ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដុកក្ដួល​! ពេល​ឮ​ក្មេង​ស្រី​រូប​នេះ ​ទម្លាយ​រឿង​​រ៉ាវ​ជីវិត​​ដ៏​កម្សត់​ក្នុង​កម្មវិធី​ចម្រៀង​កុមារ​មួយ​(​វី​ដេ​អូ)

4 ខែ មុន
  • ភ្នំពេញ

កាលពី​ថ្មី​ៗ​នេះ មហាជន​ជា​ច្រើន​នាក់​បាន​ចាប់អារម្មណ៍​ទៅ​លើ​ក្មេង​ស្រី​មួយ​រូប មានឈ្មោះ​ថា «​សោ ស្រី​ម៉ី​» ដោយ​ក្មេង​ស្រី​រូប​នេះ ទម្លាយ​អំពី​រឿងរ៉ាវ​ជីវិត​តស៊ូ​របស់​ខ្លួន​អោយ​បងប្អូន​មហាជន​បាន​ជ្រាប មុន​ពេល​ប្អូន​ធ្វើការ​បកស្រាយ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា

ខេត្តព្រះវិហារ ៖ កាលពី​ថ្មី​ៗ​នេះ មហាជន​ជា​ច្រើន​នាក់​បាន​ចាប់អារម្មណ៍​ទៅ​លើ​ក្មេង​ស្រី​មួយ​រូប មានឈ្មោះ​ថា «​សោ ស្រី​ម៉ី​» ដោយ​ក្មេង​ស្រី​រូប​នេះ ទម្លាយ​អំពី​រឿងរ៉ាវ​ជីវិត​តស៊ូ​របស់​ខ្លួន​អោយ​បងប្អូន​មហា​ជន​បាន​ជ្រាប មុន​ពេល​ប្អូន​ធ្វើការ​បកស្រាយ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា «​គេ​អោប​បង អូន​អោប​ដប​ស្រា​» នៅ​ក្នុង​កម្មវិធី​ចម្រៀង​កុមារ​មួយ​។

ប្រាកដ​ណាស់ ដូច​ពាក្យចាស់​ពោល​ថា «​ត្រូវ​បន្តដំណើរ​ទៅ​មុខ កុំ​ដេក​ដួល​មួយ​កន្លែង​» ដោយ​ត្រង់​ចំណុច​នេះ ដូច​គ្នា​ទៅ​នឹង​ជីវិត​របស់​កុមារី សោ ស្រី​ម៉ី ដែល​បាន​ពុះពារ​ហែល​ឆ្លង​ជីវិត​ដ៏​លំបាក​តាំងពី​ក្មេង បើ​ទោះបីជា​កើតមក​ក្រ ក៏​កុមារី​ស្រី​ម៉ី មិន​បោះបង់​ចោល​ស្រ​ម៉ៃ​ក្តី​ក្លាយជា​អ្នកចម្រៀង និង​ការ​សិក្សា​នោះ​ឡើយ​។

ក្រោយ​ក្មេង​ស្រី​ដ៏​កម្សត់​រូប​នេះ ទម្លាយ​ជីវិត​ដ៏​ជូរ​ចត់​របស់​ខ្លួន​រួច​មក ឃើញ​ថា សូ​ម្បី​តែ​គណៈកម្មការ និង​ទស្ស​និ​ជន ក៏​មានចិត្ត​អាណិត​ក្មេង​រូប​នេះ​ជា​ខ្លាំង ហើយ​ម្នាក់​បាន​លើកទឹកចិត្ត​ប្អូន ដោយ​អោយ​​ប្អូន​បន្តដំណើរ​ទៅ​មុខ កុំ​អស់សង្ឃឹម ត្រូវ​តែ​រឹង​មាំ​ឡើង​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី ខោ ស្រី​តូច ត្រូវជា​ម្តាយ​របស់​កុមារី សោ ស្រី​ម៉ី បានអោយ​ដឹង​ថា ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ពិតជា​លំបាក ដូច​ជា​រូប​អ្នកស្រី​ផ្ទាល់ ត្រូវ​ងើប​​ពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ទៅ​ដក​ក្រអៅឈូក​យក​មក​លក់ ដោយ​បាន​កម្រៃ​ចាប់ពី​១០០០០​រៀល ទៅ​២០០០០​រៀល​ក្នុង​មួយ​ថ្ងៃ​។ ហើយ​ចំណែក​ស្វាមី​អ្នកស្រី ធ្វើការ​ជា​ជាងសំណង់​អោយ​គេ ដោយ​គ្រាន់​បាន​​តក់​ៗ​ដើម្បី​ចម្អែត​ក្រពះ ចិញ្ចឹម​កូន និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន​របស់​កុមារី សោ ស្រី​ម៉ី​វិញ អ្នកស្រី​បាន​ជម្រាប​អោយ​ដឹង​ថា ពេលទំនេរ​ពី​ការ​សិក្សា ស្រី​ម៉ី តែងតែ​ទៅ​មើល​គោ​អោយ​គេ ទៅ​ដក​ផ្កាស្មៅ ដោយ​បាន​កម្រៃ ៣០០០​រៀល​ទុក​គ្រាន់​ទៅ​សាលារៀន​។ អ្នកស្រី ខោ ស្រី​តូច បាន​ជម្រាប​បន្ត​ទាំង​ក្តី​ក្តុកក្តួល​ថា អ្នកស្រី​ពិតជា​អាណិត​កូនស្រី​ខ្លាំង​ណាស់ ដោយ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទំនុកបម្រុង​ផ្ចុងផ្តើម (ទំនុកបម្រុង​) កូនស្រី​ដូច្នេះ​។

អ្នកស្រី​បន្ថែម​ថា ដូច​ជា​ការ​មក​ប្រឡង​នេះ​ទៀត​សោត គឺ​បាន​អ្នក​ជិតខាង​អោយ​លុយ​ធ្វើ​សោហ៊ុយ​មក​ខ្លះ លុយ​កូន​អ្នកស្រី​សន្សំទុក​មិន​ហ៊ាន​ចាយ​ខ្លះ ដោយ​ហេតុតែ​ចង់​សម្រេច​ក្តី​ស្រ​ម៉ៃ​កូន អ្នក​ក៏​សុខចិត្ត​ជូន​មក​ទាំង​ខ្វះខាត​ដូច្នេះ​។

គួរ​រម្លឹក​ផង​ដែរ​ថា កុមារី ស្រី​ម៉ី ដែល​មាន​ប្រវត្តិ​ជីវិត​ដ៏​កម្សត់​រូប​នេះ គឺជា​ក្មេង​ស្រី​ដែល​ឧស្សាហ៍ ព្យា​យាម ចូល​ចិត្ត​ជួយ​ឪពុក​ម្តាយ ជួយ​ដល់​គ្រួសារ បើ​ទោះបី​ខ្លួន​ទើបតែ​មាន​វ័យ​១០​ឆ្នាំ​ក៏​ដោយ​។ ក្រៅពី​ការ​ជួយ​ដល់​ឪពុក​ម្តាយ ពេលទំនេរ​ប្អូន​ចូល​ចិត្ត​អាន​សៀវភៅ ហើយ​ប្អូន​ក៏​ចង់​រៀន​បាន​ខ្ពង់ខ្ពស់​ដែរ បើ​ទោះបីជា​ជីវភាព​ប្អូន​មាន​លំបាក​ក៏​ដោយ​។

ជា​ចុង​ក្រោយ អ្នកស្រី ខោ ស្រី​តូច ដែល​ជា​ម្តាយ​របស់​កុមារី សោ ស្រី​ម៉ី សូម​អគុណ​ចំពោះ​បងប្អូន​មហាជន​ដែល​តែងតែ​លើកទឹកចិត្ត និង​ជួយ​អ្នកស្រី ក៏​ដូច​ជា​កូនស្រី ហើយដោយ​សារ​ជីវភាព​អ្នកស្រី​មានការ​ខ្វះខាត ប្រសិនបើ​បងប្អូន​ចង់​ជួយ​ដល់​កូន​អ្នកស្រី​អាច​ជួយ​បាន​៕ ដោយ ៖ លី​ហួរ គី​ម​ឆាយ