ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សៃ ហ្វុ​ន ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Miss Universe Cambodia 2023

11 ខែ មុន
  • ភ្នំពេញ

បើ​ទោះជា​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​យ៉ាង​ល្អ ក៏​កញ្ញា សៃ ហ្វុ​ន មិន​បាន​បោះបង់​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន​មែន ព្រោះ​នាង​ធ្លាប់​សន្យា​ថា​នឹង​មក​ប្រកួត​ឡើង​វិញ ប្រសិនបើ​ឱកាស​មាន​។ ដូចនេះ​ហើយ ទើប

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​យ៉ាង​ល្អ ក៏​កញ្ញា សៃ ហ្វុ​ន មិន​បាន​បោះបង់​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន​មែន ព្រោះ​នាង​ធ្លាប់​សន្យា​ថា​នឹង​មក​ប្រកួត​ឡើង​វិញ ប្រសិនបើ​ឱកាស​មាន​។ ដូចនេះ​ហើយ ទើប​អ្នក​ណា​ៗ​ក៏​មានការ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​បវរកញ្ញា​រូប​នេះ​ប្រកាស​ខ្លួន​មក​ជាមួយ​បេក្ខភាព​ថ្មី នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្ត​ទៅ​ឆាប់​ៗ​នេះ​។

ស្រី​ស្អាត សៃ ហ្វុ​ន ដ៏​ស្រស់​សោភា ធ្លាប់​គ្រប់គ្រង​មកុដ Miss Queen Cambodai ឆ្នាំ​២០២១ ហើយ​ក៏​មានឱកាស​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ទទួល​បាន​ឱកាសល្អ ជាប់​បាន​ពាន​មួយ​ចំនួន រហូត​ធ្វើ​ឱ្យ​ប្រទេស​ផ្សេង​ៗ​មានការ​ចាប់​អាម្ម​ណ៍​ជា​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​យើង​។ គេ​នៅ​តែ​ជឿជាក់​ថា ស្រី​ស្អាត សៃ​ហ្វុ​ន អាច​បន្ត​ដណ្តើម​ភាព​ជោគជ័យ​បានជា​ថ្មី​ម្តងទៀត ដើម្បី​បន្ត​មក​អុកឡុក​វិស័យ​បវរកញ្ញា ប្រកួត​នៅ​លើ​ឆាក​កម្រិត​អន្តរជាតិ​អោយ​គេ​បានឃើញ​ជើង​ខ្លាំង​មក​ពី​ប្រទេស​កម្ពុជា​ដ៏​ពូកែ​។

កុំ​ភ្លេច​ណា៎ ចូលរួម​គាំទ្រ​កញ្ញា សៃ​ហ្វុ​ន ទាំងអស់​គ្នា ដោយពេល​នេះ​នាង​បាន​មក​ដាក់​ពាក្យ​ប្រកួតប្រជែង​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០២៣​នេះ មានការ​ប្រែប្រួល ព្រោះ​ក្រុមហ៊ុន​មហា​ហង្ស​ជា​អ្នក​ទទួល​សិទ្ធិ​រៀបចំ​។ នេះ​រឹតតែ​ញ៉ាំង​អោយ​ការ​ប្រកួត​មួយ​នេះ ទទួល​បាន​ភាព​ភ្ញាក់ផ្អើល ព្រោះ​មិន​ទាន់​ដឹង​អ្វី​ផង ស្រី​ស្អាត សៃ ហ្វុ​ន បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ស្ទុះ​បានការ​ប្រកាស​ជា​ផ្លូវការ​ជា​បេក្ខភាព​។

ស្រី​ស្អាត សៃ ហ្វុ​ន គឺជា​បេក្ខភាព​ជើង​ខ្លាំង​១០​នាក់​ចុង​ក្រោយ ពេល​ប្រកួត​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អន្តរជាតិ នា​ប្រទេស​ថៃ កាលពី​២​ឆ្នាំ​មុន​។ នាង​យល់​សាច់​ការ​ច្រើន​ណាស់​របៀប​ឡើង​សម្តែង ហើយ​នាង​ក៏​មានបទពិសោធន៍​ឡើង​ឆាក​យ៉ាង​ល្អ​។ នាង​មាន​ដាន​ជាមួយ​ការងារ​លើ​វិស័យ​បវរកញ្ញា​យូរ​បែប​នេះ​ហើយ ធ្វើ​អោយ​ស្រី​ស្អាត សៃ ហ្វុ​ន ក្លាយជា​បេក្ខភាព​តាមដាន​យ៉ាង​ពិសេស អំពី​ការ​វិល​មក​ម្តងទៀត​នេះ​។

ចាំ​មើល​ថា តើ​ស្រី​ស្អាត សៃ ហ្វុ​ន មានការ​វិវត្តន៍​ខ្លួន​ដល់​កម្រិត​ណា​លើ​កម្មវិធី​ធំ​នេះ?​។ នាង ធ្លាប់​លើក​ឡើង​ថា ខ្លួន​មិន​ទាន់​អស់ចិត្ត​ក្នុង​ការ​ដាក់​ពាក្យ​ប្រកួត​ឡើយ ដរាបណា​មិន​ទាន់​ដល់​ចំណុច​ដែល​ចង់បាន​។ ដូច្នេះ​ហើយ ទាន់​ឱកាស​ផ្តល់​ឱ្យ​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​សិទ្ធិ​ប្រកួត​ជា​លើក​ដំបូង ទើប​នាង​ពិតជា​មិន​អាច​ចោល​ឱកាសល្អ​នេះ​បាន​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ