ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ក្រុងកែប តាម​ទាន់​ស្ត្រី​អាជីវករ​នៅ​ផ្សារ​ក្តាម​ លក់​បន្លំ​ភ្នែកជញ្ជីង

10 ខែ មុន

ខេត្ត​កែប ៖ តាម​ទាន់​ស្តែង​ៗ ករណី​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ក្តាម លក់​បន្លំ​ភ្នែកជញ្ជីង ថ្លឹង​គ្រឿង​សមុទ្រ មិន​គ្រប់​ទម្ងន់ លក់​អោយ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​លោក ខេ​ង យ័ន…

ខេត្ត​កែប ៖ តាម​ទាន់​ស្តែង​ៗ ករណី​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ក្តាម លក់​បន្លំ​ភ្នែកជញ្ជីង ថ្លឹង​គ្រឿង​សមុទ្រ មិន​គ្រប់​ទម្ងន់ លក់​អោយ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​លោក ខេ​ង យ័ន អភិបាល​ក្រុងកែប ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។

លោក​អភិបាល​ក្រុងកែប បានអោយ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា​ ឆ្នាំ​២០២៣ រដ្ឋបាល​​ក្រុង ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ក្ដាម ចុះ​ពិនិត្យ និង​ហៅ​អាជីវករ ដែល​លក់ដូរ​ថ្លឹង​បន្លំ​ភ្នែកជញ្ជីង​អ្នកទិញ និង​បាន​នាំ​អា​ជីករ ដែល​លក់​ថ្លឹង​បន្លំ​ភ្នែកជញ្ជីង នាំ​ទៅ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​និង​អប់រំ​ណែនាំ​នៅ​ប៉ុស្តិ៍​នគរបាល​កា​ពារ​តំបន់​ផ្សារ​ក្ដាម ។

លោក ខេ​ង យ័ន សូម​អរគុណ​ចំពោះ​កិច្ចសហការ​និង​ការ​ផ្ដល់​ព័ត៌មាន​មក​កាន់​រដ្ឋបាល​ក្រុងកែប និង​សូម​ឲ្យ​បងប្អូន ដែល​ទិញ​ទំនិញ​នៅ​ផ្សារ​ក្ដាម​ជួប​ករណី​ថ្លឹង​បន្លំ​ភ្នែកជញ្ជីង​ត្រូវ​រាយ​ការ​ណ៏​មក​រដ្ឋបាល​ក្រុង​ដើ​ម្បី​ចាត់វិធានការ​។

ជា​ការ​កត់សម្គាល់ ករណី​លក់​ថ្លៃ​ហើយ​ថ្លឹង​គ្រឿង​សមុទ្រ លក់​មិន​ប្រក្រតី​(​បន្លំ​ភ្នែកជញ្ជីង​) របស់​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​ក្តាម ក្រុងកែប កើត​មាន​ជា​ច្រើន​លើក ច្រើន​សារ រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​ត្រឹម ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​តែ​ប៉ុណ្ណោះ មិន​​ចាត់វិធានការ​តាម​ផ្លូវច្បាប់​នោះ​ទេ ទើប​ធ្វើ​អោយ​អាជីវករ​មួយ​ចំនួន​តូច​​ ​នៅ​តែ​បន្ត​រកស៊ី​មិន​ស្មោះ​ត្រង់​​ដដែល​ជា​ដដែល ដើម្បី​តែ​ប្រយោជន៍​ខ្លួនឯង ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ខេត្ត​កែប​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ