ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​ធ្វើ​របស់​ថៃ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត ដែល​ជំរុញ​ដោយ​វិស័យ​ទេសចរណ៍

11 ខែ មុន

ថៃ ៖ ទីភ្នាក់ងារ​ផែនការ​រដ្ឋ​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា

ថៃ ៖ ទីភ្នាក់ងារ​ផែនការ​រដ្ឋ​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ​ក្នុង​ត្រីមាស​ទី​១ ដោយ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១.០៥% ពី​១.១៥% នៅ​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ខណៈ​ដែល​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏​មាន​សក្តានុពល នៃ​ឧស្សាហកម្ម​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រទេស​ថៃ​។

សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ បាន​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បន្ត​កើនឡើង​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ការងារ​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ថៃ (NESDC) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការងារ​បាន​កើនឡើង ២.៤% នៅ​ក្នុង​ខែមករា ដល់​ខែមីនា បើ​ធៀប​នឹង​ឆ្នាំ​មុន ពោល​គឺ​កើនឡើង ១.៥% នៅ​ក្នុង​រយៈពេល​៣​ខែ​មុន​។

អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ខែមករា ដល់​ខែមីនា ដោយ​មាន​អ្នក​គ្មាន​ការងារ​ធ្វើ​ប្រមាណ ៤២០,០០០​នាក់ គឺជា​អត្រា​ទាប​បំផុត​ចាប់តាំងពី ១.០៣% ដែល​បាន​កត់ត្រា​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២០ មុន​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ របស់​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទទួល​អារម្មណ៍​ថា រង​ផល​ប៉ះពាល់​ពេញលេញ​ដោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ទោះជា​យ៉ាងណា​ក៏​ដោយ និយម​ន័យ​នៃ​ភាព​អត់​ការងារ​ធ្វើ​របស់​ប្រទេស​ថៃ នៅ​មាន​លក្ខណៈ​តូច​ចង្អៀត ហើយ​គ្រាន់តែ​រាប់​ថា អ្នក​គ្មាន​ការងារ​ធ្វើ ដែល​មិន​ធ្វើការ​មួយ​ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍ ដែល​ត្រូវ​បាន​ស្ទង់​មតិ​។ អ្នកវិភាគ​បាន​និយាយ​ថា តួលេខ​នេះ មិន​ចាប់​បាន​សេដ្ឋកិច្ច​ក្រៅផ្លូវការ​ដ៏​សំខាន់​របស់​ប្រទេស​ថៃ​នោះ​ទេ ខណៈ​ទីភ្នាក់ងារ​ផែនការ​បាន​អះអាង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២៣ ប្រទេស​ថៃ​មាន​កម្លាំង​ពលកម្ម​ប្រមាណ ៣៩.៦​លាន​នាក់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ