ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែចេញពីគុ.ក តែ​អត់រាង​ចាល !

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់ ​រួម​ទាំងស្រី​​កំណាន់​ដែល​​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ។ លោក​វរសេនីយ៍ត្រី យ៉ា​ន់…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ម្នាក់ ​រួម​ទាំងស្រី​​កំណាន់​ដែល​​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ជន​សង្ស័យ​២​នាក់​ម្នាក់​ឈ្មោះ វ៉ា វ​ណ្ណី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ទៀត​ឈ្មោះ រិ​ន សីលា (​ហៅ​សា​) ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ជា​ស្រី​កំណាត់​រស់នៅ​ជាមួយ​និង​ចែកចាយ​) ស្នាក់​នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្ត​សេនីយ៍​ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវបង្ក្រាប​ឃាត់ខ្លួន​បាន​២​នាក់ ស្រី​ម្នាក់​និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៤៥​ថង់​តូច និង​យ៉ា​ម៉ា​៤​គ្រាប់ និង​សម្ភារ​ប្រើប្រាស់​និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ឃាត់​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ តាម​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ស្រី​ម្នាក់​និង​វត្ថុ​តាង​មួយ​ហើយ​បាន​សុំ​ដីកា​ពី​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទៅ​ឆែកឆេរ​ផ្ទៈ​ជន​សង្ស័យ​នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​បន្ត​ឆែកឆេរ​ក​ឃើញ​គ្រឿងញៀន​សរុប​ចំនួន​៤៥​ថង់​តូច ហើយ​ជនសង្ស័យ​ឈ្មោះ វ៉ា វ​ណ្ណី នេះ ត្រូវ​គេ​ដឹង​ថា ទើបតែ​ចេញពី​ពន្ធនា​គារ​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ទេ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ