ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WAGNER ប្រកាស​ដក​កង​ទាហាន​ខ្លួន​ចេញពី​បាក់​មូ​ត​ថ្ងៃ​ទី​១​មិថុនា

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER លោក​អេ​វ​ហ្គេ​នី​ព្រីហ្គោ​ហ្ស៊ី​ន អះអាង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER លោក​អេ​វ​ហ្គេ​នី​ព្រីហ្គោ​ហ្ស៊ី​ន អះអាង​កាលពី​ថ្ងៃ​ទី​២០ ឧសភា ពី​ការវា.យ​កាន់កាប់​បាន​ទាំងស្រុង​ទីក្រុង​បាក់​មូ​ត​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជា​ចំណុច​ស្នូល​នៃ​ការ​ប្រយុទ្ធ​គ្នាយ៉ាង​ក្រពុ.ល​ឈា.ម​អស់​ពេល​ច្រើន​ខែ​មក​ហើយ រវាង​កងទ័ព​រុ​ស្ស៊ី និង​កងទ័ព​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មានការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​ទាំង​សងខាង ។

លោក​ថា​គ្មាន​ទាហាន​អ៊ុយ​ក្រែ​ន​ណា​ម្នាក់​នៅក្នុង​ក្រុង​នេះ​ទៀត​ឡើយ​ហើយ​លោក​នឹង​ផ្ទេរ​ការកាន់កាប់​ក្រុង​នោះ​ដល់​កងទ័ព​រុ​ស្ស៊ី​​គ្រប់គ្រង​នា​ថ្ងៃទី​២៥ ឧសភា ក៏​ទោះបី​ខាង​អ៊ុយ​ក្រែ​ន​អះអាង​នា
ថ្ងៃ​ទី​២០ ឧសភា​ថា នៅ​ត្រួតត្រា​តំបន់​ខ្លះ​នៃ​ក្រុងនេះ​ក្ដី ។

លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន ​គូសបញ្ជាក់​នាថ្ងៃ​ទី​២២ ឧសភា​ថា កង​ទាហាន​លោក​នឹង​ចាកចេញពី​​បាក់​មូ​ត​នា​ថ្ងៃ​ទី​១ មិថុនា ក្រោយ​ផ្ទេរ​បណ្ដាទីតាំង​ឲ្យ​ដល់​កងទ័ព​រៀបរយ​រុ​ស្ស៊ី​​រួចរាល់ ។ តាមសារ​វី​ដេ​អូ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ ឧសភា ប្រមុខ​ក្រុម WAGNER គូសបញ្ជាក់​ទៀត​ថា នៅជាយក្រុង​ភាគ​ខាង​លិច​ក្រុង​បាក់​មូ​ត បណ្ដា​ខ្សែការពារ​ត្រូវ​បាន​បង្កើត​ឡើង ដូច្នេះ​កងកម្លាំង​លោក​នឹង​ចាកចេញ រវាង​ថ្ងៃ​ទី​២៥ ឧសភា និង​ថ្ងៃទី​១ មិថុនា ។

ទោះបី​យ៉ាងណា ​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​ នៅ​តែ​វា.យប្រហារ​ដោយ​ពាក្យ​សម្ដី លើ​បណ្ដា​អ្នក​ទទួលខុសត្រូវ​កងទ័ព​រុ​ស្ស៊ី​​ដែល​លោក​ចោទ​ថា មិន​បានផ្ដល់​គ្រាប់រំសេវ​ និង​អាវុ.ធ​យុទ្ធ​ភ័​ណ្ឌ​ដល់​កង​ទាហាន​លោក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា ។ លោក​ដាក់​ផ្លែ​ឲ្យ​ថា ប្រសិនបើ​គ្មាន​កងទាហាន​គ្រប់គ្រាន់​របស់​ក្រសួង​ការពារ​ប្រទេសសម្រាប់​កាន់កាប់​ក្រុង​បាក់​មូ​ត​តែ​មាន​ឧត្ដមសេនីយ​ច្រើន​ពាន់​នាក់ អាច​រ៉ាប់រង​រឿង​នោះ ដោយបង្កើត​កងវរសេនាធំ​ឧត្ដមសេនីយ៍មួយ ​ហើយបំពាក់អាវុ.ធ​គ្រប់​ប្រភេទ នោះ​អ្វី​ៗ​នឹង​ដំណើរការល្អ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ