ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​សាយ ឈុំ​៖ មន្ត្រី​បក្ស​ប្រជាជន​ត្រូវ​​ធ្វើ​ឱ្យ​​កាន់តែ​ល្អ រួម​គ្នា​ការពារ​សន្តិភាព ភាព​សុខសាន្ត​​របស់​ពលរដ្ឋ និង​ផ្តល់​សេវា​ជូន​ពលរដ្ឋឱ្យ​កាន់តែ​លឿន ទាន់ចិត្ត

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ប្រចាំការ និង​ជា​ប្រធាន ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សម្រាប់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ប្រសើរ ។ តែ​យើង​ត្រូវ​តែ​ធ្វើ​អោយ​កាន់តែ​ល្អ​ថែម​ទៀត និង​បន្ត​រួម​គ្នា​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ជាមួយ​និង​ការ​បន្ត​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​លឿន និង​ទាន់ចិត្ត​។

ការ​បញ្ជាក់​បែប​នេះ​របស់​សម្ដេច​វិបុល​សេនា​ភក្តី​ខាងលើ​នេះ​ បាន​ធ្វើ​ឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ស្ពានថ្ម មាន​ទីតាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នេះ មាន ផ្ទៃដី​ទំហំ ១៩,៥០​ម៉ែ​ត គុណ​នឹង ៨០,៥០​ម៉ែត្រ​។ កាល​ដើម ឡើយ​ទីស្នាក់ការ​នេះ មាន​អគារ​រដ្ឋបាល​តូច ចង្អៀត​ទំហំ​ត្រឹម​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ប៉ុណ្ណោះ ។ ​ដោយ​ពិបាក​បំពេញការងារ ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ បាន​ផ្តួច​ផ្ដើមកសាង​អគារ​រដ្ឋបាល​ថ្មី ក្នុង​បរិវេណ​ទីស្នាក់ការ​គណបក្ស សង្កាត់​នេះ​ឡើង​វិញ​។

លោកឃួង ស្រេង បាន​បន្ត​ថា អគារ​រដ្ឋបាល​ថ្មី​នេះ មាន​ទំហំ ១៤,៣៥​ម៉ែត្រ គុណ​នឹង ៣៦​ម៉ែត្រ និង​មាន​កម្ពស់ ២ ជាន់ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ និង​បាន​បញ្ចប់​ការ​សាងសង់ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២ ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ២៥៣.៧៧៨ (​ម្ភៃ​ប្រាំ​ម៉ឺន បី​ពាន់​ប្រាំពីរ​យ​ចិតសិប​ប្រាំបួន​ដុល្លា​អា​មេ​រិ​ក​) និង​បាន​សម្ពោធ​ដាក់ ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​នេះ ។

សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ឱកាស​នោះ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​សង្កាត់​ស្ពានថ្ម ដែល​បាន​រួម​គ្នា​ក្នុង​ការ​កសាង​អគារ​រដ្ឋបាល​ថ្មី​ដ៏​ធំ​សម្បើម​ក្នុង​បរិវេណ​ទីស្នាក់ការ​គណបក្ស សង្កាត់​ស្ពានថ្ម​ខាងលើ​នេះ ដែល​ស្នាក់​ការ​នេះ​ស័ក្ក​សមនិង​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​។

សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សនា​បតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឈ្លាសវៃ​, កម្ពុជា​បាន​បន្ត​ខិតខំ ពុះពារ ជម្នះ​ការ​លំបាក​ទាំងអស់ ធ្វើ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ហើយ​ខិតខំ​សម្រេច ឱ្យ​បាន នូវ​គោលដៅ​អភិវឌ្ឍន៍ ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០ ។

សម្ដេច​វិបុល​សេនា​ភក្តី បាន​បន្ត​ទៀត​ថា ២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ខ្លាំង​ណាស់ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​និង​នៅ​ក្រៅ​ស្រុក ពួក​គាត់​សុទ្ធតែ​នឹក​ស្មាន​មិន​ដល់ ថា​កម្ពុជា​យើង​បាន​ដើរមក​ដល់​ចំ​ណុ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​ ។ ប្រជាពលរដ្ឋ​ធ្វើស្រែ ចំការ បាន​ធ្វើ​ទំនើប​កម្ម​លើ​មុខរបរ​របស់​ខ្លួន​ទាំង​មិនដឹង​ខ្លួន​ឬ​ត្រៀម​ទុកជា​មុន ពោល​គឺ​កម្លាំង​ពលកម្ម​នៃ​ការ​ធ្វើស្រែ​ចំការ​នេះ លេង​ប្រើគោ ក្របី​ដូច​មុន​ទៀត​ហើយ ដោយ​បែរមក​ប្រើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ជំនួស​វិញ​។

សម្ដេច​វិបុល​សេនា​ភក្តី បាន​បន្ថែម​ទៀត​ថា សម្រាប់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា យើង​បាន​បំពេញការងារ​ល្អ​ប្រសើរ​ហើយ តែ​សម្រាប់​ទិស​ដៅ​ទៅ​មុខ យើង​ត្រូវ​តែ​ធ្វើ​អោយ​កាន់តែ​ល្អ​ថែម​ទៀត ។ បន្ត ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។​ បន្ត​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​លឿន និង​ទាន់ចិត្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ