ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​នៅ​កា​ណា​ដា​ផ្ទៃមេឃ​ឡើង​ពណ៌​ក្រហម​ដូច​ភ្លើង​ឆេះ​កាល

10 ខែ មុន

ប្រទេស​កា​ណា​ដា ៖ ភ្លើង​ឆេះ​ព្រៃ​ប្រមាណ​ជា​១០០​កន្លែង​នៅ​កា​ណា​ដា​កំពុង​តែ​សកម្ម​ហើយ​ផ្ទៃមេឃ​នៃ​

ប្រទេស​កា​ណា​ដា ៖ ភ្លើង​ឆេះ​ព្រៃ​ប្រមាណ​ជា​១០០​កន្លែង​នៅ​កា​ណា​ដា​កំពុង​តែ​សកម្ម​ហើយ​ផ្ទៃមេឃ​នៃ​តំបន់​អា​មេ​រិ​ក​ខាងជើង ប្រែ​ក្លាយទៅជា​ក្រហម​ប្រៀប​ដូច​ពន្លឺភ្លើង​ឆេះ​កាល​។

កាលពី​ថ្ងៃ​ទី​២១​ ឧសភា​ គេ​បាន​ប្រកាសអាសន្នពី​គុណភាព​អាក្រក់​នៃ​ខ្យល់​ក្នុង​ទីក្រុង​ជា​ច្រើន​នៃ​ខេត្ត​អាល់​ប៊ែ​រ​តា​ ភាគ​ខាងលិច​កា​ណា​ដា​ ។ រួច​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មនុស្ស​ច្រើន​សិប​ពាន់​នាក់​ត្រូវ​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញ​ ហើយ​ព្រៃឈើ​ប្រមាណ​ជា​ជាង​៩៤១.០០០​ហិ​កតា​ ក្លាយជា​ចំណី​ភ្លើង​។ ប្រជាជន​ជា​ច្រើន​នៅ​អាល់​ប៊ែ​រ​តា ពិត​ណាស់​មិន​អាច​ចៀស​ផុត​ពី​ផ្សែង​ឡើយ​។ ផ្សែង​ពិតជា​ក្រាស់​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ខេត្ត​នោះ​។

ផ្សែងភ្លើង​គ្របដណ្ដប់​លើ​ផ្ទៃដី​ដល់​ទៅ​ជាង​២,៧​លាន​គីឡូម៉ែត្រ​ក្រឡា​ និង​លាតសន្ធឹង​ដល់​តំបន់ឆ្នេរ​សមុទ្រ​អ​ត្ល​ង់​ទិ​ក​សហរដ្ឋអាមេរិក​និង​ដល់​តំបន់​អាក់​ទិ​ក​។ អាជ្ញាធរ​បរិស្ថាន​កា​ណា​ដា បាន​ព្រមាន​ពី​គុណភាព​អាក្រក់​នៃ​ខ្យល់​ដែល​អាច​មាន​គ្រោះថ្នាក់​ខ្ពស់់​ដល់​សុខភាព​។

ភ្លើង​ឆេះ​ព្រៃ​ដ៏​សម្បើម​បែប​នេះ ទិដ្ឋភាព​ដូច​ភ្លើង​ឆេះ​កាល​កើត​មាន​ក្នុង​ទីក្រុង​មួយ​ចំនួន​ស្ថិត​នៅ​ក្បែរ​តំបន់​ភ្លើង​ឆេះ​ដូច​ជា​នៅ​ក្រុង​CALGARY​។ ធូលី​ផេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ប្រែ​ពណ៌​តែ​ក៏​នាំ​ឲ្យ​ពន្លឺព្រះអាទិត្យ​ប្រែ​ពណ៌​ឡើង​ក្រហមឆេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ