្នក​ក្តោប​ក្តាប់​ និង​បង្វឹក​ក្រមុំ​អង្គ​រក្ស​ទាំង​៤០​នាក់​ដោយ​ផ្ទាល់​នោះ គ្មាន​អ្នក​ណា​ក្រៅ​ពី​ប្រពន្ធ​​របស់​កា​ដាហ្វ៊ីឈ្មោះ​សា​ហ្វៀ ហ្វា​កាស់​ ឡើយ​។ សា​ហ្វៀ​ ហ្វា​កាស់ ជា​ប្រពន្ធ​ទីពីរ​របស់​កា​ដាហ្វ៊ី​។ ក្រៅ​ពី​​កាតព្វ​កិច្ច​ប្រពន្ធ​ ជា​ម្តាយ​របស់​កូន​ៗ​សាហ្វៀ ហ្វា​កាស់ ជា​អ្នក​ការ​ពារ​ដ៏​ខ្លាំង​ពូ​កែ​ និង​ស្មោះ​ត្រង់​ចំពោះ​កា​ដាហ្វ៊ី។ រឿង​រ៉ាវ​មនោ​សញ្ចេត​នា​រវាង​កា​ដា​ហ្វ៊ី និង​សា​ហ្វៀ​ ហ្វាកាស់​ ក៏​ជា​រឿង​ចម្លែក​គ្មា​ន​ពីរ​ក្នុងលោក​ ព្រោះ​ស្នេហា​ពួក​គេ​ចាប់​ផ្តើម​ពី​ការ​ធ្វើ​ឃាត​។

ឆ្នាំ​១៩៧១ ក្នុង​ឱកាស​បុណ្យ​ខួប​១​ កញ្ញា​ បដិ​វត្ត​លីប៊ី​មាន​ជន​ចម្លែក​ពីរ​នាក់​ជួល​សា​ហ្វៀ​ហ្វា​កាស់​ ដោយតម្លៃ​យ៉ាង​ថ្លៃ​បំផុត​ឱ្យ​សម្លាប់​កា​ដាហ្វ៊ីពេល​កំពុង​ត្រួត​ពល​។ ពេល​នោះ​សា​ហ្វៀ ហ្វា​កាស់ ដែល​បន្លំ​ខ្លួន​ជា​គិលា​នុប​ដ្ឋាយិកា​អាច​ជ្រៀត​ចូល​ជិត​កា​ដា​ហ្វ៊ី​ ដោយ​គ្មាន​អ្នក​ណា​សង្ស័យ។ នាង​ហូត​កាំ​ភ្លើង​ខ្លី​ចេញ​ពី​ខ្លួន​តម្រង់​កាណុង​ចំ​ក្បាល​កា​ដា​ហ្វ៊ី​ ល្មម​ពេល​កា​ដា​ហ្វ៊ីងាក​មក​​ឃើញ​នាង​។ ភ្លាម​នោះ​ពន្លឺ​ភ្នែក​កំណត់​វាសនា​កើត​ឡើង​ដោយ​មិន​អាច​ពន្យល់​បាន​ សា​ហ្វៀ ហ្វាកាស់ ភាន់​ភាំង​ភ្លេច​ភារកិច្ច​សម្លាប់កា​ដាហ្វ៊ីហើយ​កា​ដា​ហ្វ៊ីក៏​ភាន់​ភាំង​ភ្លេច​ខ្លាច ភ្លេច​ខឹង​ឃាតក​ស្រី​ដែល​ប្រុង​សម្លាប់​ខ្លួន​​ទាំង​កណ្តាល​ថ្ងៃ។ កំសួល​ស្នេហា​​ចាប់ផ្តើម​​វេញ​ត្របាញ់​ចូល​គ្នា​ពេល​ពន្លឺ​ភ្នែក​ប៉ះ​ពន្លឺ​ភ្នែក​។ មួយ​រយៈ​ខ្លី​ បន្ទាប់​ពី​នោះ​ពួក​គេ​ក៏រៀប​អាពាហ៍ពិពាហ៍​​ក្លាយ​​ជា​ប្តី​ប្រពន្ធ​ដែល​ស្រឡាញ់​គ្នា​ស្ទើរ​លេប​ទៅវិញ​ទៅ​មក។ បាន​ធ្វើ​ប្រពន្ធ​កា​ដាហ្វ៊ី សា​ហ្វៀ ហ្វា​កាស់​ បំពេញ​​កាតព្វ​កិច្ច​ជា​អ្នក​ការ​ពារប្តី​ដ៏​អស្ចារ្យ​មួយ​រូប មិន​តែ​ប៉ុណ្ណោះ​ចាប់​ផ្តើម​បង្វឹក​អង្គ​រក្ស​ស្រី​​មួយ​​កង​សម្រាប់​​ការពារ​ប្តី​​ឱ្យ​កាន់​​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​ ជា​ហេតុ​ធ្វើ​ឱ្យ​កង​អង្គ​រក្ស​ក្រមុំ​ស្ថិត​ស្ថិរ​តាំង​ពី​ពេល​នោះ​រហូត​សព្វ​ថ្ងៃ​។

អង្គរក្ស​ក្រមុំ​នាំ​មក​នូវ​សំណាង​ល្អ​សម្រាប់​ប្រធានា​ធិបតី​